បើមិនចង់កើតជំងឺមហារីក គួរជៀសវាងការបរិភោគអាហារទាំង១០ប្រភេទនេះ!

//s5.kh1.co/f5/f52a53aa12378a8a910e4d21fe39c3b83acc442b.jpg
នារី

 ០៨-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បើមិនចង់កើតជំងឺមហារីក គួរជៀសវាងការបរិភោគអាហារទាំង១០ប្រភេទនេះ

សព្វថ្ងៃនេះយើងកំពុងប្រឈមនឹងចំណីអាហារដែលសំបូរដោយសារធាតុគីមី សារធាតុញៀន និងសារធាតុដែលបង្កជាមហារីកយ៉ាងច្រើន។ តែអ្វីដែលអាក្រក់បំផុតនោះគឺ យើងប្រហែលជាមិនដឹងថាចំណីអាហារដែលយើងកំពុងញ៉ាំប្រភេទណាដែលមានផ្ទុកសារធាតុដែលអាចបង្កជាជំងមហារីកនោះឡើយ។ ខាងក្រោមនេះជាប្រភេទអាហារដែលយើងគួរជៀសវាងរួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រេងឆ្អែត                                                                                                 

ប្រេងឆ្អែតមាននៅក្នុងអាហារគ្រប់ប្រភេទ ដូចជាអាហារដែលបានវេចខ្ចប់ អាហារសម្រន់។ ប្រេងទាំងនេះមិនត្រូវបានគេណែនាំឱ្យប្រើទេព្រោះខ្លាញ់បែបនេះនឹងបណ្តាលឱ្យកើតមានជំងឺមហារីកជាច្រើនប្រភេទ។

ខ្លាញ់ឆ្អែត<br>
ខ្លាញ់ឆ្អែត

២. ពោតលីង                                                                                             

ពោតលីងដែលយើងញ៉ាំអាចផ្ទុកប្រេងឆ្អែត ដែលនោះជាហេតុនាំឱ្យបង្កជាជំងឺមហារីកសួត។

ពោតលីង
ពោតលីង

៣. សាច់កែច្នៃ ​​​​​​​​​​​​​​​​​                                                                 

សាច់កែច្នៃត្រូវបានផ្ទុកនូវសារធាតុដែលបង្កគ្រោះថ្នាក់គ្រប់ប្រភេទ។ សម្រាប់ជំហានដំបូងសត្វអាចត្រូវបានគេប្រើថ្នាំសំលាប់សត្វល្អិត ឬ GMOs ។ ប៉ុន្តែជារឿយៗគេប្រើសារធាតុ nitrates ដើម្បីការពារសាច់កុំឲ្យខូចគុណភាព ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់បំផុត។

សាច់កែច្នៃ
សាច់កែច្នៃ

 ៤. Hot Dog                                                                                                             Hot Dogs ជាអាហារថ្ងៃត្រង់ដ៏ពេញនិយមសម្រាប់យុវវ័យ ក៏ប៉ុន្តែវាជាកត្តាដែលបង្កជំងឺមហារីកផងដែរ វាក៏ផ្ទុកនូវសូដ្យូមផូស្វាតដែលជាឃាតករ និងមានមនុស្សជាង ៣៤,000 នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែប្រភេទសាច់កែច្នៃ។

Hot Dogs
Hot Dogs

៥. សាច់ក្រហម ​​​​​​​​​​​​​​​​​​​                                 

សាច់ក្រហមត្រូវបានគេបង្ហាញឱ្យឃើញថាបានបំផ្លាញស្រទាប់ខាងក្នុងនៃពោះវៀនធំ និងបង្កឱ្យមានជំងឺមហារីក។ ជាមួយគ្នានេះដែរអ្នកដែលបរិភោគសាច់ក្រហម ច្រើនតែបរិភោគបន្លែតិច ដែលបន្លែជួយប្រឆាំងនឹងជំងឺមហារីក។

សាច់ក្រហម
សាច់ក្រហម

៦. សូដា និងបង្អែមផ្សេងទៀត

ជាតិគ្លុយកូសដែលត្រូវបានគេរកឃើញនៅក្នុងផ្លែឈើគឺមិនមានផលប៉ះពាល់ដល់សុខភាពទេ ប៉ុន្តែផ្ទុយទៅវិញស្ករសដែលត្រូវបានគេកែច្នៃអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ជាពិសេសគឺវាបង្កជាជំងឺមហារីក។

ដូណាត់
ដូណាត់

៧. ត្រីចិញ្ចឹម

ត្រីចិញ្ចឹមភាគច្រើនផ្ទុកដោយថ្នាំអង់ទីប៊ីយូទិច ថ្នាំសំលាប់សត្វល្អិត និងសារធាតុគីមី។ ការបរិភោគត្រីដែលចាប់បានស្រស់អាចធ្វើឱ្យមានភាពល្អប្រសើរសម្រាប់រាងកាយរបស់យើង។

សាច់ត្រីចិញ្ចឹម
សាច់ត្រីចិញ្ចឹម

៨. អាហារកំប៉ុង                                                                   

សារធាតុដែលបំផ្លាញសុខភាពដ៏ធំបំផុតក្នុងអាហារកំប៉ុងគឺ BPA។ សារធាតុគីមីដែលប្រើក្នុងកំប៉ុង និងដបបានផ្ដល់ផល់ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងបង្កជាជំងឺមហារីកជាពិសេសគឺជំងឺមហារីកសុដន់។

អាហារកំប៉ុង
អាហារកំប៉ុង

. គ្រឿងស្រវឹង                                               

វាគឺជាការពិតដែលគេដឹងថាការផឹកសុរានឹងបង្កជាហានិភ័យយ៉ាងខ្លាំង។ ការស្រាវជ្រាវយ៉ាងទូលំទូលាយបានបង្ហាញថា ស្រាមានទំនាក់ទំនងទៅនឹងការបង្កជំងឺមហារីកជាច្រើនប្រភេទ។ ទោះបីជាមិនទាក់ទងនឹងជំងឺមហារីកក៏ដោយប្រហែលជា ៣.៥% នៃការស្លាប់របស់អាមេរិកគឺទាក់ទងនឹងគ្រឿងស្រវឹង។

គ្រឿងស្រវឹង
គ្រឿងស្រវឹង

១០. អាហារជ្រក់ ឬ ផ្អាប់

តើរាល់អាហារដែលយើងទិញពីទីផ្សារនោះគឺពិតជាមានផ្ទុកសារធាតុបង្កជំងឺមហារីកមែនទេ? ការសិក្សាថ្មីមួយបានបង្ហាញថា ម្ហូបអាហារជ្រក់ ឬ​ ផ្អាប់បានបង្កជាជំងឺមហារីកក្រពះដែលមិនអាចប្រកែកបាន៕

អាហារផ្អាប់ ឬ ជ្រក់<br>
អាហារផ្អាប់ ឬ ជ្រក់
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T