អ្នកខ្លះត្រូវការកាហ្វេ១ពែង ឬ១កែវ សម្រាប់ការបំពេញការងារមួយថ្ងៃ ចំពោះអ្នកមិនញ៉ាំកាហ្វេអាចអត់ក៏បាន ឬញ៉ាំក៏បាន ប៉ុន្តែសម្រាប់អ្នកទម្លាប់ញ៉ាំកាហ្វេ បើមិនបាន១កែវ/១ថ្ងៃ អាចជាបញ្ហាមួយចំនួនដល់ពួកគេ ដែលនោះជាសញ្ញានៃការញៀនកាហ្វេ។ តែយ៉ាងណាមិញ ការសិក្សាមួយចំនួនបានរកឃើញនូវវិធីដែលអាចកាត់បន្ថយអាការៈចង់ផឹកកាហ្វេបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ការសិក្សាដោយសាកលវិទ្យាល័យវេជ្ជសាស្រ្ត Johns Hopkins សហរដ្ឋអាមេរិក
អាការៈដំបូងនៃការព្យាយាមបន្ថយកាហ្វេ គេឃើញអ្នកស្ម័គ្រចិត្តដែលមានទម្លាប់ញ៉ាំកាហ្វេ មានបញ្ហា (សញ្ញាញៀនកាហ្វេ) ដូចជាអស់កម្លាំង ឈឺក្បាល រសាប់រសល់ ក្អួត និងការផ្ចង់អារម្មណ៍ធ្លាក់ចុះ…។ល។ តែជំនួសដោយការផ្តាច់កាហ្វេភ្លាមៗ ក្រុមស្រាវជ្រាវបានឱ្យអ្នកស្ម័គ្រចិត្តសាកល្បងវិធី កាត់បន្ថយចំនួនកាហ្វេបន្តិចម្តងៗ ដោយមានលាយនូវកាហ្វេឆុងដោយគ្មានជាតិកាហ្វេអ៊ីន ឬលាយទឹកដោះគោ ឬព្យាយាមជំនួសកាហ្វេ ដោយតែ ឬទឹកផ្លែឈើ។ បន្តិចម្តងៗ ក្នុងរយៈពេល៦សប្តាហ៍ គេឃើញចំណង់កាហ្វេរបស់ពួកគេធ្លាក់ចុះ និងអាចគ្រប់គ្រងខ្លួនឯងពីការញៀនកាហ្វេបាន។
២. ការស្រាវជ្រាវដោយសាកលវិទ្យាល័យ Western ប្រទេសកាណាដា
សាកលវិទ្យាល័យប្រទេសកាណាដា បានរកឃើញថា លំហាត់ប្រាណក៏ជួយរួមចំណែក បន្ថយចំណង់កាហ្វេផងដែរ។ លទ្ធផលសិក្សារកឃើញថា លំហាត់ប្រាណពី២០ ទៅ២៥នាទី អាចជួយជំរុញខួរក្បាលបញ្ចេញអ័រម៉ូន Endorphin បង្កើនស្មារតី បន្ថយអាការៈឈឺក្បាល ជួយអារម្មណ៍បានស្រស់ថ្លា ដែលជាចំណែកមួយជួយបន្ថយអារម្មណ៍ចង់ញ៉ាំកាហ្វេ។
ដោយឡែក ការស្រាវជ្រាវទាំងពីរខាងលើ ក៏បានណែនាំដូចគ្នា នូវវិធីពីរបន្ថែមទៀតដែលជួយជំរុញកុំឱ្យមានចំណង់លើជាតិកាហ្វេអ៊ីនខ្លាំងគឺការទទួលទានទឹក និងគេងឱ្យបានគ្រប់គ្រាន់។ ការគេង និងមានជាតិទឹកគ្រប់គ្រាន់ ជួយដល់រាងកាយ កាត់បន្ថយអារម្មណ៍ធុញថប់ ដែលធ្វើឱ្យចំណង់ជាតិកាហ្វេថមថយចុះផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet