បន្លែ-ផ្លែឈើល្អៗ ជួយកូនក្នុងផ្ទៃលូតលាស់ល្អ ម៉ាក់ៗត្រូវញ៉ាំឲ្យបានច្រើន!

//s5.kh1.co/f1/f1e069ed1712debdb46f30710455c398436da8cc.jpg
នារី

 ០៧-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បន្លែ-ផ្លែឈើ សម្បូរ​ទៅ​ដោយ​វីតាមីន ជាតិរ៉ែ និង​កាក​សរសៃ ល្អ​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។

បន្លែ-ផ្លែឈើ សម្បូរ​ទៅ​ដោយ​វីតាមីន ជាតិរ៉ែ និង​កាក​សរសៃ ល្អ​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ឲ្យ​ច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ដំឡូងជ្វា

ដំឡូង​ជ្វា​សម្បូរ​ទៅ​ដោយ​សារធាតុ​បេតាខារ៉ូទីន ហើយ​ត្រូវ​បាន​បម្លែង​ទៅ​ជា​វីតាមីន A នៅ​ក្នុង​ខ្លួន​របស់​យើង។ វីតាមីន A គឺ​ចាំបាច់​សម្រាប់​ការ​លូតលាស់​នៃ​កោសិកា​រាង​កាយ និង​ការ​ជួយ​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ។ លើស​ពី​នេះ​ទៀត​ដំឡូង​ជ្វា​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​កាត់​បន្ថយ​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ កាត់​បន្ថយ​អាការៈ​ទល់​លាមក។

២. ផ្លែប៊ើរ

សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​មាន​ប៉ូតាស្យូម ដែល​ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម។ ជាតិ​លុយទីន ល្អ​សម្រាប់​ភ្នែក និង​អាស៊ីដ​ហ្វូលិក ដែល​មាន​តួនាទី​ជួសជុល​​កោសិកា​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ក្រៅ​ពី​នោះ​ផ្លែប៊ើរ ក៏​ជា​ប្រភព​​នៃ​វីតាមីន B ដែល​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ និង​រោគ​ផ្សេងៗ ហើយ​វា​ក៏​មាន​ផ្ទុក​នូវ​វីតាមីន C និង E ផង​ដែរ។

៣. បន្លែ​ពណ៌​បៃតង

បន្លែ​ពណ៌​បៃតង មាន​ស្ពៃពុយឡេង ប្រូខូលី ផ្ទុក​នូវ​ជាតិ​ជាតិ​ដែក កាល់ស្យូម ហ្វូលិកអាស៊ីដ និង​វីតាមីន A, B, C ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​ចាំបាច់។ វីតាមីន សារធាតុ​រ៉ែ និង​ជាតិ​កាក​សរសៃ ដែល​មាន​ក្នុងបន្លែ​បៃតង សម្រួល​ការ​រំលាយ​អាហារ កាត់​បន្ថយ​បញ្ហា​ទល់​លាមក ជួយ​គ្រាប់​ឈាម​ក្រហម និងជួយ​ការ​ពារ​គភ៌​ពី​បញ្ហា​ពិការ​ពី​កំណើត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T