ចោរលួចគោត្រូវអស់លក្ខ ដោយសារប៉ូលិសលេងសុទ្ធតែយកឌីអិនអេរបស់គោទៅពិនិត្យ

//s5.kh1.co/d1/d1c1014bfb5bdebb4f134505a559218c7718d9aa.jpg
សង្គម

 ០៧-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប៉ូលិសបានប្ដេជ្ញាចិត្តថា នឹងបន្តប្រើវិធីសាស្ត្រទំនើប ដើម្បីវែកមុខចាប់ជនខិលខូច។

អង់គ្លេស៖ បុរសដែលជាម្ចាស់កសិដ្ឋានម្នាក់ត្រូវបានពិន័យជាទឹកប្រាក់ចំនួន៥,១៩១ដុល្លារ បន្ទាប់ពីភស្ដុតាងឌីអិនអេបានបង្ហាញថា គាត់ពិតជាបានលួចគោអ្នកជិតខាងមែន។ លោក David Owens អាយុ៥១ឆ្នាំ បានប្ដូរស្លាកសម្គាល់កសិដ្ឋានពីសត្វគោ ហើយបានបន្លំវាធ្វើជារបស់ខ្លួន។ ចំណែកឯម្ចាស់ដើមរបស់គោមួយក្បាលនេះបានរាយការណ៍ថា គាត់បានគោបាត់មួយក្បាលចេញពីហ្វូងរបស់វា តាំងពីខែធ្នូ ឆ្នាំ២០១៧ បន្ទាប់មកគាត់ក៏បានឃើញវា នៅក្នុងវាលស្មៅអ្នកជិតខាងរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក David Owens អាយុ៥១ឆ្នាំ 
លោក David Owens អាយុ៥១ឆ្នាំ 

បុរសដែលជាចោរបានបដិសេធថា គាត់មិនបានឃើញគោនោះទេ ប៉ុន្តែនេះជាលើកដំបូងបំផុតក្នុងប្រទេសអង់គ្លេស ដែលប៉ូលិសបានប្រើប្រាស់ឌីអិនអេរបស់សត្វ ដើម្បីស្វែងរកជនល្មើស។ គំរូឈាមដែលយកចេញពីគោដែលត្រូវបានគេលួច ត្រូវបានផ្គូរផ្គងដោយជោគជ័យ ជាមួយសត្វគោដទៃទៀត នៅឯកសិដ្ឋានដើមរបស់វា ហើយបុរសអាយុ៥១ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់។

ខាងឆ្វេងគឺជាគោដែលបាត់ ចំណែកខាងស្ដាំគឺជាគោស្ថិតនៅកសិដ្ឋានម្ចាស់ដើម ដែលពួកវាទាំងពីរត្រូវបានគេយកទៅធ្វើតេស្តឌីអិនអេ
ខាងឆ្វេងគឺជាគោដែលបាត់ ចំណែកខាងស្ដាំគឺជាគោស្ថិតនៅកសិដ្ឋានម្ចាស់ដើម ដែលពួកវាទាំងពីរត្រូវបានគេយកទៅធ្វើតេស្តឌីអិនអេ

លោក Owens បានសារភាពកំហុសពីការលួច នៅចំពោះមុខតុលាការ កាលពីថ្ងៃចន្ទនេះ។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេត លោក Owens បដិសេធប្រឆាំងនឹងកម្លាំងប៉ូលិស ដែលបានយកឈាមចេញពីសត្វគោ ដោយគ្មានការអនុញ្ញាតពីរូបគាត់ ប៉ុន្តែតាមការពិនិត្យមើលរបស់តុលាការ វាពិតជាត្រឹមត្រូវតាមផ្លូវច្បាប់។

លោក PC Gareth Jones មន្ត្រីដែលទទួលបន្ទុកករណីនេះបាននិយាយថា កងកម្លាំងរបស់លោកមានមោទកភាព ចំពោះសមិទ្ធផលរបស់ខ្លួន ហើយបានបេ្តជ្ញាចិត្តនឹងបន្តប្រើ «វិធីសាស្ត្រច្នៃប្រឌិត» ដើម្បីស្វែងរកយុត្តិធម៌។ លោកបានបន្តទៀតថា បើគ្មានការប្រើឌីអិនអេរបស់សត្វទេ ក៏ពួកគាត់មិនអាចវែកមុខចាប់ជនល្មើសបានដែរ។ លោក Owens ត្រូវបានពិន័យជាប្រាក់ចំនួន៥,១៩១ដុល្លារ ហើយត្រូវបានគេប្រាប់ឲ្យបង់ថ្លៃតែចំនួន៥១៩ដុល្លារតែប៉ុណ្ណោះ៕

លោក PC Gareth Jones​ ដែលជាមន្ត្រីប៉ូលិស
លោក PC Gareth Jones​ ដែលជាមន្ត្រីប៉ូលិស
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T