បាត់មុខមួយរយៈ ពេលនេះដួង ម៉ានិច ប៉ះប្រុសក្មេងខុសជំនាន់ បុត្រ ជាថ្មី កាន់តែស្វីតមិនណយទេ

//s5.kh1.co/b5/b5946c41ea0f73b3c1f0b6bb6bb39e4d17a518c4.jpg
តារា & កម្សាន្ដ

 ០៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លេចមុខអ្នកទាំង២សារជាថ្មីម្តងទៀត ក្រោយបានស្ងាត់មួយរយៈ បង្ហាញភាពស្និទ្ធស្នាលមិនធម្មតា ធ្វើឲ្យហ្វេនសឹងតែច្រឡំថាជាគូស្នេហ៍ទៅហើយជាមួយសកម្មភាពបែបនេះ។

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះឃើញថា តារាស្រីដ៏មានប្រជាប្រិយភាព កញ្ញាដួង ម៉ានិច និងតារាវ័យក្មេងបុត្រ ហាក់ដូចជាស្ងាត់មួយរយៈ ក្រោយបានលេចលឺដំណឹងមានទំនាក់ទំនងលើសពីមិត្តរួមការងារ និងជាបងប្អូន ធ្វើឲ្យហ្វេនជាច្រើនចាំតាមដានគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយផ្ទុះរឿងស្នេហារបស់អ្នកទាំង២ ឃើញថាតារាមួយគូនេះកាន់តែបង្ហាញនូវភាពផ្អែមល្ហែមនឹងគ្នាគ្រប់ពេល រហូតមានអ្នកគិតថាអ្នកទាំង២ស្រលាញ់គ្នាមែនទែន ស្របពេលដែលស្វាមីខ្លួនបានបញ្ជាក់ថាគ្រាន់តែជាការសម្តែង និងមានការងារធ្វើជាមួយគ្នាប៉ុណ្ណោះ។

នៅពេលនេះដែរ ស្រាប់តែលេចមុខអ្នកទាំង២សារជាថ្មីម្តងទៀត ដោយបានធ្វើឲ្យអន្រួនបេះដូងអ្នកគាំទ្រ ស្របពេលដែលពួកគេបានស្ងាត់ពីបណ្តាញសង្គមអស់ពេលប៉ុន្មានខែមកនេះ ដោយក្នុងនោះអ្នកទាំង២មិនភ្លេចបង្ហាញភាពផ្អែមល្ហែមដូចមុន​ ធ្វើឲ្យហ្វេនជាច្រើនសឹងតែយល់ច្រឡំទៅហើយ។

តាមរយៈសកម្មភាពស្វីតៗរបស់ អ្នកទាំង២កាន់តែមានការចាប់អារម្មណ៍ខ្លាំង ទោះបីជាមិនមែនជាគូស្នេហ៍ស្រលាញ់គ្នាពិត ឬក៏យ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

បុត្រ
បុត្រ
ដួង ម៉ានិច និងបុត្រ
ដួង ម៉ានិច និងបុត្រ
ដួង ម៉ានិច និងបុត្រ
ដួង ម៉ានិច និងបុត្រ
ដួង ម៉ានិច បញ្ចេញសារប្លែក
ដួង ម៉ានិច បញ្ចេញសារប្លែក
ដួង ម៉ានិច បង្ហាញភាពស្និទ្ធស្នាលជាមួយបុត្រ
ដួង ម៉ានិច បង្ហាញភាពស្និទ្ធស្នាលជាមួយបុត្រ
ដួង ម៉ានិច បង្ហាញភាពស្និទ្ធស្នាលជាមួយបុត្រ
ដួង ម៉ានិច បង្ហាញភាពស្និទ្ធស្នាលជាមួយបុត្រ
ដួង ម៉ានិចថៃ អតិជាតិបុត្រ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T