អូស្ត្រាលីព្រលែងត្រីចូលបឹងមួយពាន់ក្បាល មានបំពាក់ស្លាកមាសលើព្រុយ ដើម្បីទាក់ទាញភ្ញៀវទេសចរស្ទូចយកប្រាក់រង្វាន់ ក្រោយជួបវិបត្តិភ្លើងឆេះព្រៃ

//s5.kh1.co/60/603e7c42a7fab7670a7dfead70da1b01451a22a9.jpg
សង្គម

 ០៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អូស្ត្រាលីព្រលែងត្រីមួយពាន់ក្បាល ដាក់ឲ្យស្ទូចយកប្រាក់រង្វាន់រាប់ពាន់ដុល្លារ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកម្សាន្តវិញ

អូស្ត្រាលី៖ ត្រីចំនួនមួយពាន់ក្បាលនឹងត្រូវព្រលែងចូលទៅក្នុងបឹង Victorian ដោយត្រីនីមួយៗមានបំពាក់ស្លាកមាសស្ដើងៗនៅលើព្រុយ។ ការប្រកួតស្ទូចត្រីយកប្រាក់រង្វាន់ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរជលផលក្នុងតំបន់ ដែលមានគោលបំណងទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តវិញ ក្រោយពីជួបវិបត្តិភ្លើងឆេះព្រៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្ញៀវទេសចរចំនួន១០នាក់ដំបូង ដែលស្ទូចបានត្រីមានស្លាកមាសលើព្រុយ នឹងទទួលបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។ ចំណែកឯត្រីដែលនៅសេសសល់ទាំងប៉ុន្មាន ក្នុងមួយក្បាលភ្ញៀវទេសចរនឹងទទួលបានទឹកប្រាក់ចំនួន២ពាន់ដុល្លារអាមេរិក។ ត្រីទាំងអស់មានចំនួន៥ប្រភេទ ហើយសុទ្ធសឹងតែអាចយកទៅបរិភោគបាន។ 

កាលបរិច្ឆេទនៃការប្រកួតស្ទូចត្រីមិនទាន់ដឹងនៅឡើយទេ ព្រោះតំបន់មួយចំនួននៅតែកំពុងប្រឈមនូវការគំរាមកំហែងពីភ្លើងឆេះ។ យ៉ាងណាមិញ គេរំពឹងថានឹងអាចចាប់ផ្ដើមមុនថ្ងៃពិធីបុណ្យជាតិ Easter នាខែមេសាខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ត្រីបំពាក់ស្លាកមាស
ត្រីបំពាក់ស្លាកមាស
ត្រីបំពាក់ស្លាកមាស
ត្រីបំពាក់ស្លាកមាស
បឹង Victorian 
បឹង Victorian 
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T