លុយអាចប្តូរមនុស្ស? ដើម្បី​បានលុយ​ពីក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត បុរសចំណាស់នេះហ៊ានសម្លាប់ប្រពន្ធ និងកូនបង្កើត

//s5.kh1.co/aa/aa7d7ba419f74324612ae16854b29ec8d3d13311.jpg
សង្គម

 ០៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោក​​​ Karl Karsen បានសម្លាប់កូនបង្កើតរបស់គាត់​ក្នុងឆ្នាំ ២០០៨​ ដើម្បីទទួលយកលុយ៧០០,០០​ដុល្លារ​ពីក្រុមហ៊ុនធានារ៉ាប់រងជីវិត។​ នៅថ្ងៃសៅរ៍ ​គាត់ត្រូវបានគេផ្តន្ទាទោសលើអំពើឃាតកម្មដោយចេតនា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែប៉ុណ្ណឹងមិនទាន់អស់ទេ កាលពីអតីតកាលគាត់បានសម្លាប់ប្រពន្ធដោយមិនញញើតក្នុងឆ្នាំ១៩៩១​​គឺហេតុផលតែមួយ ចង់បានប្រាក់ពីក្រុមហ៊ុនធានារ៉ាបរងអាយុជីវិត។​

បុរសវ័យ៥៩ឆ្នាំរូបនេះ បានសារភាពនូវទោសកុំហុសក្នុងឆ្នាំ២០១៣ ថាបានសម្លាប់កូនប្រុស​របស់គាត់ឈ្មោះ Levi Karsen រស់នៅ​ Seneca Fails, N,Y. ហើយគាត់ត្រូវជាប់ពន្ធធានាគារ១៥ឆ្នាំ។​​ គាត់មានចេតនាសម្លាប់កូនប្រុស ដោយបញ្ជាអោយរថយន្តដឹកឈើទម្លាក់លើកូនរបស់គាត់។ 

https://s5.kh1.co/__image/w=308,h=185,q=100/df/df93b4ee84bcb2d9f188ad8857d31f042c8f2df0.jpg

ប្រពន្ធរបស់លោក​មានឈ្មោះថា Christina​ មានអាយុ៣០ បានស្លាប់នៅថ្ងៃចូលឆ្នាំសកក្នុងឆ្នាំ១៩៩១។ នាងបានស្លាប់ដោយសារភ្លើងឆេះបន្ទប់ទឹក ខណ:ដែលនាងត្រូវគេចាក់សោឲ្យជាប់នៅទីនោះ ក្នុងប្រទេស Calaveras។

បន្ទាប់ពីប្រពន្ធរបស់គាត់ស្លាប់ទៅ គាត់បានទទួលលុយពីក្រុមហ៊ុនរាប់រងអាយុជីវិតប្រមាណ ២១៥​, ០០០​ដុល្លារ ហើយគាត់ក៏បានផ្លាស់ប្តូរលំនៅដ្ឋានជាមួយកូនរបស់គាត់ទៅ Seneca Fails, N,Y.​ ជាស្រុកកំណើត​របស់គាត់។

គួរបញ្ជាក់ថា តាមការឲ្យដឹងពីចៅក្រមជំនុំជម្រះ តាមការពិតគាត់បានសម្លាប់ប្រពន្ធរបស់គាត់ដោយចេតនា ដោយបានលួចដុតភ្លើងនៅបន្ទប់ទឹកដើម្បីសម្លាប់នាងព្រោះចង់បានលុយធានារ៉ាប់រងអាយុជីវិត៕​​

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T