ដាច់ផ្ងារ! គិតត្រឹមសប្ដាហ៍នេះ មិនមែន Augero និង Salah តែម្នាក់នេះទៅវិញទេដែលជា Top Scorers នៅ PL

//s5.kh1.co/80/80d31496fc35297178dd1ea6802049b15fe7681c.jpg
កីទ្បា

 ០៥-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Vardy ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League គិតត្រឹមសប្ដាហ៍ទី២៥

អង់គ្លេស៖ ២៥សប្ដាហ៍កន្លងផុតទៅក្នុងរដូវកាល ២០១៩-២០២០ Liverpool កំពុងឈរនៅកំពូលតារាងក្របខណ្ឌ Premier League ដោយលេងមិនទាន់ស្គាល់ពាក្យថាចាញ់សោះ ឈ្នះ២៤ និងស្មើ១ មាន៧៣ពិន្ទុ ខណៈជើងឯកឆ្នាំចាស់ Manchester City ឈរនៅលេខ២ មានត្រឹម៥១ពិន្ទុ។ ចំណែកឯក្រុមបាតតារាងវិញគឺ Norwich City មាន១៨ពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាងពិន្ទុក្របខណ្ឌ Premier League
តារាងពិន្ទុក្របខណ្ឌ Premier League

និយាយដោយឡែក ចំពោះអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេ (Top Scorers) វិញគឺមិនមែនជាកីឡាកររបស់ Liverpool នោះទេ។ អ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី២៥នេះនៅក្របខណ្ឌ Premier League គឺខ្សែប្រយុទ្ធអង់គ្លេសរបស់ក្លិប Leicester City កីឡាករ Jamie Vardy ដែលអាចរកបាន ១៧គ្រាប់។

កីឡាករ Jamie Vardy
កីឡាករ Jamie Vardy

អ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេទាំង៦រូបគិតត្រឹមសប្ដាហ៍ទី២៥ មានដូចជា៖

  • Jamie Vardy (១៧គ្រាប់)
  • Sergio Aguero (១៦គ្រាប់)
  • Pierre-Emerick Aubameyang (១៤គ្រាប់)
  • Danny Ings (១៤គ្រាប់)
  • Marcus Rashford (១៤គ្រាប់)
  • Mohamed Salah (១៤គ្រាប់)
តារាង Top Scorers ក្របខណ្ឌ Premier League
តារាង Top Scorers ក្របខណ្ឌ Premier League

គួរឲ្យដឹងដែរថា កាលពីរដូវកាលមុន ២០១៨-២០១៩ ម្ចាស់ស្បែកជើងមាស (Top Scorers) មានចំនួន៣រូបដែលរកបានគ្រាប់បាល់ ២២គ្រាប់ស្មើៗគ្នាគឺ Aubameyang, Mane និង Salah៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T