សូមកុំច្រឡំឲ្យសោះ! ពាក្យថា «វីរុសកូរ៉ូណា» មិនមែនជាឈ្មោះពិតរបស់ជំងឺរលាកផ្លូវដង្ហើមថ្មីនេះទេ ប៉ុន្តែឈ្មោះផ្លូវការរបស់វា នឹងត្រូវប្រកាស ក្នុងពេលឆាប់ៗនេះ

//s5.kh1.co/90/908fb0851c772cc8f6dc1234123198f4cccbe016.jpg
យល់ដឹង

 ០៥-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រង់ចាំមើលទាំងអស់គ្នា ថាតើគេនឹងហៅឈ្មោះផ្លូវការរបស់វីរុស 2019-nCoV យ៉ាងដូចម្ដេច។

បរទេស៖ វីរុសដែលបង្កឲ្យមានការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើមថ្មីនេះ នៅមិនទាន់មានឈ្មោះហៅជាផ្លូវការ នៅឡើយទេ។ ហើយពាក្យថា «វីរុសកូរ៉ូណា» គ្រាន់តែជាឈ្មោះរបស់ក្រុមវីរុស ដែលជំងឺប្រភេទថ្មីនេះស្ថិតនៅតែប៉ុណ្ណោះ។ បន្ថែមពីនេះ វាក៏ត្រូវបានគេដាក់ឈ្មោះជាបណ្ដោះអាសន្នមួយថា «2019-nCoV»។ បើតាមសារព័ត៌មាន BBC បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រជិតនឹងប្រកាសឈ្មោះផ្លូវការរបស់ជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ក្នុងពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភពពី CDC៖ វីរុស 2019-nCoV 
ប្រភពពី CDC៖ វីរុស 2019-nCoV 

សព្វថ្ងៃនេះ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានហៅវាថា «វីរុសកូរ៉ូណាប្រភេទថ្មី» គឺដើម្បីព្យាយាមបែងចែកឈ្មោះវីរុសថ្មីនេះ ឲ្យដាច់ពីប្រភេទជំងឺ ដែលមាននៅក្នុងក្រុមរបស់វា។ អង្គការសុខភាពពិភពលោកបានណែនាំឲ្យហៅវា 2019-nCoV ជាបណ្ដោះអាសន្នសិន ប៉ុន្តែឈ្មោះនេះមិនងាយស្រួលក្នុងការហៅនោះទេ ទើបប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនមួយចំនួនបានកំពុងប្រើឈ្មោះផ្សេងៗទៀត សម្រាប់វីរុសនេះ។ វាកាន់តែអាក្រក់ទៅទៀត នៅពេលដែលជំងឺនេះនៅមិនទាន់មានឈ្មោះហៅជាផ្លូវការ ហើយមនុស្សជាច្រើនបានចាប់ផ្ដើមហៅវាថា «វីរុសចិន» ដែលនេះបង្កើតជាប្រតិកម្មប្រឆាំងនឹងជនជាតិមួយ។

ការប្រើឈ្មោះមិនផ្លូវការផ្សេងៗ បានបង្កឲ្យមានបញ្ហាជាច្រើន
ការប្រើឈ្មោះមិនផ្លូវការផ្សេងៗ បានបង្កឲ្យមានបញ្ហាជាច្រើន

ចំពោះភារកិច្ចបន្ទាន់នៃការដាក់ឈ្មោះជាផ្លូវការឲ្យវីរុសថ្មីនេះ គឺជាការទទួលខុសត្រូវរបស់ International Committee on Taxonomy of Viruses (ICTV)។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបាននិយាយថា យើងបានឃើញឈ្មោះជំងឺមួយចំនួន ដែលបង្កឲ្យមានប្រតិកម្មប្រឆាំងនឹងសមាជិកនៃសាសនាឬសហគមន៍ជនជាតិភាគតិច បង្កើតរបាំងដូចជាការធ្វើដំណើរ ពាណិជ្ជកម្ម និងការជួញដូរ ហើយបង្កឲ្យមានការកាប់សម្លាប់សត្វដែលស្លូតត្រង់ផងដែរ។

ការដាក់ឈ្មោះឲ្យវីរុសថ្មីនេះ គឺជាភារកិច្ចរបស់ ICTV
ការដាក់ឈ្មោះឲ្យវីរុសថ្មីនេះ គឺជាភារកិច្ចរបស់ ICTV

ជាលទ្ធផល វាបង្កើតបានជាគោលការណ៍ណែនាំមួយចំនួន។ ផ្អែកតាមគោលការណ៍ណែនាំទាំងនេះ ឈ្មោះផ្លូវការរបស់វីរុសកូរ៉ូណាប្រភេទថ្មី មិនគួររាប់បញ្ចូល៖

·  ទីតាំងភូមិសាស្ត្រ

·  ឈ្មោះមនុស្ស

·  ឈ្មោះសត្វឬប្រភេទអាហារ

·  ការយោងទៅលើវប្បធម៌ឬឧស្សាហកម្មជាក់លាក់ណាមួយ

ឥឡូវនេះ គេកំពុងបញ្ជូនឈ្មោះផ្លូវការមួយនេះ ទៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ ដើម្បីបោះពុម្ពផ្សាយ ហើយសង្ឃឹមថានឹងប្រកាសវា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T