ក្ដុកក្ដួលណាស់! ស្ត្រីម្នាក់សម្រក់ទឹកភ្នែកនៅលើរថភ្លើង ព្រោះមិនអាចទិញម៉ាសពាក់បាន តែចុងក្រោយ...(មានវីដេអូ)

//s5.kh1.co/5b/5be6614c77499baac31f499f6e6578c6d73185a9.jpg
សង្គម

 ០៥-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីម្នាក់ បានសម្រក់ទឹកភ្នែកនៅលើរថភ្លើង ព្រោះមិនអាចទិញម៉ាសពាក់បាន

ចិន៖ វីរុសកូរ៉ូណា ហាក់កំពុងរាលដាលខ្លាំងស្ទើរជុំវិញពិភពលោក ជាពិសេសនៅប្រទេសចិន ដែលជាប្រភពនៃការកកើត នៃវីរុសដ៏អាក្រក់មួយនេះ។ ទន្ទឹមនឹងនេះដែរ គេសង្កេតឃើញប្រជាជនចិនមួយចំនួនហាក់កំពុងខ្វះខាតម៉ាសសម្រាប់ពាក់ការពារ ខណៈវីរុសប្រភេទថ្មីនេះកំពុងគំរាមគំហែងដល់ជីវិតមនុស្សជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង យោងតាមឃ្លិបវីដេអូខ្លីមួយដែលបានបង្ហោះលើបណ្ដាញសង្គម Twitter បានបង្ហាញពី ស្ត្រីម្នាក់ ដែលពុំមានម៉ាសពាក់ការពារជំងឺឆ្លង ខណៈនាងកំពុងជិះលើរថភ្លើងក្នុងខេត្ត Shaanxi។ ក្នុងនោះដែរ នាងហាក់មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះសុខភាព នាងបានទាញអាវធំរបស់នាងមកគ្របលើច្រមុះ និងមាត់ ជំនួសឲ្យការមិនមានម៉ាស។ ខណៈនោះដែរ ស្រាប់តែបុគ្គលិកធ្វើការនៅលើរថភ្លើងម្នាក់ បានដើរទៅជិតហើយសួរអ្នកដំណើររូបនោះថា «មានបញ្ហាអ្វីមែនទេ ?​» ។ ភ្លាមៗនោះ ស្ត្រីខាងលើក៏បានរៀបរាប់ទាំងទឹកភ្នែកថា «នាង ទិញម៉ាសមិនបានទេ»។

ស្រ្តី ពេលដែលមិនទាន់មានម៉ាសពាក់
ស្រ្តី ពេលដែលមិនទាន់មានម៉ាសពាក់

ដោយពុំមានការស្ទាក់ស្ទើរ បុរសបម្រើការនៅលើរថភ្លើងនោះ បានលូកដៃចូលទៅក្នុងហោប៉ៅអាវរបស់គាត់ ហើយបានដកម៉ាសថ្មីមួយឲ្យទៅស្រ្តី ព្រមទាំងពាក់ឲ្យថែមទៀតផង។

យ៉ាងណាមិញ នៅពេលដែលស្ត្រីខាងលើ ចាកចេញពីរថភ្លើង នាងក៏បានសម្ដែងការដឹងគុណចំពោះបុរសដែលបានផ្ដល់ម៉ាសឲ្យនាង យ៉ាងគួរឲ្យគោរពផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ស្រ្តី ពេលដែលមិនទាន់មានម៉ាសពាក់
ស្រ្តី ពេលដែលមិនទាន់មានម៉ាសពាក់
ស្រ្តី ក្រោយទទួលមានម៉ាស
ស្រ្តី ក្រោយទទួលមានម៉ាស
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T