ចិន៖ វីរុសកូរ៉ូណា ហាក់កំពុងរាលដាលខ្លាំងស្ទើរជុំវិញពិភពលោក ជាពិសេសនៅប្រទេសចិន ដែលជាប្រភពនៃការកកើត នៃវីរុសដ៏អាក្រក់មួយនេះ។ ទន្ទឹមនឹងនេះដែរ គេសង្កេតឃើញប្រជាជនចិនមួយចំនួនហាក់កំពុងខ្វះខាតម៉ាសសម្រាប់ពាក់ការពារ ខណៈវីរុសប្រភេទថ្មីនេះកំពុងគំរាមគំហែងដល់ជីវិតមនុស្សជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង យោងតាមឃ្លិបវីដេអូខ្លីមួយដែលបានបង្ហោះលើបណ្ដាញសង្គម Twitter បានបង្ហាញពី ស្ត្រីម្នាក់ ដែលពុំមានម៉ាសពាក់ការពារជំងឺឆ្លង ខណៈនាងកំពុងជិះលើរថភ្លើងក្នុងខេត្ត Shaanxi។ ក្នុងនោះដែរ នាងហាក់មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះសុខភាព នាងបានទាញអាវធំរបស់នាងមកគ្របលើច្រមុះ និងមាត់ ជំនួសឲ្យការមិនមានម៉ាស។ ខណៈនោះដែរ ស្រាប់តែបុគ្គលិកធ្វើការនៅលើរថភ្លើងម្នាក់ បានដើរទៅជិតហើយសួរអ្នកដំណើររូបនោះថា «មានបញ្ហាអ្វីមែនទេ ?» ។ ភ្លាមៗនោះ ស្ត្រីខាងលើក៏បានរៀបរាប់ទាំងទឹកភ្នែកថា «នាង ទិញម៉ាសមិនបានទេ»។
ដោយពុំមានការស្ទាក់ស្ទើរ បុរសបម្រើការនៅលើរថភ្លើងនោះ បានលូកដៃចូលទៅក្នុងហោប៉ៅអាវរបស់គាត់ ហើយបានដកម៉ាសថ្មីមួយឲ្យទៅស្រ្តី ព្រមទាំងពាក់ឲ្យថែមទៀតផង។
យ៉ាងណាមិញ នៅពេលដែលស្ត្រីខាងលើ ចាកចេញពីរថភ្លើង នាងក៏បានសម្ដែងការដឹងគុណចំពោះបុរសដែលបានផ្ដល់ម៉ាសឲ្យនាង យ៉ាងគួរឲ្យគោរពផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖