ការស្រាវជ្រាវ៖ សត្វអំពិលអំពែកអាចប្រឈមនឹងការផុតពូជ​ដោយ​សារ​ពន្លឺភ្លើងអំពូល

//s5.kh1.co/0d/0da9bdd7cf08247bce1eb27627fbab190dc6eefb.jpg
យល់ដឹង

 ០៥-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សត្វអំពិលអំពែកនឹងត្រូវបាត់បង់ជម្រក ដូចដែលសត្វល្អិតដទៃទៀតដែរ ពួកវាកំពុងប្រឈមមុខនឹង​ការគំរាមកំហែងកាន់តែខ្លាំងឡើងពីការបាត់បង់ទីជម្រក ដោយសារតែថ្នាំសំលាប់សត្វល្អិត និង ការបំពុលពីសារធាតុគីមី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលជាបញ្ហាលំបាកបំផុតសម្រាប់ពួកវាក្នុងការបន្តពូជនោះគឺការបំពុលដោយភ្លើងពន្លឺ។ សត្វអំពិលអំពែកវាប្រើថាមពលពន្លឺ ពិសេសគឺការធ្វើដំណើរជាគូ៖ សត្វអំពិលអំពែកឈ្មោលនឹងផ្តល់ពន្លឺជាសញ្ញារបស់វា ទៅកាន់សត្វអំពិលអំពែកញី និងឆ្លើយតប​ទៅនឹងជាមួយពន្លឺនោះដើម្បីបង្ហាញថា ពួកវាមានអារម្មណ៍ជាមួយគ្នាទៅវិញទៅមក។

https://s5.kh1.co/__image/w=540,h=360,q=100/75/755f94ee94dbd2c45a029ea819df81be754b4f9d.jpeg

 បញ្ហាទាំងអស់នេះកើតចេញពីទីក្រុងធំៗ ៖ ពន្លឺចែងចាំងត្រូវបានសាយភាយក្នុងបរិយាកាសហើយអាចឆ្លុះបញ្ចាំងពីទីរហោស្ថាន ប៉ុន្តែពន្លឺភ្លឺដែលចេញពីផ្ទាំងប៉ាណូ អំពូលភ្លើងតាមដងវិថី អំពូលភ្លើងក្រៅផ្ទះ កំពុងជ្រៀតជ្រេក និងធ្វើឱ្យមានផលប៉ះពាល់ដល់ការបន្តពូជរបស់ពួកវា។ ទាំងនេះគឺជាផ្នែកមួយនៃការសិក្សាដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទនៅក្នុងទស្សនាវដ្ដី BioScience ។

https://s5.kh1.co/__image/w=650,h=481,q=100/6f/6ffd1ce9a60b0c8ae16ef594fcac9adb038aeab7.jpg

បើយោងទៅតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Tufts និង សហភាពអន្តរជាតិដើម្បី​អភិរក្សធម្មជាតិ​បាននិយាយថា សត្វអំពិលអំពែកអាចប្រឈមនឹងការផុតពូជជាសកល ដោយសារតែការគំរាមកំហែងជាច្រើនរួម​មានការ​បំពុលដោយពន្លឺ  ថ្នាំសម្លាប់សត្វល្អិត និង បំពុលដោយសារជាតិគីមី។ អ្នកនាង សារ៉ាអិមឡឺវីសេជាសាស្រ្តាចារ្យជីវវិទ្យានៅសកលវិទ្យាល័យTufts និង ជាអ្នកដឹកនាំការស្រាវជ្រាវលើការសិក្សានេះថា សត្វល្អិតជាច្រើនត្រូវបានរងផលប៉ះពាល់ដោយការបាត់បង់ទីជម្រក ប៉ុន្តែសត្វអំពិលអំពែកមានផលប៉ពាល់​ខ្លាំងជាងសត្វដទៃ។ អ្នកស្រីបានបន្តទៀតថា“ សត្វអំពិលអំពែកខ្លះទទួលរងផលប៉ះពាល់ខ្លាំងដោយសារ ការវាបាត់បង់ជម្រករបស់វា ជាពិសេសវាត្រូវការកន្លែងសាកសមដើម្បីបំពេញវដ្តជីវិតរបស់ពួកវា” ៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T