អាង សុជាតា ចេញមុខបកស្រាយភ្លាមៗ ក្រោយមានគេយករូបនាងបង្ហោះ ដោយថាជាកូនស្រី បានស្លាប់!

//s5.kh1.co/9b/9b80ccb0bb8481fa7f0b647eb0c31f95af5df812.jpg
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាស្រីដែលកំពុងមានសន្ទុះនៃការគាំទ្រ អាង សុជាតា បានចេញមុខមកបកស្រាយ ក្រោយមានរឿង មានគេយករូបនាងទៅបង្ហោះ ថាខ្លួនជាកូនស្រីបានស្លាប់

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់តារាស្រីវ័យក្មេង អាង សុជាតា ដែលនាងជាបានឈានជើងចូលសិល្បៈតាំងពីនៅកុមារមកម្ល៉េះ ដោយពេលនេះនាងកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងវិស័យសម្ដែងភាពយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាស្រីរូបនេះ គេសង្កេតឃើញថានាងមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ មិនត្រឹមតែប៉ុណ្ណោះ នាងក៏មានទេពកោសល្យខ្ពស់ អាចសម្ដែងបានយ៉ាងល្អផងដែរ។ ក្នុងនោះដែរ ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបពីព័ត៌មានខ្លះៗ កាលពីពេលថ្មីៗនេះ នាងត្រូវបានគេរិះគន់លើរូបថតរបស់នាង ដោយគ្រាន់តែនាងថតរូបធម្មតា តែត្រូវគេយល់ច្រឡំថាកែវភ្នែករបស់នាងបានសម្លក់ ដាក់តារាគ្នាឯងទៅវិញ។

ហើយថ្មីៗនេះដែរ នាងបានថតនៅរឿង ជាប្រភេទអប់រំដល់យុវវ័យដោយបានដើរតួជាក្មេងឈាមរាវ ត្រូវឲ្យធ្វើជាមានផ្ទៃពោះទាំងវ័យក្មេង តែក៏មានផេកជាច្រើនបាននិយាយថា នាងមានផ្ទៃពោះទាំងវ័យក្មេងថែមទៀត ទាំងដែលនេះគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ អាង សុជាតា បានចេញមុខបកស្រាយ ក្រោយពីមានបុរសម្នាក់បានយករូបភាពរបស់នាងទៅ បង្ហោះដោយថានាងជាកូនស្រីរបស់ខ្លួន ជាមួយនឹងការពោលពាក្យមិនសមរម្យដូចជាប្រមាថនូវអាយុជីវិតរបស់នាងពេក ដោយនាងបាននិយាយថា៖

ជំរាបសួរបងប្អូនទាំងអស់គ្នា...ខ្ញុំមិនដែលស្គាល់គាត់ជាអ្នកណាទេ !! នេះជាព័ត៌មានមិនពិត ខ្ញុំមិនយល់ ហេតុអ្វីមកប្រមាថជីវិតខ្ញុំ?? យកជីវិតខ្ញុំលេងសើចចឹងមែនលោកពូ??? សូមជួយលុបគ្រប់យ៉ាងដែលលោកពូ post ពីខ្ញុំផង...អរគុណច្រើន

សម្ដី អាង សុជាតា

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អាង សុជាតា
អាង សុជាតា
អាង សុជាតា
អាង សុជាតា
អាង សុជាតា
អាង សុជាតា
សារដែលបុរសម្នាក់បានបង្ហោះ
សារដែលបុរសម្នាក់បានបង្ហោះ
សារដែលបុរសម្នាក់បានបង្ហោះ
សារដែលបុរសម្នាក់បានបង្ហោះ
អាង សុជាតា (ឈូឈូ)
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T