អ្នកកើតជំនាន់ឆ្នាំ៩០បានស្គាល់! ស្មាតហ្វូនដំបូងគេ​របស់​ពិភពលោកបង្ហាញខ្លួន១៥ ឆ្នាំ មុនមានវត្តមានiPhone

//s5.kh1.co/b8/b81584408590ef5ee0e376282fb3431e621e690c.jpeg
បច្ចេកវិទ្យា

 ០៥-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្មាតហ្វូនជំនាន់ឆ្នាំ១៩៩២ វាកន្លងហួសមកដល់ពេលបច្ចុប្បន្ននេះ២៨ឆ្នាំមកហើយ

អ្នកប្រើទូរស័ព្ទមិនដែលបានប្រើពាក្យថា “ ស្មាតហ្វូន” ទេ។ ប៉ុន្តែរហូតដល់ឆ្នាំ ១៩៩៥ទើបគេចាប់ផ្តើមហៅ។ តែតាមពិតទៅស្មាតហ្វូនពិតដំបូងបង្អស់បានបង្ហាញខ្លួនតាំងពីឆ្នាំ១៩៩២មកម្ល៉េះ ពោលគឺមុននោះរហូតដល់៣ឆ្នាំ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូរស័ព្ទនោះត្រូវបានគេហៅថា Simon Personal Communicator ហើយវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន IBM អស់រយៈពេលជាង ១៥ ឆ្នាំមុនពេលក្រុមហ៊ុន Apple បញ្ចេញ iPhone ។

Simon របស់ក្រុមហ៊ុន IBM គឺជាទូរស័ព្ទដំបូងដែលលាយបញ្ចូលគ្នានូវមុខងារ​របស់ទូរស័ព្ទដៃ​ និងភីឌីអេហើយ​វាបានដាក់ចេញនូវតម្លៃ ៨៩៩ ដុល្លារជាមួយនឹងកិច្ចសន្យាសេវាកម្ម (១.៤៣៥ ដុល្លារគិតជាដុល្លារសព្វថ្ងៃ) នេះបើយោងតាមទស្សនាវដ្តីByte។

https://s5.kh1.co/__image/w=512,h=330,q=100/8b/8b00e6b2e29a032bfc51e80814cb4923c3b91620.jpg

ទោះយ៉ាងណាស៊ីម៉ូនបានរីកចម្រើនទៅមុខជាងពេលបច្ចុប្បន្ននេះ។ ស្មាតហ្វូននេះបានបំពាក់នូវអេក្រង់ប្រភេទ LCD មានទំហំ ៤.៥ អ៊ីញនិង ១,៤ អ៊ីញហើយវាមានភ្ជាប់មកជាមួយនូវstyleផងដែរ។

ក្រៅពីសមត្ថភាពសម្រាប់call អ្នកក៏អាចប្រើស៊ីម៉ូនដើម្បីផ្ញើ និងទទួលអ៊ីម៉ែល ព្រមទាំងសារឆ្លើយឆ្លងទៀតផង។ វាក៏មានឈុតដែលមានភ្ជាប់មកជាមួយការប្រមូលកំណត់ត្រាដែលអ្នកអាចសរសេរចូលសៀវភៅអាសយដ្ឋាន​ដែលមើលទៅដូចជាការថតឯកសារប្រតិទិន ម៉ោងពិភពលោក និងវិធីដើម្បីកំណត់ពេលណាត់ជួបជាដើម។

ជាការកត់សម្គាល់ កាលពីមិនទាន់លេចមុខទូរស័ព្ទ iPhone ឬទូរស័ព្ទ Android, ក្រុមហ៊ុន IBM លក់​ទូរស័ព្ទស៊ីម៉ូនដាច់ប្រមាណជា ៥០,០០០ គ្រឿងនេះបើយោងតាមសារព័ត៌មាន Bloomberg Businessweek ៕

Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T