ក្លាយជាប្តីប្រពន្ធនឹងគ្នា២៣ឆ្នាំហើយ តែមិនដែលឃើញគ្រួសារព្រាប សុវត្ថិ បង្ហោះឈ្លោះគ្នា សូម្បី១ដង

//s5.kh1.co/37/3790ed729aa1b39278e4dc1abfd8f0c0a245bc04.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

តារាគំរូ មិនតែនៅក្នុងសង្គមសិល្បៈប៉ុណ្ណោះទេ សូម្បីតែនៅក្នុងជីវិតគ្រួសារ ក៏តែងតែធ្វើឲ្យគេសរសើរ មិនដាច់ពីមាត់ផងដែរ ជាមួយនឹង ការឲ្យតម្លៃគ្នាទៅវិញទៅមក។

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ តារាចម្រៀងប្រុស ព្រាប សុវត្ថិ បានឈរជើងក្នុងវិស័យសិល្បៈ មិនក្រោម២០ឆ្នាំនោះទេ តែរូបលោក នៅតែអាចក្តោបក្តាប់ តំណែងជួរមុខ ជាតារាល្បី ក្នុងប្រទេសកម្ពុជាដដែល ដោយគ្មានអ្នកណា អាចជំនួសតំណែងលោកបាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងភាពល្បីល្បាញនេះដែរ បើខ្មែរឡូត ក្រឡេកមើល ជីវិតគ្រួសាររបស់តារាប្រុសរូបនេះ ក៏តែងតែធ្វើឲ្យគេសរសើរពេញៗមាត់ថា ជាគ្រួសារគំរូមួយ ដែលពួកគេ ទាំងភរិយា និងរូបលោកផ្ទាល់ តែងផ្តល់តម្លៃឲ្យគ្នា ភាពយកចិត្តទុកដាក់ ជំនឿចិត្តឲ្យទៅគ្នា ពេញទំហឹង។ 

ជាពិសេស រឿងដែលគេពេញចិត្តជាងនេះ គឺមិនដែលឃើញ ភរិយារបស់លោក ព្រាប សុវត្ថិ បង្ហាញភាពអន់ចិត្ត ឬឈ្លោះប្រកែកគ្នា ពេញហ្វេសប៊ុក ឬក៏ជេរប្រទេចគ្នាម្តងណានោះឡើយ បើទោះបីជា ពួកគេ​ បានសាងគ្រួសារជាមួយគ្នា ២៣ឆ្នាំយ៉ាងណាក៏ដោយ។ ហើយអ្នកប្រាកដជាដឹងច្បាស់ហើយថា ការរស់នៅជាមួយគ្នា វាប្រៀបបីដូចជា ចានក្នុងរាវ តែងតែមានការប៉ះទង្គិចគ្នាបន្តិចបន្តួចហើយ តែអ្វីដែលសំខាន់ ពួកគេ តែងមិនយកហ្វេសប៊ុក ធ្វើជាកន្លែងបញ្ចេញកំហឹង នោះទេ គឺពួកគេ តែងមានដំណោះស្រាយយ៉ាងល្អបំផុត សម្រាប់គ្នាទៅគ្នា។

ដូច្នេះហើយ ទើបគ្រប់គ្នាឃើញ ក្រុមគ្រួសាររបស់ព្រាប សុវត្ថិ រស់នៅជាមួយគ្នា ប្រកបដោយសេចក្តីសុខ មានសុភមង្គលយ៉ាងក្រៃលែង ដោយសារតែម្នាក់ៗ ចេះអន់អោន និងមិនយករឿងផ្ទាល់ខ្លួន បង្ហោះ ឬបង្ហាញឲ្យគេឃើញ សំខាន់ត្រូវចេះគ្រប់គ្រងសតិ និងទង្វើរបស់ខ្លួនបានល្អ ទើបហៅជាមនុស្សមានភាពអំណត់ខ្ពស់៕

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T