ចុម មានរឿងអ្វី? សុខៗ ខាត់ សុឃីម បង្ហោះសារនិយាយចំៗ ដាក់ស្វាមីបែបនេះ

//s5.kh1.co/23/23436cbeb59fe4cfb052c454ac4842bdd09acc24.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្ររបស់ ខាត់ សុឃីម ភ្ញាក់ផ្អើលមិនស្ទើរទេ សុខៗស្រាប់តែ មិនដឹងមានរឿងអ្វីទេ បង្ហោះរូបភាព និងសារ និយាយចំៗអំពីស្វាមី លើបណ្ដាញសង្គមតែម្ដង

ភ្នំពេញ៖ ទោះជា អ្នកនាង ខាត់ សុឃីម​ ដែលជាតារាពហុជំនាញ ពោរពញដោយសមត្ថភាពសិល្បៈច្រើនមុខ បានប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយ តែកេរ្តិ៍ឈ្មោះនៅតែល្បីល្បាញ មិនចាញ់ក្មេងជំនាន់ក្រោយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ ក្រៅពីជីវិតសិល្បៈ អ្នកនាង ខាត់ សុឃីម បានធ្វើឲ្យហ្វេនៗទាំងអស់ ចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយជីវិតគ្រួសារមួយ ដែលពោរពេញដោយសុភមង្គល ជាមួយស្វាមីជាទីស្រលាញ់ និងកូនៗ។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ មិនដឹងជាមានរឿងអ្វីទេ ស្រាប់តែ ខាត់ សុឃីម បានបង្ហោះរូបភាពមួយសន្លឹកជាមួយស្វាមីជាទីស្រលាញ់ អមដោយពាក្យពេចន៍សរសើរថា៖

 ស៊ូៗប្ដីបំភ្លេចចោលចុះ ពេជ្រ១គ្រាប់តម្លៃលើសលប់ តែមិនអាចស្មើរនឹងមានប្ដីល្អទេ ប្ដីខ្ញុំកាច តែចំពោះមនុស្សដែលគ្មានហេតុផល ចិត្តល្អនឹងគ្រួសារបងប្អូន តែងជួយគេមិនថាយប់ថ្ងៃ

ខាត់ សុឃីម

ក្រោយពីឃើញ តារាស្រីរូបនេះ បង្ហោះបែបនេះភ្លាម បានធ្វើឲ្យអ្នកគាំទ្រទាំងអស់ លើបណ្ដាញសង្គម មានការងឿងឆ្ងល់ និងចង់ដឹងពីមូលហេតុដែល ខាត់ សុឃីម ធ្វើបែបនេះយ៉ាងខ្លាំង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម​៖ 

 ខាត់ សុឃីម
 ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
សារដែល ខាត់ សុឃីម បានបង្ហោះ
សារដែល ខាត់ សុឃីម បានបង្ហោះ
ខាត់ សុឃីម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T