បុរសបែកស្លុយម្នាក់ បានអូសទូរសព្ទស្មាតហ្វូន ៩៩គ្រឿង នៅលើផ្លូវទំនេរ ដើម្បីក្លែងជាការស្ទះចរាចរណ៍ នៅលើ Google Maps (មានវីដេអូ)

//s5.kh1.co/fc/fc0021955763a389938e5ae8b6afb3bf5f867060.png
បច្ចេកវិទ្យា

 ០៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គាត់បានផ្ដាំផ្ញើទៅកាន់អ្នកដែលងប់ងល់នឹងបច្ចេកវិទ្យាថា កុំឲ្យជឿជាក់លើវាខ្លាំងពេក។

អាល្លឺម៉ង់៖ សិល្បករមួយរូបបានក្លែងបន្លំស្ថានភាពចរាចរណ៍នៅលើ Google Maps ដោយដាក់ទូរសព្ទស្មាតហ្វូន៩៩គ្រឿងនៅលើកូនរទេះរុញពណ៌ក្រហមមួយ។ លោក Simon Weckert បានអូសគំនរទូរសព្ទទាំងនោះនៅតាមដងផ្លូវទំនេរ ក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ ហើយគ្រប់ផ្លូវដែលគាត់បានឆ្លងកាត់ ស្រាប់តែប្រែជាពណ៌ក្រហមនៅលើ Google Maps ដែលនេះជាសញ្ញាបង្ហាញប្រាប់អ្នកដំណើរឯទៀតថា តំបន់ទាំងនេះកំពុងជួបប្រទះការកកស្ទះចរាចរណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្ថានភាពចរាចរណ៍នៅលើដងផ្លូវប្រែជាពណ៌ក្រហម នៅពេលលោក Weckert ឆ្លងកាត់
ស្ថានភាពចរាចរណ៍នៅលើដងផ្លូវប្រែជាពណ៌ក្រហម នៅពេលលោក Weckert ឆ្លងកាត់

លោក Weckert បានបកស្រាយនៅលើសារអេឡិចត្រូនិកមួយដែលបានផ្ញើទៅកាន់ Business Insider ថា រូបគាត់ចង់លេងល្បែងជាមួយ Google Maps ដើម្បីឲ្យវាព្យាករណ៍ស្ថានភាពចរាចរណ៍។ ចំណែកឯ អ្នកតំណាងឲ្យក្រុមហ៊ុន Google បានឆ្លើយប្រាប់ Business Insider ថា កម្មវិធីនេះអាចកំណត់ស្ថានភាពចរាចរណ៍ ដោយការចាប់យកទូរសព្ទស្មាតហ្វូនដែលប្រើប្រាស់សេវាកម្មផែនទី ហើយវានឹងចែករំលែកទៅកាន់សហគមន៍នៅលើ Google Maps។

លោក Weckert ជាមួយកូនរទេះរុញរបស់គាត់
លោក Weckert ជាមួយកូនរទេះរុញរបស់គាត់
ទូរសព្ទឆ្លាតចំនួន៩៩ នៅលើកូនរទេះរុញ
ទូរសព្ទឆ្លាតចំនួន៩៩ នៅលើកូនរទេះរុញ

អ្នកតំណាងរូបនេះបានបន្តទៀតថា ពួកយើងកំពុងធ្វើការបែងចែករយៈចម្ងាយរវាងរថយន្តនិងទោចក្រយានយន្តដទៃទៀត នៅតាមប្រទេសមួយចំនួនដូចជា ឥណ្ឌា ឥណ្ឌូនេស៊ី និងអេសហ្ស៊ីប ប៉ុន្តែពួកយើងមិនដឹងពីការធ្វើដំណើរដោយប្រើកូនរទេះរុញនេះសោះ។ យើងសូមកោតសរសើរ ចំពោះការប្រើប្រាស់ Google Maps ប្រកបដោយភាពច្នៃប្រឌិត ដូចនេះវាក៏ជួយពួកយើងធ្វើឲ្យកម្មវិធីផែនទីនេះ ដំណើរការកាន់តែសុក្រឹតជាងមុន។

វីដេអូបង្ហាញពី សកម្មភាពរបស់លោក Weckert

លោក Weckert បានបញ្ជាក់បន្ថែមទៀតថា​ មិនមានទិន្នន័យអព្យាក្រឹតនោះទេ។ ទិន្នន័យត្រូវបានប្រមូល សម្រាប់គោលបំណងជាក់លាក់មួយ ដោយការរួមបញ្ចូលគ្នារវាងមនុស្ស បច្ចេកវិទ្យា លុយ ពាណិជ្ជកម្ម និងរដ្ឋាភិបាល។ ហើយរូបគាត់ចង់បង្វែរចំណាប់អារម្មណ៍មនុស្ស ដែលងប់ងល់នឹងបច្ចេកវិទ្យា ដែលជឿជាក់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យានិងវេទិកាជាច្រើនទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T