កុំធ្វើជាមនុស្សដែលអង្គុយចាំតែចាប់កំហុសអ្នកដទៃ ហើយមើលមិនឃើញពីកំហុសខ្លួនឯង

//s5.kh1.co/9f/9fc93e58f3e580de40cd902b50c9e36f24ebda3b.jpeg
យល់ដឹង

 ២៣-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

កុំធ្វើជាមនុស្សដែលអង្គុយចាំតែចាប់កំហុសអ្នកដទៃ ហើយមើលមិនឃើញពីកំហុសខ្លួនឯង

មនុស្សម្នាក់ៗតែងតែមានកំហុស ដោយមិនអាចចៀសផុតបាននោះទេ គ្រាន់តែតិច​ ឬច្រើនតែប៉ុណ្ណោះ។ ដោយវាអាស្រ័យលើការចេះកែប្រែកំហុស និងការលើកលែងទោស​ ប្រសិនបើអ្នកនោះចេះស្គាល់កំហុស និងចេះកែប្រែវា ហើយមិនធ្វើឱ្យវាកើតឡើងម្តងទៀត។ ការដែលល្អនោះធ្វើជាមនុស្សមិនត្រូវរំឭករឿងដដែលៗ និងរឿងកើតឡើងរួចហើយនោះទេ តែចំពោះមនុស្សមួយចំនួនមិនព្រមបំភ្លេចចោលនោះទេ នៅតែចាប់កំហុស រិះគុណ  វែកញែករឿងថាគេចេះ ថាចុះ មិនចេះអត់ឱន លើកលែង ហើយជួនកាលឮតាមអ្នកផ្សេង ទាំងដែលខ្លួនមិនដឹងថាគេជាអ្នកណា គេជាមនុស្សបែបម៉េចនោះទេ តែពូកែខាងជឿ វាយតម្លៃគេតែសម្បកក្រៅ ទាំងមិនដែលមើលពីកំហុសខ្លួនឯង ហើយសឹងថាមិនបានធ្វើអ្វីមួយដែលជាប្រយោជន៍ដល់ខ្លួនឯង និងអ្នកជុំវិញផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ដូច្នេះមុននឹងអ្នករិះគុណ​ ចាំចាប់កំហុស ឬនិយាយរឿងដដែលៗពីអ្នកដទៃនោះ អ្នកគួរតែធ្វើជាមនុស្សដែលឱ្យគេឃើញថាអ្នកពិតជាមនុស្សល្អ ចេះកែកំហុសដែលខ្លួនបានធ្វើ និងមិនឱ្យមានកំហុសនោះម្តងទៀតសិនទៅ ហើយកុំវាយតម្លៃអ្នកដទៃទាំងដែលអ្នកមិនទាន់ដឹង និងមិនស្គាល់គេច្បាស់។

អ្នកត្រូវចងចាំថា មុននឹងចាប់កំហុសអ្នកដទៃ ​អ្នកត្រូវមើលពីកំហុសខ្លួនឯងជាមុនសិន និងធ្វើខ្លួនឯងឱ្យក្លាយជាមនុស្សម្នាក់ដែលមានតម្លៃ គួរជាទីគោរព ទើបអ្នកដទៃគោរព និង​ឱ្យតម្លៃអ្នក៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T