មកដឹងពីទំនួលខុសត្រូវរបស់ចិន ក្រោយកូរ៉ូណាវីរុសវាយ​លុក!

//s5.kh1.co/2a/2a06441c0fd81a16dbffc095aeac3ca0834f6cfd.jpg
សង្គម

 ០៤-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗទាំងចិន និងប្រទេសមួយចំនួនទៀតបានបង្ហាញនូវក្តីបារម្ភរឿងកូរ៉ូណាវីរុសដល់ស្រៀវឆ្អឹងខ្នង។ បារម្ភព្រោះជំងឺនេះបានបណ្តាលឲ្យពលរដ្ឋចិនស្លាប់យ៉ាងរហ័សដល់រាប់រយនាក់ក្នុងរយៈពេលមិនដល់២ខែ ព្រមទាំងឆ្លងដល់ខ្ទង់ម៉ឺននាក់ដែលកំពុងទទួលយកការព្យាបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីរុសមួយដែលពីមុនមិនធ្លាប់មាននៅក្នុងវិទ្យាសាស្ត្រ ថ្មីៗបាននឹងកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសចិន និងក្នុងប្រទេសដទៃទៀតផងដែរ។ ពលរដ្ឋចិនត្រូវបានគេដឹងថា ស្លាប់ដោយសារកូរ៉ូណាវីរុសដែលជំងឺនេះ បានលេច​មុខ​នៅក្នុងទីក្រុងវូហានកាលពីខែធ្នូ។ មានមតិជាច្រើនដែលចង់ដឹងចង់ឮពីទំនួលខុសត្រូវរបស់ចិនរឿងបញ្ហានេះ។

តបនឹងរឿងក្តៅគគុកដែលកំពុងកើតឡើងនេះ ប្រទេសចិនបាននឹងកំពុងដុតដៃដុតជើងសាងសង់មន្ទីរពេទ្យ២យ៉ាង​តក់ក្រហល់ដោយអះអាងថាធ្វើឡើងត្រឹមរយៈពេល១០ថ្ងៃ ដើម្បីមានកន្លែងគ្រប់គ្រាន់ព្យាបាលអ្នកជំងឺដែលមានគ្រែ​សម្រាប់មនុស្សសរុបចំនួន ២៣០០ នាក់។

ខេត្ត Hubei ភាគកណ្តាលដែលមានមនុស្សស្លាប់ច្រើនគួរឲ្យបារម្ភ បានស្ថិតក្នុងស្ថានភាពជាប់គាំង។​ ខេត្តនេះមានប្រជាជន ៦០លាននាក់គឺជាម្ចាស់ផ្ទះ Wuhan ដែលជាកន្លែងនៃការផ្ទុះឡើង។​ ទីក្រុងនេះត្រូវបាន​បិទយ៉ាងទាន់ហន់ក្រោយបញ្ហារាតត្បាតដូចផ្លេកបន្ទោរ។

ចិនបានដាក់កម្រិតលើការដឹកជញ្ជូនជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ការជួបជុំគ្នារបស់ពលរដ្ឋ​លក្ខណៈទ្រង់ទ្រាយធំ មួយចំនួនត្រូវបានហាមឃាត់ ចំណែកទីតាំងទេសចរណ៍រួមទាំងផ្នែកខ្លះនៃមហាកំផែងត្រូវ​បានបិទ។​ ហើយការហាមឃាត់ការលក់​សត្វព្រៃ​ដែលជាប្រភពនៃការឆ្លងក៏រិតតែរឹតត្បិតថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៤ កុម្ភៈ ពលរដ្ឋហុងកុងមាន​អ្នកជំងឺ​១៥​នាក់ ខណៈ​ម៉ា​កាវ​មាន​៨​នាក់ និង​តៃវ៉ាន់​១០​នាក់​។ តួលេខ​នេះ នាំ​ឲ្យ​ប្រទេស​ចិន​ទាំងមូល មាន​អ្នកស្លាប់ ៤២៦​នាក់ និង​១​នាក់​ទៀត​នៅ​ហ្វីលីពីន​៕

https://s5.kh1.co/__image/w=410,h=230,q=100/8f/8f8e9bcfca13daeed7df2afa9d2897028a1f6fb8.jpeg
https://s5.kh1.co/__image/w=620,h=413,q=100/19/198d09a1a32e98f11f2e281e308da990a8c10c76.jpg
https://s5.kh1.co/__image/w=650,h=580,q=100/a7/a74fb7adbd5a16685e3ab4952812e52cfdbd5577.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T