ដាច់ Clean Sheets ញឹកពេក! Lampard ចង់បានអ្នកចាំទីដៃស្អិត១រូប នៅ Premier League មកជំនួស Kepa

//s5.kh1.co/91/91848f4348becc8a38230bf4545adc72db70830b.jpg
កីទ្បា

 ០៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

​Lampard ទទូចក្លិបឲ្យលក់កីឡាករតម្លៃបំបែកកំណាត់ត្រា១រូបចេញ

អង់គ្លេស៖ លោក ​Frank Lampard ត្រូវបានគេរាយការណ៍ថា មានបំណងចង់បញ្ចេញអ្នកចាំទីតម្លៃបំបែកកំណត់ត្រាប្រចាំក្លិប ​Chelsea កីឡាករ Kepa Arrizabalaga ចេញនៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីកីឡាកវ័យ២៥ឆ្នាំ បង្ហាញទម្រង់លេងយ៉ាប់យ៉ឺននិងបង្កកំហុសច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kepa Arrizabalaga
  កីឡាករ Kepa Arrizabalaga

យោងតាមការបញ្ជាក់របស់កាសែត ​Daily Express បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមតោខៀវ ចង់លក់អ្នកចាំទីសញ្ជាតិអេស្ប៉ាញចេញប្រសិនបើទទួលបានសំណើសមរម្យណាមួយ ដោយលោកសម្លឹងឃើញអ្នកចាំទីដៃទី១របស់ក្រុម Burnley កីឡាករ Nick Pope ជាគោលដៅកំពូលរបស់លោកក្នុងការមកជំនួស Kepa។

   កីឡាករ Nick Pope
   កីឡាករ Nick Pope

ប៉ុន្តែក្រុមប្រឹក្សាសាភិបាលរបស់ក្លិប ​Chelsea ហាក់មានភាពស្ទាក់ស្ទើរក្នុងលក់អ្នកចាំទីវ័យ២៥ឆ្នាំ ពីព្រោះពួកគេទើបចុះកុងត្រាយក Kepa ក្នុងតម្លៃបំបែកកំណត់ត្រា ៧១,៦លានផោន (ឬប្រហែល ៩៣លានដុល្លារ) ពីក្លិប Athletic Bilbao ក្នុងខែសីហា ឆ្នាំ២០១៨។

Kepa ត្រូវបានលោក Lampard ដាក់ឲ្យអង្គុយកៅអីបម្រុង កំឡុងពេលប្រកួតស្មើ ២-២ ជាមួយនឹងក្រុម ​Leicester City កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយគ្រូបង្វឹកសញ្ជាតិអង់គ្លេស​បានជ្រើសរើសអ្នកចាំទីដៃទី២កីឡាករ Willy Caballero ឲ្យចូលលេងក្នុងជម្រើស១១នាក់ដំបូង។

 កីឡាករ Willy Caballero 
 កីឡាករ Willy Caballero 

ប្រភពដដែលបានបន្ថែមទៀតថា Lampard មានចិត្តមានៈចង់បានអ្នកចាំទី១រូបទៀតនៅរដូវក្ដៅ ដើម្បីជាការដាក់សម្ពាធទៅដល់ Kepa ប្រសិនបើក្លិបមិនលក់គេចេញ។

ជាមួយគ្នានេះដែរ អ្នកចាំទីក្រុម Crystal Palace កីឡាករ Vicente Guaita ក៏ស្ថិតក្នុងរ៉ាដា របស់គ្រូបង្វឹកក្រុម Chelsea ផងដែរ បន្ទាប់ពីបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលរដូវកាលនេះ ៕

 កីឡាករ Vicente Guaita
 កីឡាករ Vicente Guaita

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T