អាជ្ញាធរមុិកសុិកកូ៖ អ្នកអភិរក្សសត្វមេអំបៅម្នាក់ទៀតហើយ ​ទំនងត្រូវ​អ្នកកាប់ឈើខុសច្បាប់​សម្លាប់

//s5.kh1.co/b5/b57ed4af254ee4dcc16bba3dc791012d1ad1f391.jpg
សង្គម

 ០៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោក Raúl Hernández Romero ធ្វើការក្រៅម៉ោងជាមគ្គុទេស និងអ្នកអភិរក្ស សត្វមេអំបៅដែលធំជាងគេ​បំផុតនៅប្រទេស Mexico។​ លោកត្រូវបានគេប្រទះឃើញសាកសពនៅ ថ្ងៃសុក្រ រដ្ឋធេវ៉ាន ប្រទេស Mexico។ តាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា គាត់ត្រូវបានគេរកឃើញថា៖ “ មានការវាយតប់យ៉ាងខ្លាំងលើផ្នែកផ្សេងៗ​នៃរាងកាយ និងការរងរបួសក្បាលដែលបណ្តាលមកពីវត្ថុមុតស្រួចចាក់លើខ្លួន” ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=366,q=100/6e/6e4296b102677c6501eaf404e22f768aa6dfdc45.jpg

Romero បានបាត់ខ្លួនជាច្រើនម៉ោងមុនពេលរកឃើញសាកសពរបស់គាត់។ ភរិយារបស់គាត់បាននិយាយថា គាត់ត្រូវបានគេឃើញចុងក្រោយនៅថ្ងៃទី ២៧ ខែ មករា នៅពេលគាត់ចាកចេញពីផ្ទះរបស់គាត់នៅ San Pedro Libertad។ គាត់គឺជាសកម្មជនថែរក្សាមេអំបៅទី ២ ដែលត្រូវបានគេរកឃើញថាស្លាប់ក្នុងរយៈ​ពេលមិនដល់​មួយសប្តាហ៍។

https://s5.kh1.co/__image/w=650,h=434,q=100/0f/0f387b9585e148376c78b4f6ed15d9a4dc09ffe8.jpg

ចាប់តាំងពីថ្ងៃសុក្រសាកសប់របស់ Homero Gomez Gonzalez ត្រូវបានគេរកឃើញនៅ Ocampo ក្នុងស្រះ។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានឱ្យដឹងថារូបគេក៏មានរបួសក្បាល និងស្លាប់ដោយសារលង់ទឹក។ គាត់បានបាត់ខ្លួនតាំងពីថ្ងៃទី ១៣ ខែមករា។

យ៉ាងណាក្រោយមក យោងទៅតាមគណៈកម្មាធិការសិទ្ធិមនុស្សរបស់ម៉ិកស៊ិកបាននិយាយថាខ្លួន​ជឿជាក់ថា​ហ្គូមេសដែលត្រូវបានគេស្គាល់ថាជា "អ្នកការពារមេអំបៅក្សត្រ" អាចនឹងមានជម្លោះជាមួយអ្នកកាប់ឈើខុសច្បាប់​នៅពេលកំពុងបំពេញការងារអភិរក្សរបស់គាត់ ហើយទំនងជាត្រូវអ្នកកាប់ឈើខុសច្បាប់​នោះសម្លាប់។ នៅក្នុងរដ្ឋ Michoacán គឺជាជំរករបស់ហ្វូងមេអំបៅរាប់លានក្បាល។តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅតំបន់ព្រៃចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ (៦២ ម៉ៃល៍) នៅខាងក្រៅទីក្រុងម៉ិកស៊ិក និង មេអំបៅព្រះមហាក្សត្ររាប់លានក្បាលក្នុងអំឡុងពេលធ្វើចំណាកស្រុក​ប្រចាំឆ្នាំរបស់ពួកវា៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T