ផ្តាសាយស្រាលរហូតដល់ស្លាប់! ចិនស្រៀវឆ្អឹងខ្នង ក្រោយ​កូរ៉ូណា​វីរុសសម្លាប់មនុស្ស​មិនព្រិចភ្នែក

//s5.kh1.co/25/252a1d4010ef79609caddf84683f5701238c0513.jpeg
យល់ដឹង

 ០៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗទាំងចិន និងប្រទេសមួយចំនួនទៀតបានបង្ហាញនូវក្តីបារម្ភរឿងកូរ៉ូណាវីរុសដល់ស្រៀវឆ្អឹងខ្នង ព្រោះជំងឺនេះ​បានបណ្តាលឲ្យពលរដ្ឋចិន​ស្លាប់យ៉ាងរហ័សដល់រាប់រយនាក់ក្នុងរយៈពេលមិនដល់២ខែ ព្រមទាំងឆ្លងដល់ខ្ទង់ម៉ឺននាក់ដែល​កំពុងទទួលយកការព្យាបាល។

វីរុសមួយដែលពីមុនមិនធ្លាប់មាននៅក្នុងវិទ្យាសាស្ត្រ ថ្មីៗបាននឹងកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសចិន និងក្នុងប្រទេសដទៃទៀតផងដែរ។ ពលរដ្ឋចិនត្រូវបានគេដឹងថា ស្លាប់ដោយសារកូរ៉ូណាវីរុសដែលបានបង្ហាញខ្លួន​នៅក្នុងទីក្រុងវូហានកាលពីខែធ្នូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗទាំងចិន និងប្រទេសមួយចំនួនទៀតបានបង្ហាញនូវក្តីបារម្ភរឿងកូរ៉ូណាវីរុសដល់ស្រៀវឆ្អឹងខ្នង។ បារម្ភព្រោះជំងឺនេះបានបណ្តាលឲ្យពលរដ្ឋចិនស្លាប់យ៉ាងរហ័សដល់រាប់រយនាក់ក្នុងរយៈពេលមិនដល់២ខែ ព្រមទាំងឆ្លងដល់ខ្ទង់ម៉ឺននាក់ដែលកំពុងទទួលយកការព្យាបាល។

ជំងឺនេះបានរីករាលដាលហើយអ្នកជំនាញបានស្មានទុកថា ចំនួនមនុស្ស​ដែលឆ្លងនឹងនៅតែកើនឡើង។ វីរុសថ្មីខាងលើបានបន្សល់ទុកអ្នកជំងឺដែលមានជំងឺរលាកសួត តែងតែមានការព្រួយបារម្ភ​ហើយមន្ត្រីសុខាភិបាល​អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នជាសកល។ តើការផ្ទុះឡើងនេះអាចបង្កអ្វីដែលមានគ្រោះថ្នាក់ជាងនេះ?

១. តើមេរោគនេះជាអ្វី?

អាជ្ញាធរចិនបានបញ្ជាក់ថា ករណីទាំងនេះបណ្តាលមកពីវីរុសឆ្លង។

២. តើរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណា?

វាចាប់ផ្តើមដោយមានគ្រុនក្តៅ បន្ទាប់មកក្អកស្ងួតហើយមួយសប្តាហ៍​ក្រោយមកមានដង្ហើមខ្លី​ហើយអ្នកជំងឺខ្លះ​ត្រូវការការព្យាបាល​នៅមន្ទីរពេទ្យ។​ ការឆ្លងមេរោគនេះកម្រធ្វើឱ្យហៀរសំបោរ ឬកណ្តាស់។​ កូរ៉ូណាវីរុសអាចបណ្តាលឱ្យមានរោគសញ្ញាផ្សេងៗចាប់ពីជំងឺផ្តាសាយស្រាលរហូតដល់ស្លាប់។

សាស្ត្រាចារ្យ Mark Woolhouse មកពីសាកលវិទ្យាល័យ Edinburgh បាននិយាយថា៖ “ នៅពេលដែលយើងឃើញមេរោគថ្មីមួយ យើងចង់ដឹងថាតើរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណា។ រោគសញ្ញារបស់វាដូចទៅនឹងផ្ដាសសាយដែលយើងគួយកចិត្តទុកដាក់ ហើយវាមិនធ្ងន់ធ្ងរដូចជំងឺSars ទេ”។

៣. តើវាមានគ្រោះថ្នាក់ដល់កម្រិតណា?

វាពិតជាសាមញ្ញណាស់ក្នុងការបែងចែកចំនួនមរណភាពដោយយោងលើករណី​ដើម្បីគណនា​អត្រាមរណ​ភាព​​ដែលទទួលបានតួលេខប្រហែល ២% នៅដំណាក់កាលនៃការផ្ទុះនេះ។​

យ៉ាងណា អ្នកជំងឺរាប់ពាន់នាក់កំពុងត្រូវបានគេព្យាបាល​ ហើយយើងមិនដឹងថាក្នុងករណីណាមួយ​នៃករណីទាំងនោះនឹងត្រូវស្លាប់នោះទេ​ដូច្នេះអត្រានៃការស្លាប់អាចខ្ពស់ជាងនេះ។​ ហើយវាមិនទាន់ច្បាស់ទេថាតើ​ករណីដែលមិនបានរាយការណ៍មានប៉ុន្មានករណី ហើយអត្រាមរណភាពអាចមានទាបជាងក្នុងករណីនេះ។

៤. តើវាមកពីណា?

សាស្រ្តាចារ្យ Jonathan Ball ជាអ្នកជំនាញខាងរោគសាស្ត្រនៅសាកលវិទ្យាល័យ Nottingham មានប្រសាសន៍​ថា៖ “ ប្រសិនបើយើងគិតអំពីការផ្ទុះ កាលពីពេលមុនប្រសិនបើវាជាមេរោគថ្មីនោះវានឹងចេញពីអាងស្តុកសត្វ។

ភាគច្រើននៃករណីឆ្លងវីរុសកូរ៉ូណាត្រូវបានផ្សារភ្ជាប់ទៅនឹង​ផ្សារលក់ដូរអាហារសមុទ្រចិនខាងត្បូងនៅអ៊ូហាន។ ​ប៉ុន្តែករណីដែលមានឯកសារដំបូងបំផុតដែលត្រូវបានគេតាមដានកាលពីថ្ងៃទី ១ ធ្នូគ្មានការទាក់ទងទៅនឹងទីផ្សារ​ទេ។​ ​

យ៉ាងណាសាស្ត្រាចារ្យរូបនោះបានរំឭកថា កាលពីអតីតកាលចិនមានជំងឺស្រដៀងកូរ៉ូណាដែរ​ គឺជំងឺSars បានចាប់​ផ្តើម​មកពីសត្វប្រចៀវ​ ហើយបន្ទាប់មកបានឆ្លងមកសត្វឆ្មា​ បន្ទាប់មកអណ្តើក​ ហើយក្រោយមកទៀត​វាបានឆ្លងទៅមនុស្ស។ 

ហើយកាលនោះ វីរុស Sars បានសម្លាប់មនុស្សចំនួន ៧៧៤ នាក់ក្នុងចំណោមមនុស្ស ៨០៩៨ នាក់​ដែលបានឆ្លង​ដោយការផ្ទុះដែលបានចាប់ផ្តើមនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០០២៕

From BBC news
From BBC news
From BBC News
From BBC News
From BBC news
From BBC news
From BBC News
From BBC News
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T