អ្នកវិទ្យាសាស្ត្រ៖ សត្វអំពិលអំពែកកំពុងប្រឈមនឹងការជិតផុតពូជ

//s5.kh1.co/f9/f958df97b33302ecb7177230ce624d9fa59c4b17.jpg
សង្គម

 ០៤-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បើមិនមានវិធីទប់ស្កាត់ទាន់ពេលវេលានោះទេ សម្រស់ភ្លើងធម្មជាតិក្នុងពេលរាត្រីមួយនេះ អាចនឹងបាត់បង់។

បរទេស៖ នៅជុំវិញពិភពលោក អំពិលអំពែកបញ្ចេញពន្លឺដ៏ស្រស់ឆើតឆាយរបស់វា ក្នុងពេលរាត្រី។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្របាននិយាយថា ពន្លឺភ្លើងដូចវេទមន្តទាំងនេះកំពុងស្ថិតក្រោមការគំរាមកំហែង ដូចជាការបាត់បង់ទីជម្រកធម្មជាតិរបស់ពួកវា ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងការប្រើប្រាស់ពន្លឺសិប្បនិម្មិត ដែលធ្វើឲ្យប្រភេទសត្វចំនួន២,០០០ ឬច្រើនជាងនេះ​ប្រឈមនឹងការជិតផុតពូជ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពផ្សេងៗរបស់មនុស្ស បានកំពុងគំរាមកំហែងដល់ការរស់នៅរបស់សត្វអំពិលអំពែក
សកម្មភាពផ្សេងៗរបស់មនុស្ស បានកំពុងគំរាមកំហែងដល់ការរស់នៅរបស់សត្វអំពិលអំពែក

ការបាត់បង់ទីជម្រកកំពុងឈានទៅរកការកាត់បន្ថយប្រភេទសត្វព្រៃជាច្រើន ក្នុងនោះក៏មានសត្វអំពិលអំពែកផងដែរ ដោយសារតែពួកវាត្រូវការលក្ខណ្ឌបរិស្ថានជាក់លាក់ ដើម្បីបំពេញវដ្ដជីវិតរបស់ពួកវា នេះជាការលើកឡើងរបស់អ្នកស្រី Sara Lewis ដែលជាសាស្ត្រាចារ្យផ្នែកជីវវិទ្យា នៅសាកលវិទ្យាល័យ Tufts។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត នោះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់ពន្លឺសិប្បនិម្មិតនៅពេលយប់ ជាអ្វីដែលបានរីកដុះដាលជាងមួយសតវត្សរ៍កន្លងមក គឺជាការគំរាមកំហែងធ្ងន់ធ្ងរទី២ចំពោះប្រភេទសត្វផ្សេងៗ។ ពន្លឺសិប្បនិម្មិតរួមបញ្ចូលទាំងភ្លើងបំភ្លឺដោយផ្ទាល់ដូចជា អំពូលភ្លើងតាមដងផ្លូវ ផ្លាកសញ្ញាពាណិជ្ជកម្ម និងពន្លឺដទៃទៀតក្នុងពេលរាត្រី។ ការសិក្សាមួយបានកត់សម្គាល់ថា យោងទៅតាមការប៉ាន់ស្មានរបស់អ្នកអភិរក្ស ឥឡូវនេះ ពន្លឺសិប្បនិម្មិតបានបំភ្លឺនៃផ្ទៃផែនដីច្រើនជាង២៣ភាគរយ ក្នុងពេលយប់។

ពន្លឺភ្លើងសិប្បនិម្មិតក៏ជាផ្នែកមួយ ដែលនាំឲ្យសត្វអំពិលអំពែកឈានទៅរកការជិតផុតពូជ
ពន្លឺភ្លើងសិប្បនិម្មិតក៏ជាផ្នែកមួយ ដែលនាំឲ្យសត្វអំពិលអំពែកឈានទៅរកការជិតផុតពូជ

កត្តាមួយទៀតដែលនាំឲ្យប៉ះពាល់ដល់សត្វអំពិលអំពែកគឺ «ទេសចរណ៍អំពិលអំពែក»។ នៅកន្លែងមួយចំនួនដូចជា ប្រទេសជប៉ុន កោះតៃវ៉ាន់ និងប្រទេសម៉ាឡេស៊ីគឺមានសកម្មភាពកម្សាន្តមួយជាយូរណាស់មកហើយ នោះគឺការទស្សនាពន្លឺភ្លើងដ៏អស្ចារ្យរបស់សត្វអំពិលអំពែក។ ទោះជាយ៉ាងណា ឥឡូវនេះ​ វាកាន់តែមានប្រជាប្រិយភាពនិងរីកដុះដាលកាន់តែខ្លាំងឡើង ហើយបានទាក់ទាញភ្ញៀវទេសចរច្រើនជាង២០០,០០០នាក់ ក្នុងមួយឆ្នាំ ដែលធ្វើឲ្យប៉ះពាល់ដល់ចំនួនសត្វអំពិលអំពែក៕

ទេសចរណ៍អំពិលអំពែក ក្នុងប្រទេសម៉ាឡេស៊ី
ទេសចរណ៍អំពិលអំពែក ក្នុងប្រទេសម៉ាឡេស៊ី
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T