ចិន៖ ស្របពេលប្រទេសជាតិ កំពុងតែជួបនឹងអាសន្ន ចៃដន្យចំថ្ងៃពិសេសមកដល់ ធ្វើឲ្យវេជ្ជបណ្ឌិតម្នាក់សម្រេចចិត្តរៀបការដោយបង្គ្រប់កិច្ចត្រឹមតែ ១០ នាទី ព្រោះលោកប្រញាប់ត្រឡប់ទៅព្យាបាលអ្នកឆ្លង វីរុសកូរ៉ូណា នៅឯមន្ទីពេទ្យមួយក្នុងខេត្ត ជីនណាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីមង្គលការមួយ ដែលមានកូនកំលោះជា វេជ្ជបណ្ឌិត បានប្រារព្វឡើងក្នុងរយៈពេលខ្លីបំផុត នៅឯទីក្រុង Heze ខេត្ត Shandong កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០កន្លងទៅ។ ក្នុងពិធីមួយនេះ កូនកំលោះកូនក្រមុំ មិនបានអញ្ជើញសាច់ញាតិ និងមិត្តភក្ដិមកចូលរួមច្រើននោះទេ គឺមានគ្នាតែ ៥ នាក់ប៉ុណ្ណោះ រាប់បញ្ជូលទាំងសាមីខ្លួនទាំងពីរ។ ចំពោះការសម្រេចចិត្តមិនអញ្ជើញភ្ញៀវឲ្យមកចូលរួមច្រើន ដោយសារតែ កូនកំលោះផ្ទាល់ មិនមានពេលវេលាគ្រប់គ្រាន់ សូម្បីតែការពិសាអាហារជាមួយប្រពន្ធ ក្រោយពេលចប់កម្មវិធីក៏គ្មាន។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺដើម្បីបង្ការការឆ្លងមេរោគ ខណៈពេលវីរុសប្រភេទថ្មីនេះកំពុងផ្ទុះខ្លាំង។
នៅជុំវិញពិធីការ ដ៏តក់ក្រហល់មួយនេះដែរ កូនកំលោះបានប្រាប់ឲ្យដឹងថា ដំបូងឡើយដោយសារតែ វីរុសនេះរាលដាលខ្លាំងពេក លោកបម្រុងនឹងពន្យាពេលរៀបការសិន ប៉ុន្តែឪពុកម្ដាយទាំងសងខាងគិតថាការពន្យាពេលរៀបការមិនល្អឡើយ។ ដូចច្នេះហើយ លោក ក៏សម្រេចចិត្តរៀបចំពិធីមួយនេះឡើងតាមបែបសាមញ្ញ និងប្រើរយៈពេលខ្លី។
ទន្ទឹមគ្នានេះដែរ កូនក្រមុំ ក៏បានលើកឡើងថា នាងមិនប្រកាន់អ្វីនោះទេ នាងពេញចិត្តនឹងការរៀបចំមួយនេះ ហើយអ្វីដែលសំខាន់បំផុតពេលនេះ គឺត្រូវអនុញ្ញាតឲ្យប្ដីរបស់នាងវិលត្រឡប់ ទៅសង្គ្រោះជីវិតប្រជាជនជាមុនសិន៕