លះបង់ពេកហើយ! វេជ្ជបណ្ឌិតម្នាក់ រៀបការត្រឹមតែ ១០ នាទី ព្រោះត្រូវត្រឡប់ទៅព្យាបាលអ្នកឆ្លងវីរុសវិញ​​​​​​​​​នៅ វូហាន

//s5.kh1.co/f4/f45ebb6a6ed8f87ad5cbd6c4468ae20697d406b7.jpg
សង្គម

 ០៣-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

វេជ្ជបណ្ឌិតម្នាក់សម្រេចចិត្តរៀបការដោយបង្គ្រប់កិច្ចត្រឹមតែ ១០ នាទី ព្រោះលោកប្រញាប់ត្រឡប់ទៅព្យាបាលអ្នកឆ្លង វីរុសកូរ៉ូណា

ចិន៖ ស្របពេលប្រទេសជាតិ កំពុងតែជួបនឹងអាសន្ន ចៃដន្យចំថ្ងៃពិសេសមកដល់ ធ្វើឲ្យវេជ្ជបណ្ឌិតម្នាក់សម្រេចចិត្តរៀបការដោយបង្គ្រប់កិច្ចត្រឹមតែ ១០ នាទី ព្រោះលោកប្រញាប់ត្រឡប់ទៅព្យាបាលអ្នកឆ្លង វីរុសកូរ៉ូណា នៅឯមន្ទីពេទ្យមួយក្នុងខេត្ត ជីនណាន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីមង្គលការមួយ ដែលមានកូនកំលោះជា វេជ្ជបណ្ឌិត បានប្រារព្វឡើងក្នុងរយៈពេលខ្លីបំផុត នៅឯទីក្រុង Heze ខេត្ត Shandong កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០កន្លងទៅ។ ក្នុងពិធីមួយនេះ កូនកំលោះកូនក្រមុំ មិនបានអញ្ជើញសាច់ញាតិ និងមិត្តភក្ដិមកចូលរួមច្រើននោះទេ គឺមានគ្នាតែ នាក់ប៉ុណ្ណោះ រាប់បញ្ជូលទាំងសាមីខ្លួនទាំងពីរ។ ចំពោះការសម្រេចចិត្តមិនអញ្ជើញភ្ញៀវឲ្យមកចូលរួមច្រើន ដោយសារតែ កូនកំលោះផ្ទាល់ មិនមានពេលវេលាគ្រប់គ្រាន់ សូម្បីតែការពិសាអាហារជាមួយប្រពន្ធ ក្រោយពេលចប់កម្មវិធីក៏គ្មាន។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺដើម្បីបង្ការការឆ្លងមេរោគ ខណៈពេលវីរុសប្រភេទថ្មីនេះកំពុងផ្ទុះខ្លាំង។

ប្ដីប្រពន្ធពេលប្រារព្វពិធីមង្គលការ
ប្ដីប្រពន្ធពេលប្រារព្វពិធីមង្គលការ

នៅជុំវិញពិធីការ ដ៏តក់ក្រហល់មួយនេះដែរ កូនកំលោះបានប្រាប់ឲ្យដឹងថា ដំបូងឡើយដោយសារតែ វីរុសនេះរាលដាលខ្លាំងពេក លោកបម្រុងនឹងពន្យាពេលរៀបការសិន  ប៉ុន្តែឪពុកម្ដាយទាំងសងខាងគិតថាការពន្យាពេលរៀបការមិនល្អឡើយ។ ដូចច្នេះហើយ លោក ក៏សម្រេចចិត្តរៀបចំពិធីមួយនេះឡើងតាមបែបសាមញ្ញ និងប្រើរយៈពេលខ្លី។

ទន្ទឹមគ្នានេះដែរ កូនក្រមុំ ក៏បានលើកឡើងថា នាងមិនប្រកាន់អ្វីនោះទេ នាងពេញចិត្តនឹងការរៀបចំមួយនេះ ហើយអ្វីដែលសំខាន់បំផុតពេលនេះ គឺត្រូវអនុញ្ញាតឲ្យប្ដីរបស់នាងវិលត្រឡប់ ទៅសង្គ្រោះជីវិតប្រជាជនជាមុនសិន៕

គ្រូពេទ្យព្យាបាលអ្នកជំងឺ
គ្រូពេទ្យព្យាបាលអ្នកជំងឺ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T