ប្រទេសឥណ្ឌាប្រកាសចាត់វិធានការក្នុងកំណែទម្រង់សេដ្ឋកិច្ច

//s5.kh1.co/3f/3fea47eca4c32e245793c2b95c5993b9568e9613.jpg
សង្គម

 ០៣-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសឥណ្ឌានឹងចំណាយលុយរាប់កោដិដុល្លារដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងវិស័យកសិកម្ម និងបង្កើននូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតការងារ និងកាត់បន្ថយពន្ធដល់ប្រជាពលរដ្ឋ។

ប្រទេសឥណ្ឌានឹងចំណាយលុយរាប់កោដិដុល្លារដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងវិស័យកសិកម្ម និងបង្កើននូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតការងារ និងកាត់បន្ថយពន្ធដល់ប្រជាពលរដ្ឋ។ កត្ដាទាំងអស់នោះ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន ដែលធ្លាក់ចុះក្នុងរយៈពេលមួយទស្សវត្សឱ្យមានការកើឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាកញ្ចប់ថវិកាមួយក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់នូវការនាំចេញទំនិញបន្ថែម។ លោក Nirmala Sitharan ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានប្រកាសនូវកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០២០ កាលពីថ្ងៃសៅរ៍នៅក្នុងសភាថា “យើងសូមបញ្ជាក់ថា ថវិកាគឺស្ថិតនៅក្នុងដៃប្រជាពលរដ្ឋរបស់ពួកយើង។ ជាពិសេសសម្រាប់ប្រជាជនដែលមានជីវភាពមធ្យម និងទាប។” 

https://s5.kh1.co/__image/w=650,h=379,q=100/38/3805f4e9b7dbf4a04356b1ddfa1465aa0735e35c.jpg

បើតាមលោក Santosh Mehrotra ដែលជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Jawaharlal Nehru នៃទីក្រុង New Delhi បានឱ្យដឹងថា ទោះបីជាយ៉ាងនេះក្ដី ក្រុមសេដ្ឋវិទូបានប្រមាន “យ៉ាងហោចណាស់ត្រូវចំណាយរយៈពេលយ៉ាងតិចមួយឆ្នាំ ដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច។ ហើយនោះហាក់ដូចជាការវាយតម្លៃបែបសុទិដ្ឋិនិយមខ្លាំងពេក។ ហើយលោកក៏បានបន្ថែមទៀតថា “ស្ថានភាពសេដ្ឋកិច្ចបែបនោះនៅតែបន្តមិនល្អដដែល។”

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T