ខ្លាំងបាត់! Mbappe បង្ហាញកាយវិការមិនសប្បយាចិត្តជាមួយគ្រូ ក្រោយត្រូវផ្លាស់ប្ដូរចេញយប់មិញ (មានវីដេអូ)

//s5.kh1.co/20/20fdd5426643f5e200cb5175d3ce1e76386738e5.jpg
កីទ្បា

 ០២-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Mbappe ខឹងគ្រូ ក្រោយត្រូវផ្លាស់ប្ដូរចេញ

បារាំង៖ ជាលើកទី៣ហើយនៅរដូវកាលនេះ ដែលគ្រូបង្វឹករបស់ Paris Saint-Germain លោក Thomas Tuchel និងកីឡាករជួរមុខ Kylian Mbappe ហាក់មានភាពមិនសប្បាយចិត្តជាមួយគ្នា។ ជាក់ស្ដែង ក្នុងការប្រកួតដែល PSG យកឈ្នះ Montpellier ៥-០ កាលពីយប់មិញ Mbappe ក៏បានបង្ហាញអារម្មណ៍មិនល្អចំពោះលោក Tuchel ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Thomas Tuchel និងកីឡាករ Mbappe
លោក Thomas Tuchel និងកីឡាករ Mbappe

Mbappe ជាអ្នករកគ្រាប់បាល់ទី៤កាលពីយប់មិញ ប៉ុន្តែគេត្រូវបានផ្លាស់ប្ដូរចេញនៅនាទីទី៦៩ ដោយជំនួសមកវិញដោយខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi។ ក្រោយដើរចេញពីទីលាន Mbappe បានបង្ហាញអារម្មណ៍ខឹងចំពោះការសម្រេចចិត្តរបស់គ្រូបង្វឹកដែលផ្លាស់ប្ដូរគេចេញ រំពេចនោះគេបានឃើញលោក Tuchel បានទៅចាប់ដៃរបស់ Mbappe ដើម្បីនិយាយពន្យល់អំពីការសម្រេចចិត្តរបស់លោក។

កីឡាករ Mbappe (អាវខៀវ)
កីឡាករ Mbappe (អាវខៀវ)

ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតបានពន្យល់ថា Mbappe មិនសប្បាយចិត្តដែលអាចរកបានត្រឹមតែ ១គ្រាប់ ហើយលោកបានលើកឡើងយ៉ាងដូច្នេះថា៖

ខ្ញុំគឺជាគ្រូបង្វឹក មិនមែនជា Mbappe នោះទេ។

Thomas Tuchel
លោក Thomas Tuchel និងកីឡាករ Mbappe
លោក Thomas Tuchel និងកីឡាករ Mbappe

តាមពិតទៅ Mbappe និង Tuchel ក៏ធ្លាប់មានបញ្ហាជាមួយគ្នានេះរឿងផ្លាស់ប្ដូរចេញនេះ ២ដងហើយដែរនៅក្នុងរដូវកាលនេះ គឺនៅកំឡុងការប្រកួតជាមួយ Montpellier និង Nantes កាលពីជុំទីមួយ។

ចង់ឃើញថា​ សកម្មភាពរបស់ Mbappe ក្រោយផ្លាស់ប្ដូរចេញយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T