ពេជ្រ ថៃ ចេញមុខនិយាយហើយ រឿងគេ ហក់មកវាយ សម្តៅកញ្ចឹងកតែម្តង (មានវីដេអូ )

//s5.kh1.co/0c/0c511b666b817013eac00c9599da214d405f17f1.jpg
តារា & កម្សាន្ដ

 ០២-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រិយមិត្តច្បាស់ជាបានជ្រាបមកខ្លះៗ ពីរឿងរ៉ាវកាលពីម្សិលមិញនេះ សោយតារាចម្រៀងវ័យក្មេងត្រូវបានគេវាយ ដោយថ្ងៃនេះរូបគេបានចូលខ្លួនមកបកស្រាយបំភ្លឺពីរឿងទាំងនេះ

បាត់ដំបង៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ពី តារាវ័យក្មេងដែលជាម្ចាស់ពាន់រង្វាន់ The Voice Kids Cambodia រដូវកាលទី១ គឺកុមារា ពេជ្រ ថៃ ដែលបច្ចុប្បន្ននេះ ពេជ្រថៃ កំពុងមានប្រជាប្រិយភាពលើវិស័យចម្រៀង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃទី ០១ ខែកុម្ភៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជា Tik Tok ដោយមានសិស្សសាលាម្នាក់បានធ្វើការវាយចំ រូបគេ ខណៈមិនដឹងរឿងអ្វីសោះ ។ បើតាមមើលនៅក្នុងវីដេអូ មើលទៅ ពេជ្រ ថៃ ហាក់ជាមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ដែលក្មេងមួយក្រុមនោះបានវាយទៅលើរូបគេដោយមិនមានរឿងរ៉ាវឈ្លោះគ្នាអ្វីសោះឡើយ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ពេជ្រ ថៃ បានធ្វើការឡាយផ្ទាល់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបកស្រាយទៅលើករណី ក្មេងសិស្សសាលាវាយដំមកលើរូបគេទាំងមិនដឹងអី។ ដោយ រូបគេបាននិយាយថា ៖

ក្មេងដែលបានវាយមកលើខ្លួនខ្ញុំនោះ ជាសិស្សម្នាក់ដែលធ្លាប់ ជាសិស្សដែលរៀនពូកែ តែមិនដឹងជាមូលហេតុអ្វី បានជាសិស្សម្នាក់នោះមានចិត្តមកវាយដំលើខ្ញុំ បែបនេះ ហើយថ្ងៃស្អែក ពេជ្រ ថៃ និងទៅដាក់ពាក្យប្ដឹង ដល់សិស្សសាលាមួយរូបនោះ ឲ្យខាងសមត្ថិកិច្ចជាអ្នកដោះស្រាយបន្ត ៕

សម្ដី ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
វីដេ ពេជ្រ ថៃ
វីដេ ពេជ្រ ថៃ
ពេជ្រ ថៃ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T