ហ្វីលីពីនគឺជាប្រទេសដំបូងគេបំផុត ក្រៅពីប្រទេសចិន ដែលមានមនុស្សស្លាប់ ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី

//s5.kh1.co/c8/c847c7dbdf79d84c9381a5f9796be5ba32849c55.jpg
សង្គម

 ០២-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នេះជាករណីដំបូងបំផុត នៅលើពិភពលោក ដែលមានមនុស្សស្លាប់ ដោយសារវីរុសថ្មីនេះ​ នៅក្រៅប្រទេសចិន។

ហ្វីលីពីន៖ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសុខភាពពិភពលោកប្រចាំប្រទេសហ្វីលីពីនបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ បុរសជនជាតិចិនម្នាក់ នៅក្នុងប្រទេសហ្វីលីពីន ដែលមានអាយុ៤៤ឆ្នាំ​ បានស្លាប់ដោយសារវីរុស 2019-nCoV (វីរុសកូរ៉ូណាប្រភេទថ្មី)។ បើតាមក្រសួងសុខាភិបាលរបស់ហ្វីលីពីនបានឲ្យដឹងថា បុរសខាងលើបានទទួលមរណភាពនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះជាករណីដំបូងគេបំផុត ក្រៅពីប្រទេសចិន ដែលមានមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មីនេះ។ នៅក្នុងប្រទេសហ្វីលីពីន ករណីនៃការឆ្លងវីរុសដ៏សាហាវថ្មីនេះមានចំនួន២ រួមមានស្ត្រីជនជាតិចិនអាយុ៣៨ឆ្នាំម្នាក់ រួមជាមួយដៃគូរបស់គាត់ដែលមានអាយុ៤៤ឆ្នាំ។

សន្និសីទកាសែតរបស់ក្រសួងសុខាភិបាលហ្វីលីពីន
សន្និសីទកាសែតរបស់ក្រសួងសុខាភិបាលហ្វីលីពីន

គិតមកទល់ពេលនេះ វីរុសកូរ៉ូណាប្រភេទថ្មីបានឆក់យកជីវិតមនុស្សអស់ចំនួនជាង៣០០នាក់ ហើយមានមនុស្សចំនួន១៤,៣០០នាក់ផ្សេងទៀត កំពុងមានផ្ទុកវីរុសថ្មីនេះ។ នៅក្នុងតំបន់ប្រទេសអាស៊ីគ្នេយ៍យើងនេះ​ ប្រទេសដែលបានឆ្លងវីរុសថ្មីនេះមានដូចជា កម្ពុជាចំនួន១ករណី ថៃចំនួន១៩ករណី ម៉ាឡេស៊ីចំនួន៨ករណី សិង្ហបុរីចំនួន១៣ករណី វៀតណាមចំនួន៧ករណី និងហ្វីលីពីនចំនួន២ករណី(ស្លាប់ម្នាក់)។

យ៉ាងណាមិញ ក៏នៅមានប្រទេសក្នុងតំបន់អាស៊ានរបស់យើង នៅមិនទាន់មានការបញ្ជាក់ពីការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះនៅឡើយទេ ហើយប្រទេសទាំងនោះមានដូចជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និងទីម័រ។

គួររម្លឹកផងដែរថា វីរុសកូរ៉ូណាប្រភេទថ្មីនេះបានផ្ទុះឡើងដំបូងបំផុត នៅក្នុងទីក្រុងវូហាន នៃខេត្ត  Hubei របស់ប្រទេសចិន ហើយវីរុសដ៏កាចសាហាវមួយនេះ កំពុងបន្តរីករាលដាល និងបានសម្លាប់មនុស្សអស់ជាច្រើននាក់ផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T