តោះមកមើលការប្រៀបធៀប រវាងវីរុសកូរ៉ូណាប្រភេទថ្មី ជាមួយនឹងវីរុសឆ្លងដ៏កាចសាហាវដទៃទៀត នៅក្នុងរយៈពេល៥០ឆ្នាំ ចុងក្រោយនេះ

//s5.kh1.co/f8/f81caf6f2e44de25e8179de6e3c99ecf2f94acd5.jpg
យល់ដឹង

 ០៣-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

រយៈពេល៥០ឆ្នាំចុងក្រោយនេះ មានវីរុសដ៏កាចសាហាវជាច្រើន ដែលបានបៀតបៀតអាយុជីវិតរបស់មនុស្ស នៅលើពិភពលោកយើងនេះ។

បរទេស៖ មួយរយៈចុងក្រោយនេះ​ គេឃើញថា វត្តមានរបស់វីរុសកូរ៉ូណាប្រភេទថ្មីកំពុងធ្វើឲ្យពិភពលោកមានការជ្រួលច្របល់យ៉ាងខ្លាំង ដោយសារតែការឆ្លងនិងការរីករាលដាលដាលយ៉ាងរហ័សរបស់វា ទៅកាន់តំបន់ផ្សេងៗទៀតនៅលើពិភពលោក។ វីរុសថ្មីនេះកើតឡើងដំបូង នៅចុងឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន នៃខេត្ត Hubei របស់ប្រទេសចិន ប៉ុន្តែរហូតដល់ដើមឆ្នាំ២០២០ ទើបគេអាចកំណត់អត្តសញ្ញាណបានថា វាស្ថិតនៅក្នុងក្រុមវីរុសកូរ៉ូណា។ ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងវីរុសកូរ៉ូណាប្រភេទថ្មីជាមួយនឹងការផ្ទុះឡើងនៃវីរុសសំខាន់ៗដទៃទៀត ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភព៖ Business Insider
ប្រភព៖ Business Insider

១. វីរុសម៉ាប៊ែក (Marberg)

វីរុសនេះត្រូវបានកំណត់អត្តសញ្ញាណដំបូងគេ ក្នុងឆ្នាំ១៩៦៧ ហើយបានសម្លាប់មនុស្សអស់ចំនួន៣៧៣នាក់ ជាមួយអត្រារណៈ៨០ភាគរយ។ ចំពោះការឆ្លងវិញមានចំនួន៤៦៦ករណី នៅក្នុងប្រទេសចំនួន១១។

វីរុស Marberg
វីរុស Marberg

២. វីរុសអ៊ីបូឡា (Ebola)

អ៊ីបូឡាត្រូវបានកំណត់អត្តសញ្ញាណដំបូង ក្នុងឆ្នាំ១៩៧៦ ហើយបានចម្លងទៅកាន់មនុស្សមកទល់បច្ចុប្បន្នចំនួន៣៣,៥៧៧នាក់។ វីរុសនេះបានសម្លាប់មនុស្ស១៣,៥៦២នាក់ ជាមួយអត្រាមរណៈ៤០.៤០ភាគរយ និងបានរាលដល់ប្រទេសចំនួន៩។

វីរុស Ebola
វីរុស Ebola

៣. វីរុសហ៊ីនត្រា (Hendra)

ហ៊ីនត្រាត្រូវបានកំណត់អត្តសញ្ញាណដំបូងបំផុត ក្នុងឆ្នាំ១៩៩៤ ហើយចំណែកឯការឆ្លងវិញចំនួន៧ករណី និងមានតែនៅក្នុងប្រទេសអូស្ត្រាលីមួយប៉ុណ្ណោះ។ ដោយសារតែករណីឆ្លងមានចំនួនតិច ការស្លាប់មានចំនួនតែ៤នាក់។

វីរុស Hendra
វីរុស Hendra

៤. វីរុស H5N1 (ជំងឺផ្ដាសាយបក្សី)

ជំងឺផ្ដាសាយបក្សីបង្កឡើងដោយវីរុស H5N1 ហើយវាត្រូវបានគេកំណត់អត្តសញ្ញាណដំបូងបំផុត ក្នុងឆ្នាំ១៩៩៧។ ជំងឺនេះបានរីករាលដាលដល់ប្រទេសចំនួន១៨ និងមានករណីចម្លងចំនួន៨៦១។ ផ្ដាសាយបក្សី H5N1 បានសម្លាប់និងឆក់យកអាយុជីវិតអស់ចំនួន៤៥៥ ជាមួយអត្រាមរណៈ៥២.៨០ភាគរយ។

វីរុស H5N1
វីរុស H5N1

៥. វីរុស Nipah

វីរុសនេះត្រូវបានគេកំណត់អត្តសញ្ញាណដំបូងបង្អស់ ក្នុងឆ្នាំ១៩៩៨ ហើយករណីនៃការឆ្លងមានចំនួន៥១៣។ វាបានសម្លាប់មនុស្សអស់ចំនួន៣៩៨នាក់ នៅក្នុងប្រទេសចំនួន២តែប៉ុណ្ណោះ​ ជាមួយអត្រាមរណៈ៧៧.៦០ភាគរយ។

វីរុស​ Nipah
វីរុស​ Nipah

៦. ជំងឺសា (SARS)

ជំងឺសាបង្កឡើងដោយវីរុសកូរ៉ូណា ហើយត្រូវបានគេកំណត់អត្តសញ្ញាណដំបូង ក្នុងឆ្នាំ២០០២។ ជំងឺនេះបានសម្លាប់មនុស្សអស់៧៧៤នាក់ ជាមួយអត្រាមរណៈ៩.៦០ភាគរយ ហើយវាបានចម្លងទៅកាន់មនុស្ស៨,០៩៦នាក់ នៅក្នុងប្រទេសចំនួន២៩។

៧. ជំងឺគ្រុនផ្ដាសាយថ្មី H1N1

ជំងឺផ្ដាយសាយថ្មីនេះបង្កឡើងដោយវីរុស H1N1 ហើយវាត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូងបំផុតក្នុងឆ្នាំ២០០៩។ នៅចន្លោះឆ្នាំ២០០៩និងឆ្នាំ២០១០ ជំងឺនេះបានចម្លងទៅកាន់មនុស្សរហូតដល់ចំនួន៧៦២,៦៣០,០០០នាក់ឯណោះ នៅក្នុងតំបន់និងប្រទេសចំនួន២១៤ ចំណែកការស្លាប់មានចំនួន២៨៤,៥០០នាក់ ជាមួយអត្រាមរណៈ០.០២ភាគរយ។

វីរុស H1N1
វីរុស H1N1

៨. ជំងឺមើស (MERS)

មើសក៏បង្កឡើងដោយវីរុសកូរ៉ូណាដូចជំងឺសាដែរ ហើយវាត្រូវបានគេកំណត់អត្តសញ្ញាណដំបូងបំផុត ក្នុងឆ្នាំ២០១២។ គិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ ជំងឺនេះបានចម្លងទៅកាន់មនុស្សចំនួន២,៤៩៤នាក់ និងបានឆក់យកអាយុជីវិតអស់ចំនួន៨៥៨នាក់ ជាមួយអត្រាមរណៈ៣៤.៤០ភាគរយ នៅក្នុងប្រទេសចំនួន២៨។

វីរុស MERS
វីរុស MERS

៩. ជំងឺផ្ដាសាយបក្សីថ្មី H7N9

ជំងឺផ្ដាសាយបក្សីថ្មីនេះបង្កឡើងដោយវីរុស H7N9 ហើយវាត្រូវបានគេកំណត់អត្តសញ្ញាណដំបូងបំផុតក្នុងឆ្នាំ២០១៣។ ជំងឺនេះដែរបានរីករាលដល់ប្រទេសចំនួនត្រឹមតែ៣ប៉ុណ្ណោះ ហើយមានករណីឆ្លងចំនួន១,៥៦៨។ ផ្ដាសាយបក្សីថ្មីនេះបានផ្ដាច់យកជីវិតអស់ចំនួន៦១៦ ជាមួយអត្រាមរណៈ៣៩.៣០ភាគរយ។

វីរុស H7N9
វីរុស H7N9

១០. វីរុស 2019-nCov (វីរុសកូរ៉ូណាប្រភេទថ្មី)

វីរុសថ្មីថ្មោងនេះត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូង នៅឆ្នាំ២០២០។ គិតត្រឹមចុងខែមករានេះ វីរុសថ្មីនេះបានចម្លងទៅកាន់មនុស្ស១១,៨៧១នាក់ នៅតាមប្រទេសចំនួន២៤ ហើយវាបានផ្ដាច់យកជីវិតមនុស្សបានយ៉ាងហោចណាស់ចំនួន២៥៩នាក់ (គិតត្រឹមដើមខែកុម្ភៈ) ជាមួយអត្រាមរណៈ២.២ភាគរយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T