អ្នកណាមិនស្រណោះ! បើថ្ងៃកំណើតឆ្នាំនេះ ខេមរៈ ស្រីពៅ ហ្វេននៅតែធ្វើឲ្យ ទាំងដែលរូបកាយគ្មាន នៅលើលោកនេះ

//s5.kh1.co/b9/b9be4ec548c99093849208a29b63e4ff6ccc1ce9.jpg
តារា & កម្សាន្ដ

 ០១-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទោះឃ្លាតឆ្ងាយអស់ពេលជាង១ឆ្នាំយ៉ាងណាក្តី ខេមរៈ​ ស្រីពៅ នៅតែនៅក្នុងចិត្តហ្វេនៗ រៀបចំធ្វើខួបកំណើតជូននាង ទោះបីតារារូបនេះមិននៅលើលោកនេះយ៉ាងណាក្តី

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា រយៈពេល១ឆ្នាំមកហើយតារាស្រីដ៏មានប្រជាប្រិយភាព កញ្ញាខេមរៈ ស្រីពៅ បានឃ្លាតឆ្ងាយពីអ្នកគាំទ្រ និងក្រុមគ្រួសារគ្មានថ្ងៃត្រលប់វិញ ធ្វើឲ្យហ្វេនជាច្រើនមានការនឹកនាស្រណោះដល់នាងយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈគម្រប់ខួប១ឆ្នាំនៃការស្លាប់របស់តារាស្រីរូបនេះ ក៏ជាថ្ងៃខួបកំណើតចម្រើនវ័យរបស់នាងដែល ដោយក្នុងនោះក៏មានហ្វេនមួយរូបបានធ្វើការនឹកនាដល់រូបនាងខ្លាំង បានធ្វើការរៀបចំពិធីខួបកំណើត ជាមួយនឹងនំខេកទៅកាន់វិញ្ញាណក្ខន្ធនាងដែលបានចែកឋានទៅលោកខាងមុខនេះ។

ដោយក្នុងនោះ អ្នកគាំទ្ររូបនេះបានធ្វើការទិញនំខេក លាយឡំជាមួយនឹងសារដ៏មានន័យអានហើយក្តុកក្តួល និងនឹករលឹកដល់រូបនាងយ៉ាងខ្លាំងតែម្តង។ ដោយនាងបានធ្វើការរៀបរាប់ថា៖

១ឆ្នាំហើយដែលបងពៅចាកចេញទៅ ហើយការចាកចេញលើកនេះមិនមែន ១ថ្ងៃ ១ខែ ១ឆ្នាំ តែការចាកចេញលើកនេះគឺទៅជារាងរហូត ហើយក៏មិនដឹងថាតើថ្ងៃណានិងបានជួបគ្នា ចង់ប្រាប់ថារីករាយថ្ងៃកំណើតបងខេមរៈ ស្រីពៅ ទី៣១ ខែ១ ២០២០សូមឲ្យបងឆាប់មកវិញណាបងពៅគ្រប់គ្នានៅចាំសង្ឃឹមថាបងនិងឆាប់ឆ្ងាយតែកាយតែចិត្តនៅតែនឹកដល់បងរហូតពីរខ្ញុំ ស្រលាញ់ពេញបេះដូង។

សាររបស់ហ្វេន

ជាមួយនឹងសារដ៏មានន័យនេះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ពិតជាស្រណោះដល់តារាស្រីរូបនេះ ដែលបានឃ្លាតចេញឆ្ងាយគ្មានថ្ងៃត្រលប់ និងធ្វើឲ្យហ្វេនមួយចំនួននៅតែស្រលាញ់នឹកដល់នាងគ្រប់ពេលបែបនេះ៕

ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ហ្វេនធ្វើខួបកំណើតឲ្យស្រីពៅ
ហ្វេនធ្វើខួបកំណើតឲ្យស្រីពៅ
ហ្វេនធ្វើខួបកំណើតឲ្យស្រីពៅ
ហ្វេនធ្វើខួបកំណើតឲ្យស្រីពៅ
ហ្វេនធ្វើខួបកំណើតឲ្យស្រីពៅ
ហ្វេនធ្វើខួបកំណើតឲ្យស្រីពៅ
ហ្វេនធ្វើខួបកំណើតឲ្យស្រីពៅ
ហ្វេនធ្វើខួបកំណើតឲ្យស្រីពៅ
ហ្វេនធ្វើខួបកំណើតឲ្យស្រីពៅ
ហ្វេនធ្វើខួបកំណើតឲ្យស្រីពៅ
ខេមរៈ ស្រីពៅ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T