សហរដ្ឋអាមេរិក ​ស្នើសុំការអនុញ្ញាតពីអ៊ីរ៉ាក់​ ដើម្បីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅក្នុងប្រទេសនេះ

//s5.kh1.co/f3/f30a8c6f5e23e291bdaa5a1a84f9f29339794833.jpg
បច្ចេកវិទ្យា

 ០១-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មន្ទីរបញ្ចកោណកំពុងតែសុំការអនុញ្ញាតពីអ៊ីរ៉ាក់ ដើម្បីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ​សហរដ្ឋអាមេរិកបានស្នើសុំការអនុញ្ញាត​ពីប្រទេសអ៊ីរ៉ាក់​ ដើម្បីដាក់ប្រព័ន្ធការពារមីស៊ីល​នៅឯមូលដ្ឋាន​ទ័ពរបស់ខ្លួន​ក្នុងន័យការពារការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីរ៉ង់ ដូចកាលពីថ្ងៃទី ៨ ខែមករា ដែលបណ្តាលឱ្យកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកប្រមាណ​ ៥០នាក់រងរបួសខួរក្បាល​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រព័ន្ធការពារមីស៊ីល​របស់សហរដ្ឋអាមេរិក
ប្រព័ន្ធការពារមីស៊ីល​របស់សហរដ្ឋអាមេរិក

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper បានប្រាប់សន្និសីទកាសែត​ថា នោះគឺជាបញ្ហាមួយដែលយើងត្រូវដោះស្រាយ​ជាមួយរដ្ឋាភិបាលទីក្រុងបាដាដ។ លោកនិងឧត្តមសេនីយ៍ Mark Milley ដែលជាប្រធាននៃអគ្គសេនាធិការចម្រុះបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់ចង់​ដាក់​ដំណើរការប្រព័ន្ធការពារមីស៊ីលនៅក្នុងប្រទេសអ៊ីរ៉ាក់​ ដើម្បីការពារកងកម្លាំងសហរដ្ឋអាមេរិកដែលនៅទីនោះ។

ប្រព័ន្ធការពារមីស៊ីល​របស់សហរដ្ឋអាមេរិក
ប្រព័ន្ធការពារមីស៊ីល​របស់សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកមានកងទ័ពប្រហែល ៥,០០០ នាក់នៅអ៊ីរ៉ាក់ ដើម្បីទៅបណ្តុះបណ្តាលនិងណែនាំកងកម្លាំង​អ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមដូចជារដ្ឋអ៊ីស្លាម។ ប៉ុន្តែទំនាក់ទំនងនេះហាក់មានភាពរង្គោះរង្គើ​ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិកកាលពីថ្ងៃទី ៣ ខែមករា ដែលបានសម្លាប់លោក Qassem Suleimani ដែលជាឧត្តមសេនីយ៍ដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់ នៅឯអាកាសយានដ្ឋានអន្តរជាតិ​ទីក្រុងបាកដាត។

លោក Qassem Suleimani ឧត្តមសេនីយ៍ដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់
លោក Qassem Suleimani ឧត្តមសេនីយ៍ដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់

លោកឧត្តមសេនីយ៍ Mark Milley បាននិយាយថា៖

សហរដ្ឋអាមេរិកនៅមិន​ទាន់បានដាក់ប្រព័ន្ធការពារមីស៊ីល​នៅក្នុងប្រទេសអ៊ីរាក់នោះទេ ខណៈពេលដែលកងកម្លាំងយោធាអ៊ីរ៉ង់បានធ្វើការវាយប្រហារមកលើមូលដ្ឋានទ័ពអាកាសរបស់ខ្លួន ដោយក្នុងការវាយប្រហារនោះ អ៊ីរ៉ង់បានប្រើប្រាស់មីស៊ីល​ដែលបំពាក់ដោយក្បាលគ្រាប់​រំសេវផ្ទុះទម្ងន់ ៤៥៣ គីឡូក្រាម និង ៩០០ គីឡូក្រាម ប៉ុន្តែវាសំណាងណាស់ ដែលការវាយប្រហារនោះមិនបណ្តាលឱ្យយោធាអាមេរិកណាម្នាក់បាត់បង់អាយុជីវិតឡើយ៕

Mark Milley
មូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក ក្រោយការវាយប្រហារពីសំណាក់យោធាអ៊ីរ៉ង់
មូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក ក្រោយការវាយប្រហារពីសំណាក់យោធាអ៊ីរ៉ង់

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T