ចុងសប្ដាហ៍នេះ គិតនាំគ្នាអាំងសាច់បាប៊ីឃ្យូ ពេលល្ងាចជុំគ្នាឲ្យសប្បាយម្តង! (មានវីដេអូ)

//s5.kh1.co/63/630564df96f3e77fd3b7ca6bb3ab01766055bddb.jpg
សង្គម

 ៣១-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

​ប្រឡាក់​សាច់​ឲ្យ​ចាប់​ជាតិ​ឆ្ងាញ់​ពិសា​ គឺ​គ្រាន់តែត្រូវ​ប្រើ​ទឹក​ប្រេង​ខ្ចង ស្ករ​បន្តិច (បើ​ចូល​ចិត្ត​ផ្អែម) និងម្ស៉ៅ​ស៊ុប​ខ្នររសជាតិ​សាច់​ជ្រូក។

ភ្នំពេញ៖ សម័យ​នេះគ្រប់គ្នារវល់​ខ្លាំង​ណាស់ ចង់​ជុំ​គ្នា​ម្តង​ៗណាត់​គ្នា​មុន​រាប់​ខែ ហើយ​ទាល់​តែ​មាន​កម្មវិធី​ជួបជុំ​ ឬ​ជប់​លៀង​សប្បាយ​ៗទើប​ប្រឹង​ស្កាត់​មក​រក​គ្នា។ ពិបាក​ជួប​គ្នា​ដល់​ម្ល៉ឹង អីចឹង​កុំ​ភ្លេច​ត្រូវ​តែ​រៀប​ចំ​ឲ្យ​បាន​ល្អ ទើប​សប្បាយចិត្ត​ហើយ​កាន់​តែ​មាន​ន័យ ជម្រើស​ល្អ​បំផុត គឺ​ជប់លៀងបែបសាច់​អាំង ឬបាប៊ីឃ្យូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ
អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ
អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ
អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ

ចំណុច​ល្អនៃ​ការ​រៀប​ចំ​ជប់​លៀង​បាប៊ីឃ្យូ គឺអ្នក​ចូល​រួម​ទាំងអស់អាច​ជួយ​គ្នា​​មួយ​ដៃ​មួយ​ជើង​បាន ញុំា​បណ្ដើរ អាំង​បណ្ដើរ ជជែក​គ្នា​លេង​បណ្ដើរ ដែល​អាច​បង្កើត​ភាព​ស្និត​ស្នាល​រវាង​គ្នា​ និង​​ធ្វើ​ឲ្យ​បរិយាកាស​កាន់​តែ​សប្បាយ​រីករាយ​​មួយ​កម្រិត​ទៀត។

អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ
អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ
អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ
អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ

ក្រៅ​ពី​ត្រូវ​លាង​បន្លែដោយ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ស្អាត​ល្អ ការ​ប្រឡាក់​សាច់​ឲ្យ​ចាប់​ជាតិ​ឆ្ងាញ់​ពិសា​ក៏​សំខាន់​ណាស់​ដែរ។ ធ្វើ​បាប៊ីឃ្យូត្រូវ​ជ្រើស​យក​សាច់​ចំឡក ទើប​អាំង​ទៅ​ផុយ​ស្រួល​ញុំា។ ហើយ​របៀប​ប្រឡាក់​មិន​ពិបាក​ដូច​គិត​ទេ គឺ​គ្រាន់តែត្រូវ​ប្រើ​ទឹក​ប្រេង​ខ្ចង ស្ករ​បន្តិច (បើ​ចូល​ចិត្ត​ផ្អែម) និងម្ស៉ៅ​ស៊ុប​ខ្នររសជាតិ​សាច់​ជ្រូក។ ច្របល់​ចូល​គ្នា​ឲ្យសព្វ ទុកចោល១៥នាទី ឲ្យ​ជ្រាប​ជាតិ​ចូល​គ្នាសឹម​យក​មក​អាំង៕

អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ
អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ
អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ
អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ
អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ
អាំងសាច់បាប៊ីឃ្យូជាមួយនឹងម្ស៉ៅស៊ុបខ្នរ

តោះ! មក​មើល​របៀប​ប្រឡាក់​សាច់​គោ​ចង្កាក់​បែបបាប៊ីឃ្យួ ជាមួយ​ម្ស៉ៅ​ស៊ុបខ្នរ (រសជាតិ​សាច់​ជ្រូក) ធ្វើ​ឲ្យ​សាច់​ចូល​ជាតិ​ឆ្ងាញ់​ ញុំា​ជក់​មាត់ និង​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ទាំង​អស់​គ្នា៖

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T