យើងតាមសឹងមិនទាន់! គេប្តូរ ៣៦០ដឺក្រេ

//s5.kh1.co/ed/edc62debce5d7433ec38f01dbeccf7cf9d9aa71e.jpg
យល់ដឹង

 ៣១-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដំបូងយើងចាប់ផ្តើមពីមនុស្សមិនស្គាល់គ្នា។ ជួនជាពេលមួយ ភាពជាមិត្តក៏ចាប់ផ្តើមឡើង។ ឈានដល់ទំនាក់ទំនងស្និទ្ធស្នាលជាមួយគ្នា គេហាក់ផ្តល់ក្តីសង្ឃឹមឲ្យយើង។ យើងចាប់ផ្តើមមានអារម្មណ៍ថាខ្លួនមានសំណាងណាស់ដែលបានស្គាល់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងញញឹមពេលទទួលបានការផ្ញើសារពីគេ​ ពេលខ្លះឃើញត្រឹមរូបថតដែលគេបង្ហោះក្នុងហ្វេសប៊ុក យើងក៏រំភើបពោរពេញដោយក្តីសុខ។ គេផ្ញើសារមករាល់ថ្ងៃ សួរសុខទុក្ខ សួរពីការញ៉ាំបាយទៀងទាត់ឬអត់ និងជួបគ្នាញឹកញាប់។ គេតែងសុំឲ្យយើងនៅក្បែរគេ ហាក់ដូចជាគេកំពុងមានបញ្ហាខូចចិត្តជាមួយនរណា។​ យើងក៏ព្យាយាមនិយាយពាក្យល្អៗ ដើម្បីលើកទឹកចិត្តគេ។ ពេលគេសើច យើងក៏សើច​ ពេលគេខូចចិត្ត យើងក៏ទៅជាមួយគេដែរ។

តែក្រោយមកត្រឹមរយៈពេលខ្លីសោះ មិនដល់កន្លះឆ្នាំផង គេក៏ប្រែប្រួលដូចផ្លេកបន្ទោរមិនគួរឲ្យជឿ។ គេលែងផ្ញើសារមកញឹកដូចមុន គេមិនបបួលយើងចេញក្រៅដូចពីមុន ហើយពេលខ្លះគេមិន សូម្បីមើលសារ ដែលយើងផ្ញើទៅ។

https://s5.kh1.co/__image/w=650,h=362,q=100/3c/3cd464a95d3f4daea57d561fc7a1ba39474264ea.jpg

គេប្តូរ៣៦០ដឺក្រេ យើងតាមសឹងមិនទាន់។ តែពេលមួយដែលយើងជួបគ្នាដោយចៃដន្យ​ ខណៈគេកំពុងនៅជាមួយ មនុស្សម្នាក់ផ្សេងទៀត គេហាក់ហីជាមួយយើងដូចមនុស្សមិនស្គាល់គ្នា។​ យើងសួរគេ ថាយើងខុសអី? ចម្លើយពីគេ គឺយើងមិនមានកំហុស។ គេថា គេគ្រាន់តែមិនចង់រំខានយើងបន្ត។ ចុះកន្លងមកហេតុអី គេនិយាយជាមួយយើង ដូចមនុស្សស្និទ្ធស្នាល? គេទុកយើងជាអី?

ស្គាល់មុខ តែមិនស្គាល់ចិត្ត។​ យើងតាមគេសឹងមិនទាន់ ហើយក្រោយគេឈប់ពិបាកចិត្ត គេក៏ទុកយើងចោល ចាត់ទុកថាជាបទពិសោធន៍ សង្ឃឹមថាលើកក្រោយ យើងមិនល្ងង់ដូចលើកនេះ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T