កម្មវិធីពានរង្វាន់ប្រចាំឆ្នាំ PropertyGuru Cambodia Property Awards លើកទី៥ បន្ទាប់ពីឆ្នាំដែលលេចធ្លោខ្លាំងសម្រាប់ការអភិវឌ្ឍន៍ខុនដូនៅកម្ពុជា

//s5.kh1.co/2b/2b9f9ad67e3f7c40e2cb4d61d51729fe6b4cbe9c.jpg
សង្គម

 ៣១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពប្រចាំតំបន់អាស៊ីមើលឃើញអំពីសន្ទុះកើនឡើងនៃវិស័យនេះនៅក្នុងប្រទេសកម្ពុជាជាមួយនឹងកាលបរិច្ឆេទសំខាន់ៗសម្រាប់ការបោះពុម្ពផ្សាយឆ្នាំ២០២០

ភ្នំពេញ៖ កិត្តិយសអចលនទ្រព្យដ៏គួរឱ្យស្ញប់ស្ញែងបំផុតរបស់អាស៊ី បន្តអញ្ជើញជាថ្មីម្តងទៀតពីសំណាក់អង្គភាព និងគម្រោងអភិវឌ្ឍន៍​នានាដែលស័ក្ដិសមនឹងទទួលពានរង្វាន់នៅក្នុងប្រទេសកម្ពុជា​ ដោយធ្វើសេចក្ដីប្រកាសអំពី​ពេល​វេលានៃកម្មវិធីពានរង្វាន់​ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២០ ដែលធ្វើបទបង្ហាញដោយក្រុមហ៊ុន Hitachi Elevators and Escalators។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រារព្ធលើកទីប្រាំនៃកម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសកម្ពុជានឹងប្រារព្ធធ្វើឡើងនាក្នុងពិធី Black -tie Gala Dinner និងកម្មវិធីប្រគល់ពានរង្វាន់ប្រព្រឹត្តិទៅនាថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលកម្មវិធីនៃភោជនីយដ្ឋានសូហ្វីតែលភ្នំពេញភូគីត្រា។ ដោយមានការរៀបចំពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ី កម្មវិធីពានរង្វាន់ PropertyGuru នឹងទទួលបេក្ខភាពពីសំណាក់សាធារណជនរហូតដល់ថ្ងៃសុក្រ ទី២៧ ខែមីនា។

https://s5.kh1.co/__image/w=650,h=434,q=100/6e/6e6017335ccbfa21c5ba24b9e17e1284b22667fd.jpg
https://s5.kh1.co/__image/w=650,h=442,q=100/1e/1e24f343411184d7278647dbd3dcfc18333c2bee.jpg

បុគ្គលល្បីៗ និងអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យប្រចាំតំបន់ត្រូវបានរំពឹងថា នឹងវិលមក​ចាប់អារម្មណ៍ជាថ្មីចំពោះប្រទេសកម្ពុជាបន្ទាប់ពីទទួលជ័យជំនះ​​​ ក្នុងរដូវកាលទី ១៤ នៅក្នុងវគ្គផ្ដាច់ព្រ័តកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ប្រចាំតំបន់អាស៊ី។ ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd ទទួលបាននូវកិត្តិនាមដ៏ល្បីល្បាញដែលអ្នកដទៃប្រាថ្នាចង់បានចំពោះការអភិវឌ្ឍន៍ខុនដូដ៏ល្អផ្ដាច់គេនៅតំបន់អាស៊ីនៅក្នុងកម្មវិធី ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកកកាលពីខែវិច្ឆិកាកន្លងទៅនេះ។ ម្ចាស់ជ័យលាភីមួយក្នុងចំណោមម្ចាស់ជ័យលាភីនៅក្នុង កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd ​បានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ខុនដូដ៏ធំជាងគេបំផុតទាំងប្រាំពីរនៅក្នុងតំបន់អាស៊ីដោយមានកិត្តិនាមជាគម្រោងភូមិទីក្រុង។

https://s5.kh1.co/__image/w=650,h=434,q=100/69/6909e7209fb765032eafca2291d60950397961e3.jpg

តំណាងរបស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd. ដែលដឹកនាំដោយនាយកប្រតិបត្តិ អ្នកស្រី Catherine Chan នឹងចូលរួមក្នុងបទសម្ភាសន៍ពិសេសសម្រាប់កម្មវិធីប្រចាំឆ្នាំ២០២០ នៅថ្ងៃទី៣០ ខែមករា នៅភោជនីយដ្ឋាន​ Khéma La Poste ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ។ អ្នកស្រីនឹងចូលរួមក្នុងព្រឹត្តិការណ៍សារព័ត៌មានជាមួយនឹងឯកឧត្ដមបណ្ឌិត​ ឆាន់​ សាផាន អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ដែលទទួលបានការទទួលស្គាល់ពិសេសសម្រាប់នវានុវត្តន៍ឌីជីថលសម្រាប់កម្មវិធីសំណង់នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩។

លោក Jules Kay ដែលជានាយកកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ក៏នឹងចូលរួមជាមួយនឹងប្រធានកម្មវិធីនៅក្នុងប្រទេសកម្ពុជា លោក Sorn Seap ដែលជាអគ្គនាយកក្រុមហ៊ុន Key Real Estate Co Ltd ផងដែរ។ លោក Sorn Seap ត្រឡប់មកដឹកនាំគណៈកម្មការវិនិច្ឆ័យ និងអ្នកដឹកនាំជំនាញការដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការជ្រើសរើសអចលនទ្រព្យ ដ៏ល្អផ្ដាច់គេបំផុតនៅក្នុងប្រទេសកម្ពុជានាឆ្នាំថ្មីនេះ។   

យោងតាមប្រសាសន៍របស់លោក Sorn Seap៖ 

“កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards នៅតែជាយុទ្ធនាការទីផ្សារដ៏ល្អប្រសើរបំផុតនៅក្នុងវិស័យ ដែលផ្ដល់នូវឱកាសសម្រាប់គម្រោងនានានៅក្នុងប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយពីកិត្តិសព្ទរបស់ខ្លួនទៅកាន់អតិថិជនក្នុងស្រុក និងក្រៅប្រទេស”។

  លោក Sorn Seap
https://s5.kh1.co/__image/w=650,h=428,q=100/46/461cbab9da890b251ee4fabf6724742438bb5464.jpg

កាលបរិច្ឆេទសំខាន់ៗសម្រាប់កំណែប្រែឆ្នាំ២០២០ មានដូចជា៖ 

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ – បើកចុះឈ្មោះបេក្ខភាព

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ –បិទបញ្ជីបេក្ខភាព

ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ – បិទការចុះឈ្មោះ

ថ្ងៃទី២០-៣០ ខែមេសា ឆ្នាំ២០២០ – ចុះត្រួតពិនិត្យទីតាំងផ្ទាល់

ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ – ធ្វើសេចក្ដីវិនិច្ឆ័យចុងក្រោយ

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ – កម្មវិធីពិសាភោជនាអាហារពេលល្ងាច និងកម្មវិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ

ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ – កម្មវិធីប្រកួតផ្ដាច់ព្រ័តនៅទីក្រុងបាងកក ប្រទេសថៃ

ម្ចាស់ជ័យលាភីមកពីប្រទេសកម្ពុជានឹងមានសិទ្ធិចូលរួមប្រកួតម្ដងទៀត សម្រាប់ពានរង្វាន់មហាកិត្តិយស “ក្រុមហ៊ុនអភិវឌ្ឍន៍ល្អផ្ដាច់គេប្រចាំអាស៊ី”​ នៅក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards Grand Final  លើកទី១៥ វគ្គផ្ដាច់ព្រ័ត ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែវិច្ឆិកា ដែលនឹងដឹកនាំកម្មវិធីដោយ Road to Gold Tour ផ្ដាច់មុខក្នុងការជ្រើសរើសអចលនទ្រព្យដែលនឹងត្រូវទទួលបានពានរង្វាន់ និងមហាសន្និបាតវិស័យអចលនទ្រព្យអាស៊ី PropertyGuru ស្ដីពីបច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព សន្និសីទសកលសម្រាប់ក្រុមហ៊ុនដែលធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងនៅក្នុងវិស័យអចលនទ្រព្យ។

កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards កាលពីឆ្នាំមុនបានស្វាគមន៍ភ្ញៀវកិត្តិយសចំនួន ៣៧០ នាក់ ប្រារព្ធកម្មវិធីពិសាភោជនាអាហារពេលល្ងាចដ៏ធំអស្ចារ្យ និងកម្មវិធីប្រគល់ពានរង្វាន់ក្នុងប្រទេសកម្ពុជាដែលរៀបចំឡើងដោយ PropertyGuru និងបន្តរហូតមកដល់សព្វថ្ងៃនេះ។ PropertyGuru បានផ្ដល់ពានរង្វាន់ចំនួន ៣៩ និងប័ណ្ណសរសើរចំនួន ២៧ ជូនក្រុមហ៊ុនខ្មែរ និងគម្រោងនានាជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។

ការបើកសម្ពោធកម្មវិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ បានរៀបចំធ្វើឡើងកាលពីដើមឆ្នាំ២០១៦ ដោយមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមចំនួន​ ៣២៧ នាក់ ហើយក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន ១៥ ទទួលបានពានរង្វាន់ចំនួន ១៣។

កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២០ គឺទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនឈានមុខគេ រួមមានអ្នកឧបត្ថម្ភកម្រិត platinum គឺ ក្រុមហ៊ុន Hitachi Elevators and Escalators អ្នកឧបត្ថម្ភកម្រិត Gold គឺ  ក្រុមហ៊ុន CBRE កម្ពុជា អ្នកឧបត្ថម្ភកម្រិត silver គឺ  ក្រុមហ៊ុន Jotun ក្រុមហ៊ុនទស្សនាវដ្ដីផ្លូវការ PropertyGuru Property Report ក្រុមហ៊ុនដៃគូសារព័ត៌មានផ្លូវការ Construction & Property Magazine និងមន្រ្តីត្រួតពិនិត្យផ្លូវការ BDO៕

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលមកកាន់៖ [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaPropertyAwards.com.

https://s5.kh1.co/__image/w=650,h=434,q=100/11/114a2f2d66f6fe4418faa4791d435fa876e09013.jpg
https://s5.kh1.co/__image/w=650,h=434,q=100/83/830c0e97f66dfb0d3491255aa6c041a1c12457b3.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T