ព្រះនាង ជេនណា នរោត្តម​ សព្វព្រះហឬទ័យផ្តល់ជាកិត្តិយសយាងទស្សនកិច្ចរោងចក្ររបស់ក្រុមហ៊ុន អេប្រាធីហ៊្វូដ (Aprati Foods)

//s9.kh1.co/c5/c54c4760bbbcdab8d775f6629d2a8f73c0203773.png
បច្ចេកវិទ្យា

 ០៧-មករា-២០២៤ ៩ព្រឹក · ៤ ខែមុន

កាលពីរសៀលថ្ងៃសុក្រ ទី៥ ខែមករា កន្លងទៅនេះ ព្រះនាង ជេនណា នរោត្តមទ្រង់បានផ្តល់ជាកិត្តិយសយាងទស្សនកិច្ចរោងចក្រ ផលិតស្ករគ្រាប់ និងអាហារសម្រន់របស់ក្រុមហ៊ុន អេប្រាធី ហ៊្វូដ (ខេមបូឌា) Aprati Foods (Cambodia) Ltd.

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រ ទី៥ ខែមករា កន្លងទៅនេះ ព្រះនាង ជេនណា នរោត្តមទ្រង់បានផ្តល់ជាកិត្តិយសយាងទស្សនកិច្ចរោងចក្រ ផលិតស្ករគ្រាប់ និងអាហារសម្រន់របស់ក្រុមហ៊ុន អេប្រាធី ហ៊្វូដ (ខេមបូឌា) Aprati Foods (Cambodia) Ltd. ដោយផ្តោតសំខាន់លើស្តង់ដា និងការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនលើគុណភាពចំណីអាហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាមួយគ្នានេះដែរ ទស្សនកិច្ចនេះរួមមានការធ្វើបទបង្ហាញអំពីក្រុមហ៊ុន ការយាងទស្សនាឃ្លាំងផ្ទុកទំនិញ សង្វាក់ផលិតកម្ម និង​មន្ទីរពិសោធន៍របស់រោងចក្រ​ ដែលបង្ហាញពីគុណភាពនៃការផលិតស្ករគ្រាប់ និងអាហារសម្រន់សម្រាប់ការទទួលទាន ក៏ដូចជាការនាំចេញទៅកាន់ក្រៅប្រទេស។

រូបភាព
រូបភាព

ទន្ទឹមនឹងនោះ ក្នុងដំណើរទស្សនកិច្ចរោងចក្រ ផលិតស្ករគ្រាប់ និងអាហារសម្រន់របស់ក្រុមហ៊ុន អេប្រាធី ហ៊្វូដ (ខេមបូឌា) Aprati Foods (Cambodia) Ltd.ចរបស់ព្រះនាង ក៏មានវត្តមានអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

រូបភាព
រូបភាព

អេប្រាធី ហ៊្វូដ (ខេមបូឌា) ជារោងចក្រផលិតស្ករគ្រាប់ និងអាហារសម្រន់នៅកម្ពុជា ដែលមានក្រុមហ៊ុនដើម មានឈ្មោះបោះសំឡេងជាង១០០ឆ្នាំ នៅសហរដ្ឋអាមេរិក។ អេប្រាធី ហ៊្វូដ (ខេមបូឌា) ទទួលបាន​​​  ស្តង់ដាគុណភាពចំណីអាហារពិភពលោកដូចជា BRCGS, GMP និង HACCP និងមានការប្តេជ្ញាលើសុវត្ថិភាព គុណភាព និងរសជាតិជាចម្បង អោយការពារអាហារពីហានិភ័យនានា ដូចជាសារធាតុដែលអាចបណ្តាលអោយពុល   អាឡែស៊ី និងការឆ្លងមេរោគនានាចូលទៅក្នុងអាហារ។

រូបភាព
រូបភាព

ព្រះនាង ជេនណា បានមានបន្ទូលផ្តោតលើតួនាទីយ៉ាងសំខាន់នៃអាហារក្នុងជីវិតរបស់យើង ដោយបញ្ជាក់ពីសារៈសំខាន់របស់វាសម្រាប់ទាំងអាហារូបត្ថម្ភ និងការបន្ថែមរសជាតិនៃជីវិត។

«អាហារ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​របស់​យើង។ វាមិន​ត្រឹម​តែ​ជា​រូបត្ថម្ភ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាអ្វីដែលបង្កើនរសសម្រាប់ជីវិតផងដែរ​ តាមរយៈការបង្កើនបរិយាកាសសប្បាយរីករាយនិងការជួបជុំជាមួយមិត្តភក្តិក៏ដូចជាក្រុមគ្រួសារ នៅពេលទទួលទាន។ ដូច្នេះវាជាការចាំបាច់ដែលបុគ្គលម្នាក់ៗ ត្រូវពិនិត្យអោយបានច្បាស់ថា អាហារដែលពួកគេទទួលទទួលមាន មានសុវត្ថិភាពនិងគុណភាព។ រាល់អាជីវកម្មលើម្អូបអាហារដែលការកំណត់យកសុវត្ថិភាពរបស់បុគ្គលិក អ្នកទទួលទាន និងសង្គមជាតិ ជាអាទិភាពចម្បងបង្ហាញពីការប្តេជ្ញាចិត្ត និងក្រមសីលធម៌ នៃការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព។ »

រូបភាព
រូបភាព

លោក Benjamin Pedro នាយកនៃការបង្កើតតម្រូវការនៅ Aprati Foods បានមានប្រសាសន៍ថា៖

« នៅ Aprati Foods យើងបង្កើតភាពរីករាយក្នុងគ្រប់ផ្នែកនៃការងាររបស់យើង តាំងពីការផលិតរហូតដល់ការបរិភោគ។ ការប្តេជ្ញាចិត្តចម្បងបំផុតរបស់យើងចំពោះការទទួលខុសត្រូវលើសុវត្ថិភាពបុគ្គលិក ទីកន្លែងធ្វើការ និងអ្នកបរិភោគ បានធ្វើឱ្យយើងទទួលបានវិញ្ញាបនប័ត្រស្តង់ដាសុវត្ថិភាពពិភពលោក ដែលអនុញ្ញាតឱ្យយើងអាចដាក់លក់ផលិតផលរបស់យើងបាន ទាំងក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ផលិតផលរបស់យើងដែលកំពុងជោគជ័យ រួមមាន Frutati, Mocati, និង Aprati។ »

រូបភាព
រូបភាព

អេប្រាធី ហ៊្វូដ ផ្តោតសំខាន់លើសុវត្ថិភាពចំណីអាហារ ការប្តេជ្ញាចិត្តចំពោះសង្គម និងការរួមចំណែកអាជីវកម្មប្រកបដោយនិរន្តរភាព ក៏ដូចជាចំពោះសេដ្ឋកិច្ចជាតិ។  

វិញ្ញាបនប័ត្របញ្ជាក់ BRCGS កម្រិត AA បង្ហាញពីការយកចិត្តទុកដាក់របស់ អេប្រាធី ហ៊្វូដ ក្នុងការផ្តល់នូវផលិតផលដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ រួមទាំងម៉ាកសញ្ញាល្បីៗដូចជា Frutati និង Mocati ផងដែរ។ អេប្រាធី ហ៊្វូដ ធ្វើការយ៉ាងសកម្មបំផុត ដើម្បីបញ្ជៀសហានិភ័យលើសុវត្ថិភាពម្ហូបអាហារ កាត់បន្ថយភាពខ្ជះខ្ជាយ និងធានាលើការពេញចិត្តរបស់អតិថិជន រួមចំណែកដល់គំរូអាជីវកម្មប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។ ក្រុមហ៊ុនបានសហការយ៉ាងសកម្មជាមួយនឹងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ក្នុងការលើកស្ទួយគុណភាព និងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកទទួលទាន ក៏ដូចជាការផលិតនិងនាំចេញ ផលិតផលក្នុងស្រុក ទៅទីផ្សារអន្តរជាតិផងដែរ។

រូបភាព
រូបភាព

ក្រុមហ៊ុន អេប្រាធី ហ៊្វូដ Aprati Foods (Cambodia) Ltd មានក្រុមហ៊ុនដើមឈ្មោះ American Licorice Co. គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ និងមានឈ្មោះបោះសំឡេងជាង១០០ឆ្នាំមកហើយនៅសហរដ្ឋអាមេរិក។ អេប្រាធី ហ៊្វូដ បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា ក្នុង ២០១៣។ ក្រុមហ៊ុននេះ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងចាប់ផ្តើមដំណើរការរោងចក្រនៅឆ្នាំ ២០១៦។

រូបភាព
រូបភាព

អេប្រាធី ហ៊្វូដ គឺជារោងចក្រផលិតស្ករគ្រាប់ និងអាហារសម្រន់ដំបូងគេរបស់កម្ពុជា ដែលប្រកាន់យកស្តង់ដាគុណភាពរបស់សហរដ្ឋអាមេរិក។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ អេប្រាធី បានបង្កើតផលិតផលដំបូងរបស់ខ្លួន Mocati ក្នុងឆ្នាំ ២០១៧ ។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T