បានដឹងអត់? តារាចម្រៀង Tik Shiro ជាតារាថៃដំបូងដែលមានវត្តមានក្នុងកម្មវិធីថ្មីសន្លាង Freshy Happy Concert របស់ភីអិនអិន (មានវីដេអូ)

//s5.kh1.co/aa/aac881071b4701434fe474050864557c13e9557d.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Tik Shiro គឺជាតារាចម្រៀងថៃដំបូងគេបង្អស់ដែលបានអញ្ជើញអោយចូលរួមក្នុងកម្មវិធី ហើយក៏ជាថ្ងៃដំបូងដែលកម្មវិធី Freshy Happy Concert ដំណើរការផ្សាយផ្ទាល់ជាផ្លូវការ។ នៅថ្ងៃនោះដែរលោកនឹងលើកយកបទចម្រៀងចំនួនបួនបទ មានដូចជាបទ Sad Man

ភ្នំពេញ៖ បើទោះបីជាមានវ័យចំណាស់បន្តិចក្តី ប៉ុន្តែតារាចម្រៀងដែលវ័យ៥៩ឆ្នាំលោក Tik Shiro នៅតែមានការគាំទ្រពីទេពកោសល្យច្រៀងចម្រៀង និងភាពក្រម៉ិចក្រម៉ើមរបស់លោក ពេលដែលលោកឡើងសម្តែងលើឆាកតន្ត្រីម្តងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពល្បីល្បាញរបស់លោកមិនត្រឹមតែប្រទេសថៃប៉ុណ្ណោះទេ នៅប្រទេសកម្ពុជាក៏មានអ្នកគាំទ្ររូបលោកច្រើន ហេតុនេះហើយទើបស្ថានីយទូរទស្សន៍ភីអិនអិនបំពេញបំណងរបស់ទស្សនិកជនដោយអញ្ជើញរូបលោកចូលរួមក្នុងកម្មវិធីតន្ត្រីថ្មីសន្លាងមួយដែលមានឈ្មោះថា Freshy Happy Concert។

Tik Shiro គឺជាតារាចម្រៀងថៃដំបូងគេបង្អស់ដែលបានអញ្ជើញអោយចូលរួមក្នុងកម្មវិធី ហើយក៏ជាថ្ងៃដំបូងដែលកម្មវិធី Freshy Happy Concert ដំណើរការផ្សាយផ្ទាល់ជាផ្លូវការ។ នៅថ្ងៃនោះដែរលោកនឹងលើកយកបទចម្រៀងចំនួនបួនបទ មានដូចជាបទ Sad Man បទ Ook-Ma-Ten បទ Ma-Join-Kunនិងបទ Rak-Mai-Yom-Plean-Plang។

ក្រៅពីលោក Tik Shiro ក៏មានតារាមច្រៀងខ្មែរចំនួនបីដួងទៀតគឺកញ្ញា យូរី កញ្ញា មីណា និងលោក អៀង វុត្ថា ដូច្នេះសម្រាប់ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទីតយោភីអិនអិនព្រែកព្នៅ នៅថ្ងៃអាទិត្យ ទី២ វេលាម៉ោង ៤:៣០នាទីល្ងាច។ 

កម្មវិធី Freshy Happy Concert គឺជាកម្មវិធីតន្ត្រីថ្មីសន្លាងមួយរបស់ភីអិនអិនដែលបង្កើតឡើងនៅដើមឆ្នាំ២០២០ ដោយអញ្ជើញតារាចម្រៀងដែលមានឈ្មោះបោះសម្លេង ទាំងតារាខ្មែរ និងតារាបរទេស បង្ហាញជូននូវបទចម្រៀងពិរោះៗ អមជាមួយភាពសប្បាយរីករាយ ប្លែកភ្នែក ដើម្បីកំដរអារម្មណ៍ទស្សនិកជននាពេលចុងសប្តាហ៍៕

ទស្សនាឈុតខ្លីសូមចុច៖

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T