វត្តមានកំពូលតារាសម្តែងថៃដ៏ល្បី លោក Mario Maurer លើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ «Thai Star Meet & Greet 2023» ធ្វើឱ្យកក្រើកផ្សារទំនើប ជីពម៉ុង ២៧១ មេហ្គាម៉ល

//s9.kh1.co/c3/c3910ca518f7e26720aa2aa41aed032c55c71d41.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០២៣ ២ល្ងាច · ៤ ខែមុន

រយៈពេល ២ថ្ងៃ នៃជំនួបតារា «Thai Star Meet & Greet 2023» មានការសម្តែង show ពិសេសៗជាច្រើនពីតារាល្បីៗប្រចាំភីអិនអិន រួមមាន៖ កញ្ញា ស៊ីន យូប៊ីន, លោក ខាត់ វ៉ៃហាំង, កញ្ញា ស៊ីន ជេននី, កញ្ញា ម៉ូនី វិជ្ជរ៉ា, លោក លាង ម៉េងឃុន និងការប្រគំតន្ត្រីដ៏អស្ចារ្យពីតារាចម្រៀងល្បីៗ

កម្សាន្ត៖ ជំនួបតារាដ៏ធំប្រចាំឆ្នាំ២០២៣ «Thai Star Meet & Greet 2023» ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុត រយៈពេល ២ ថ្ងៃជាប់គ្នា គឺថ្ងៃទី១៦ និង ១៧ ខែធ្នូ កន្លងទៅនេះ ដោយមានការចូលរួមពីសិល្បករ-សិល្បការនីខ្មែរល្បីៗប្រចាំស្ថានីយ៍ទូរទស្សន៍ភីអិនអិន , KOL និង Influencer ល្បីៗ រួមទាំងបណ្តាហ្វេនៗអ្នកគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី បានមកទទួលស្វាគមន៍វត្តមានកំពូលតារាសម្តែងថៃ លោក Mario Maurer ដោយផ្ទាល់នៅផ្សារទំនើប ជីពម៉ុង ២៧១ មេហ្គាម៉ល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

រយៈពេល ២ថ្ងៃ នៃជំនួបតារា «Thai Star Meet & Greet 2023» មានការសម្តែង show ពិសេសៗជាច្រើនពីតារាល្បីៗប្រចាំភីអិនអិន រួមមាន៖ កញ្ញា ស៊ីន យូប៊ីន, លោក ខាត់ វ៉ៃហាំង, កញ្ញា ស៊ីន ជេននី, កញ្ញា ម៉ូនី វិជ្ជរ៉ា, លោក លាង ម៉េងឃុន និងការប្រគំតន្ត្រីដ៏អស្ចារ្យពីតារាចម្រៀងល្បីៗរួមមាន៖ លោក ទេព ពិសិដ្ឋ, HENG, ក្រុមចម្រៀងបុរសដ៏ល្បី La Cima Carte, 1NE និង CA Star Dancers Cambodia ជាដើម បានរួមគ្នាញ៉ាំងបរិកាសពិធីជំនួបតារា «Thai Star Meet & Greet 2023» ឱ្យកាន់តែទាក់ទាញខ្លាំងឡើង បង្កើតជាការចងចាំ និងអនុស្សាវរីយ៍ល្អៗរវាងសិល្បករ និងហ្វេនៗរបស់ពួកគេ។

រូបភាព
រូបភាព
https://s9.kh1.co/__image/w=650,h=367,q=100/d3/d3c0fe16f0e38a6583f64727447986ac76e02d6d.jpg

ពិធីជំនួបតារា «Thai Star Meet & Greet 2023» កាន់តែកក្រើកខ្លាំងឡើង ដោយសារវត្តមានកំពូលតារាសម្តែងថៃដ៏ល្បី លោក Mario Maurer ដែលលោកបានមកជួបហ្វេនកម្ពុជាដោយផ្ទាល់នៅផ្សារទំនើប ជីពម៉ុង ២៧១ មេហ្គាម៉ល កាលពីល្ងាចម្សិលមិញនេះ។ Mario បានបកស្រាយចម្រៀងចំនួន ២បទ យ៉ាងពីរោះរណ្តំចិត្តនៅចំពោះមុខអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ ហើយរំពេចនោះ ហ្វេនៗបាននាំគ្នាស្រែកហ៊ោស្ទើរបែកបរិវេនពិធីជំនួបតារាតែម្តង។

រូបភាព
រូបភាព
រូបភាព
រូបភាព

មិនទាន់អស់នៅឡើយទេ កំពូលតារាសម្តែងថៃ Mario ដែលជាតួឯកប្រុសក្នុងរឿង «គ្រូពេទ្យថងឯក» វគ្គ២ ក៏បានលេងហ្គេមសប្បាយៗនៅលើឆាកជាមួយអ្នកគាំទ្រកម្ពុជា ថែមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយហ្វេនកម្ពុជាសម្រាប់ពិធីជំនួបតារា «Thai Star Meet & Greet 2023» ថែមទៀតផង។ ទៀតសោត លោកក៏បានឆ្លើយតបសំនួរផ្សេងៗដែលពិធីករ-ពិធីការនីបានសាកសួរយ៉ាងសប្បាយរីករាយ ជាការបើកឱកាសឱ្យហ្វេនៗកម្ពុជាបានស្គាល់ និងដឹងអំពីលោកកាន់តែច្រើនឡើង។ ក្រឡេកទៅមើលហ្វេនៗកម្ពុជាឯណោះវិញ រំភើបចិត្តខ្លាំងមែនទែន ដែលមានឱកាសបានជួប idol ក្នុងដួងចិត្តរបស់ពួកគេជាថ្មីម្តងទៀត និងបានថតរូបបង្កើតភាពស្និទ្ធស្នាលជាមួយគ្នាផងដែរ។ សំលេងពីរោះ រូបរាងសង្ហា និងភាពក្រមិចក្រមើមរបស់ Mario បានស្រូបទាញចិត្តហ្វេនឱ្យស្រែកហ៊ោឡើងកងរំពង ពិសេសពេលលោកនិយាយភាសាខ្មែរនៅលើឆាក ទឹកមុខរបស់លោកពិតជាគួរឱ្យខ្នាញ់ខ្លាំងមែនទែន។

ឆ្លៀតឱកាសដ៏ពិសេសនេះ Mario ក៏បានផ្តាំផ្ញើរឿង «គ្រូពេទ្យថងឯក» វគ្គ២ ជាមួយអ្នកគាំទ្រកម្ពុជាផងដែរ ដោយលោកបានលើកឡើងថា ពេលដែលគ្រប់គ្នានឹកដល់លោក សូមឱ្យទស្សនារឿង «គ្រូពេទ្យថងឯក» វគ្គ២ ដែលនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

សូមជម្រាបថា ព្រឹត្តិការណ៍ជំនួបតារាដ៏ធំប្រចាំឆ្នាំ «Thai Star Meet & Greet 2023» នេះ នាំមកជូនផ្តាច់មុខដោយ Exprez ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T