Bruno Fernandes ខិតជិតក្នុងការផ្ទេរមកកាន់ Man UTD ហើយ បន្ទាប់ពីក្លិបទាំងពីរព្រមព្រៀងគ្នាក្នុងតម្លៃ…

//s5.kh1.co/3d/3deb8cb8632f181e7f6ade61460844a158cafe52.jpg
កីទ្បា

 ២៩-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Manchester United ខិតជិត​​យល់​​ព្រម​កិច្ចព្រមព្រៀង​ផ្ទេរ​យក​ Bruno Fernandes ពី Sporting ក្នុងតម្លៃ៦៨លានផោន

អង់គ្លេស៖ ខ្សែបម្រើឆ្នើម Bruno Fernandes ខិតជិតក្នុងការផ្ទេរពីក្លិប Sporting Lisbon មកកាន់ក្លិបបិសាចក្រហម Manchester United ហើយ ក្នុងតម្លៃ ៦៨លានផោន (ឬប្រមាណ៨៨លានដុល្លារ) បន្ទាប់ពីក្លិបទាំងពីរព្រមព្រៀងគ្នាក្នុងតម្លៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយធ្វើការចរចាអស់រយៈពេលជាច្រើនសប្ដាហ៍មក អនុប្រធានប្រតិបត្តិរបស់ក្លិបបិសាចក្រហមលោក Ed Woodward បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយលោក Hugo Viana ដែលជានាយកប្រតិបត្តិរបស់ក្រុម Sporting ដោយខាង Man UTD បានយល់ព្រមបង់ ៤៦,៥៦លានផោន (ប្រហែល៦០លានដុល្លារ) បូករួមជាមួយនឹងប្រាក់​លើក​ទឹកចិត្ត​ផ្សេង​ទៀតសម្រាប់ Fernandes ដែលកិច្ចព្រមព្រៀងអាច​ឡើង​ដល់ ៦៧,៧លានផោន (ឬប្រមាណ៨៨លានដុល្លារ)។

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ភាគីខាង Sporting នឹងទទួលបាន ១១លានដុល្លារបន្ថែមពី​ Man UTD ប្រសិនបើ Fernandes ជួយក្លិបសម្រេចគោលដៅងាយស្រួលណា​មួយ។ ហើយប្រសិនបើជម្រើសជាតិព័រទុយហ្កាល់រូបនេះ អាចជួយក្លិបសម្រេចគោលដៅកាន់តែលំបាកណាមួយបានទៀត នោះ Sporting នឹងទទួលបាន១៦,៥លានដុល្លារបន្ថែមទៀត។

Bruno Fernandes លេងឲ្យជម្រើសជាតិ
Bruno Fernandes លេងឲ្យជម្រើសជាតិ

បើយោងតាមការបញ្ជាក់របស់កាសែត Sky Sports បានឲ្យដឹងថា ខាង Sporting កំពុងរង់ចាំរាល់ឯកសារទាក់ទងទាំងអស់មកដល់ ដើម្បីត្រួតពិនិត្យ មុនពេលចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងក្នុងការផ្ទេរ Fernandes ទៅកីឡដ្ឋាន Old Trafford។ ខណៈឧបសគ្គដែលនៅសេសសល់ចំពោះកិច្ចព្រមព្រៀងនេះ គឺនៅតែការពិនិត្យផ្ទៀងផ្ទាត់ទៅលើផ្នែកច្បាប់ប៉ុណ្ណោះ។

Bruno Fernandes
Bruno Fernandes

ប្រភពដដែលបានបន្ថែមទៀតថា Fernandes ទំនងធ្វើដំណើរទៅធ្វើតេស្តសុខភាពនៅថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែដំណើរការនេះអាចឈានដល់ថ្ងៃព្រហស្បតិ៍ អាស្រ័យលើថាតើឯកសារក្នុងការផ្ទេរនឹងបញ្ចប់ទៅលឿនប៉ុណ្ណា៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T