ផ្លូវការ! Eriksen ផ្ទេរពី Spurs ទៅចូលរួមជាមួយ Inter ក្នុងកុងត្រារយៈពេល…

//s5.kh1.co/e5/e50e042ee32706227cdb6735d3ee2ea72bcbaebf.jpg
កីទ្បា

 ២៩-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Eriksen ចាកចេញពី Spurs ទៅចូលរួមជាមួយ Inter ជាផ្លូវការ!

អ៉ីតាលី៖ ក្លិប Inter Milan បានសម្រេចកិច្ចព្រមព្រៀង ចុះកុងត្រាយកខ្សែបម្រើ Christian Eriksen ពីក្លិប Tottenham Hotspur ត្នុងតម្លៃផ្ទេរប្រមាណ ១៦,៩លានផោន (ឬប្រហែល២២លានដុល្លារ)។ ជម្រើសជាតិដាណឺម៉ាក បានចុះកុងត្រារួមរស់ជាមួយ Inter រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ (៤ឆ្នាំកន្លះ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Eriksen បានប្រាប់ Spurs កាលពីរដូវក្ដៅថា រូបគេចង់ស្វែងរកការប្រកួតប្រជែងថ្មី ខណៈកិច្ចសន្យារបស់គេជាមួយក្លិបនឹងផុតកំណត់នៅពេលបញ្ចប់រដូវកាល។

បន្ទាប់ពីក្ដីសង្ឃឹមក្នុងការផ្លាស់ទៅលេងនៅទឹកដីអេស្ប៉ាញបរាជ័យ Eriksen បានចាប់ផ្ដើមរដូវកាលជាមួយនឹង Spurs ដោយបង្ហាញខ្លួនរាល់កម្មវិធីទាំងអស់ បាន២៨ប្រកួតក្នុងរដូវកាលនេះ។

និយាយជុំវិញការចូលរួមជាមួយក្លិបថ្មី Inter Milan ខ្សែបម្រើវ័យ២៧ឆ្នាំ បានលើកឡើងពីអារម្មណ៍របស់ខ្លួនថា៖

ខ្ញុំពិតជារំភើបណាស់ ហើយសឹងតែមិនអាចរង់ចាំក្នុងការណែនាំខ្លួនទៅកាន់អ្នកគាំទ្រ។ ពួកគេបានផ្ដល់ភាពកក់ក្ដៅមកកាន់ខ្ញុំ វាជាការស្វាគមន៍ដ៏អស្ចារ្យ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់។ មនុស្សជាច្រើននិយាយថា ខ្ញុំធ្វើបានល្អនៅអង់គ្លេស។ ហើយនេះវាជាពេលដែលខ្ញុំត្រូវចាប់ផ្ដើមការប្រកួតប្រជែងថ្មី ខ្ញុំពិតជាសប្បាយរីករាយដែលមានឱកាសលេងនៅ Serie A ឲ្យក្រុមមួយដ៏ធំ។ Inter ជាក្លិបដ៏អស្ចារ្យ។

Eriksen 
Eriksen ចូលរួមជាមួយ Inter Milan
Eriksen ចូលរួមជាមួយ Inter Milan

គួរឲ្យដឹងដែរថា បច្ចុប្បន្ន Inter Milan កំពុងឈរចំណាត់ថ្នាក់លេខ២ក្នុងក្របខណ្ឌ Serie A តាមពីក្រោយក្រុមកំពូលតារាង Juventus តែ៣ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាមិញក្នុងទីផ្សារដោះដូរខែមករានេះ Inter ទើបតែយកបានកីឡាករនៅ Premier League ២រូបមកចូលរួមក្រុមផងដែរ រួមមានខ្សែការពារស្លាប Ashley Young ពី Man UTD និងកីឡាករ Victor Moses ពីក្រុមតោខៀវ Chelsea៕

ប្រភពbbc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T