បារម្ភខ្លាំង! តារាល្បីៗ បង្ហាញសារឲ្យប្រជាជនខ្មែរ ការពារខ្លួន ក្រោយវីរុស កូរ៉ូណា មកដល់ខ្មែរ!

//s5.kh1.co/5f/5fdc4ad953ee6b191f8dd8038eb7cb8895f4af73.jpg
តារា & កម្សាន្ដ

 ២៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មកទល់នឹងពេលនេះ វីរុសបានឆ្លងមកមនុស្សម្នាក់ហើយនៅប្រទេសចិន ស្របពេលដែលតារាល្បីជាច្រើន នាំគ្នាបង្ហោះសារដោយក្តីបារម្ភ

ភ្នំពេញ៖ ក្រោយប្រកាស វីរុសថ្មីកូរ៉ូណាបានមកដល់ខ្មែរកាលពីយប់មិញ បានឆ្លងជនជាតិចិនមួយរូបដែលទើបមកពីប្រទេសរបស់ខ្លួន​មកស្នាក់នៅប្រទេសខ្មែរបានប៉ុន្មានថ្ងៃ ធ្វើឲ្យមហាជនជាច្រើនដែលរស់នៅក្នុងប្រទេសខ្មែរ ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងពីក្រុមគ្រួសារ ក៏ដូចជាខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែមានការព្រួយបារម្ភយ៉ាងខ្លាំងបែបនេះ តារាល្បីជាច្រើនបាននាំគ្នាអំពាវនាវដល់ហ្វេន ក៏ដូចជាប្រជាជនខ្មែរជាច្រើននាំគ្នាពាក់ម៉ាស់ដើម្បីការពារសុវត្ថិភាពកុំឲ្យមានការឆ្លងវីរុសនេះឡើង មិនត្រឹមតែប៉ុណ្ណោះពួកគេក៏ចាប់ផ្តើមធ្វើការពាក់ម៉ាស់ដើម្បីជាគំរូដល់ហ្វេនផងដែរ។

លើសពីនេះទៅទៀត តារាទាំងនោះមិនភ្លេចធ្វើការបង្ហោះសារ ស្របពេលដែលកំពុងតែព្រួយបារម្ភខ្លាំងទៅកាន់ហ្វេនៗ នៅក្នុងការការពារខ្លួន ថែរក្សារខ្លួន ដើម្បីកុំឲ្យមានការឆ្លងវីរុសមួយនេះ ព្រោះប្រជាជនខ្មែរ មិនថាតារាឬយ៉ាងណានោះទេ ពិតជាមិនចង់ឃើញបញ្ហាទាំងនេះកើតឡើងនោះទេ។

ជាមួយគ្នានេះដែរ ឃើញថាមកទល់នឹងពេលនេះចំនួនអ្នកពាក់ម៉ាស់ការពារខ្លួន ក៏កាន់តែកើនឡើង ក្រោយមានការផ្សព្វផ្សាយបានទូលំទូលាយប្រាប់ពួកគេឲ្យបានដឹង ពីកូរ៉ូណាវីរុសនេះផងដែរ៕

ចង់ជ្រាបថាមានតារារូបណាខ្លះ សូមទស្សនារូបភាពខាងក្រោមនេះ៖

តារាខ្មែរនាំគ្នាការពារខ្លួន ពាក់ម៉ាស់
តារាខ្មែរនាំគ្នាការពារខ្លួន ពាក់ម៉ាស់
តារាខ្មែរនាំគ្នាការពារខ្លួន ពាក់ម៉ាស់
តារាខ្មែរនាំគ្នាការពារខ្លួន ពាក់ម៉ាស់
តារាខ្មែរនាំគ្នាការពារខ្លួន ពាក់ម៉ាស់
តារាខ្មែរនាំគ្នាការពារខ្លួន ពាក់ម៉ាស់
តារាខ្មែរនាំគ្នាការពារខ្លួន ពាក់ម៉ាស់
តារាខ្មែរនាំគ្នាការពារខ្លួន ពាក់ម៉ាស់
សាររបស់ សុខ សោម៉ាវត្តី
សាររបស់ សុខ សោម៉ាវត្តី
សាររបស់ នីកូ
សាររបស់ នីកូ
សាររបស់ ឆាយ វីរៈយុទ្ធ
សាររបស់ ឆាយ វីរៈយុទ្ធ
សាររបស់ កុសុម៉ា
សាររបស់ កុសុម៉ា
សាររបស់ ហ្វីយ៉ាតា
សាររបស់ ហ្វីយ៉ាតា
សាររបស់ ឡុង លីគ័ង្គ
សាររបស់ ឡុង លីគ័ង្គ
សុខ សោម៉ាវត្តីសុគន្ធ ថេរ៉ាយុនីកូ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T