ភ្នំពេញ៖ ក្រោយប្រកាស វីរុសថ្មីកូរ៉ូណាបានមកដល់ខ្មែរកាលពីយប់មិញ បានឆ្លងជនជាតិចិនមួយរូបដែលទើបមកពីប្រទេសរបស់ខ្លួនមកស្នាក់នៅប្រទេសខ្មែរបានប៉ុន្មានថ្ងៃ ធ្វើឲ្យមហាជនជាច្រើនដែលរស់នៅក្នុងប្រទេសខ្មែរ ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងពីក្រុមគ្រួសារ ក៏ដូចជាខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែមានការព្រួយបារម្ភយ៉ាងខ្លាំងបែបនេះ តារាល្បីជាច្រើនបាននាំគ្នាអំពាវនាវដល់ហ្វេន ក៏ដូចជាប្រជាជនខ្មែរជាច្រើននាំគ្នាពាក់ម៉ាស់ដើម្បីការពារសុវត្ថិភាពកុំឲ្យមានការឆ្លងវីរុសនេះឡើង មិនត្រឹមតែប៉ុណ្ណោះពួកគេក៏ចាប់ផ្តើមធ្វើការពាក់ម៉ាស់ដើម្បីជាគំរូដល់ហ្វេនផងដែរ។
លើសពីនេះទៅទៀត តារាទាំងនោះមិនភ្លេចធ្វើការបង្ហោះសារ ស្របពេលដែលកំពុងតែព្រួយបារម្ភខ្លាំងទៅកាន់ហ្វេនៗ នៅក្នុងការការពារខ្លួន ថែរក្សារខ្លួន ដើម្បីកុំឲ្យមានការឆ្លងវីរុសមួយនេះ ព្រោះប្រជាជនខ្មែរ មិនថាតារាឬយ៉ាងណានោះទេ ពិតជាមិនចង់ឃើញបញ្ហាទាំងនេះកើតឡើងនោះទេ។
ជាមួយគ្នានេះដែរ ឃើញថាមកទល់នឹងពេលនេះចំនួនអ្នកពាក់ម៉ាស់ការពារខ្លួន ក៏កាន់តែកើនឡើង ក្រោយមានការផ្សព្វផ្សាយបានទូលំទូលាយប្រាប់ពួកគេឲ្យបានដឹង ពីកូរ៉ូណាវីរុសនេះផងដែរ៕
ចង់ជ្រាបថាមានតារារូបណាខ្លះ សូមទស្សនារូបភាពខាងក្រោមនេះ៖