ផ្លូវការ! Barcelona និង Man City ខំដណ្ដើមគ្នាទិញ ចុងក្រោយជម្រើសជាតិអេស្ប៉ាញម្នាក់នេះ បែរផ្លាស់ទៅក្លិបនេះវិញ

//s5.kh1.co/e3/e358a8f1b6268a9c71f5b7f6a47b74de89d5b1ad.jpg
កីទ្បា

 ២៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Dani Olmo រកឃើញថ្មី ប៉ុន្តែមិនមែន Barcelona និង Man City ទេ

អាល្លឺម៉ង់៖ ក្លិបកំពុងឡើងជើងខ្លាំងនៅអាល្លឺម៉ង់ RB Leipzig បានប្រកាសជាផ្លូវការក្នុងការនាំចូលខ្សែបម្រើពីក្លិប Dinamo Zagreb កីឡាករ Dani Olmo ក្នុងតម្លៃខ្លួនប្រមាណជា ៣៣លានដុល្លារសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Dani Olmo ចូលរួមជាមួយ RB Leipzig
កីឡាករ Dani Olmo ចូលរួមជាមួយ RB Leipzig

កីឡាករដែលអាចលេងបានទាំងបម្រើកណ្ដាល និងបម្រើស្លាបរូបនេះរកគ្រាប់បាល់បាន៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន៧ដង ក្នុងការបង្ហាញខ្លួនរដូវកាលនេះឲ្យក្លិបរជើងឯកក្រូអាត Dinamo Zagreb។ បន្ថែមលើសពីនេះ គេក៏រកបាន៥គ្រាប់ និង Assists បាន៤ដងផងដែរឲ្យអតីតក្លិបរបស់គេក្នុងពានរង្វាន់ UEFA Champions League។

កីឡាករ Dani Olmo
កីឡាករ Dani Olmo

ជុំវិញការផ្លាស់ទៅលេងនៅក្របខណ្ឌ Bundesliga កីឡាករជម្រើសជាតិអេស្ប៉ាញវ័យក្មេង Dani Olmo បានចុះកុងត្រារហូតដល់ខែមិថុនា ឆ្នាំ២០២៤ ហើយបានជ្រើសរើសលេខ២៥ ជាលេខអាវជាមួយក្លិបថ្មី។

មុនផ្លាស់ជាផ្លូវការមកចូលរួមជាមួយ RB Leipzig កីឡាករ Dani Olmo គឺជាគោលដៅយ៉ាងសំខាន់របស់ Barcelona ក្នុងការទិញចូលតាំងពីទីផ្សាររដូវក្ដៅកន្លងទៅ ខណៈក្លិបនៅអង់គ្លេស Manchester City ក៏បានតាមអន្ទងម្នាក់នេះណាស់ដែរ។

កីឡាករ Dani Olmo
កីឡាករ Dani Olmo

គួរឲ្យដឹងដែរថា Olmo គឺជាប្រធានក្រុមយុវនជម្រើសជាតិអេស្ប៉ាញអាយុក្រោម២១ឆ្នាំ ដែលឈ្នះពាន U-21 EURO កាលពីឆ្នាំមុន ហើយរូបគេក៏ជាសមាជិកមួយរូបនៅក្នុងជម្រើសជាតិឈុតធំអេស្ប៉ាញផងដែរ៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T