BREAKING NEWS! រកឃើញវីរុស កូរ៉ូណា លើជនជាតិចិនម្នាក់ នៅកម្ពុជាហើយ

//s5.kh1.co/f9/f973830ecb4115334cfbb4feb7b226928de2f81e.jpg
សង្គម

 ២៧-មករា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

ជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត ដែលវីរុសកូរ៉ូណា​ បានកើតឡើងលើទឹកដី ប្រទេសកម្ពុជាហើយ ហើយអ្នកជំងឺ ដែលបានរកឃើញ គឺជាជនជាតិចិន។

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាល រកឃើញវីរុសកូរ៉ូណា ទៅលើជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលចាកចេញពីខេត្ត វូណាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា នេះបើប្រសាសន៍ របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ស្ថានភាពជនជាតិចិនម្នាក់នេះ ស្ថិតក្នុងសភាពធម្មតា ដូចនឹងមនុស្សទូទៅ គ្រាន់តែ មានអាការៈ​ផ្តាសាយ(គ្រុនក្តៅ ហៀរសំបោរ) មិនមានស្ថានភាពធ្ងន់ធ្ងរនោះទេ ហើយរូបគេ ក៏ត្រូវបាន គ្រូពេទ្យយកទៅដាក់ នៅកន្លែងដែលដាច់ដោយឡែកពីគេផងដែរ នៅក្នុងមន្ទីរពេទ្យបង្អែក ក្រុងព្រះសីហនុ ព្រោះក្រុមគ្រូពេទ្យ ត្រៀមខ្លួនរួចជាស្រេច ប្រសិនបើ វីរុសនោះ បានមកដល់ប្រទេសកម្ពុជា។

យ៉ាងណាមិញ ខាងក្រសួងសុខាភិបាល ក៏បានទាក់ទងទៅកាន់ ស្ថានទូតចិន ឲ្យបានជ្រាបដំណឹង ហើយខាងក្រសួង និងខាងគ្រូពេទ្យ នឹងព្យាយាមទប់ស្កាត់ ទប់ទល់ឲ្យបានខ្លាំងបំផុត កុំឲ្យជំងឺនេះ រាលត្បាតទៅកាន់ប្រជាជនកម្ពុជា៕

រូបភាព
រូបភាព
រូបភាព
រូបភាព
សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T