Ronaldinho និយាយថា កីឡាករ Arsenal រូបនេះ មានចំណុចខ្លះស្រដៀងទៅនឹង Ronaldo ប្រេស៊ីល

//s5.kh1.co/ad/adf1e288d8884c29e23cb56954839e671140bef7.jpg
កីទ្បា

 ២៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Ronaldinho ប្រៀបធៀបកីឡាករវ័យក្មេងរបស់ Arsenal ១រូបទៅនឹង Ronaldo

ប្រេស៊ីល៖ វីរបុរសជម្រើសជាតិប្រេស៊ីល Ronaldinho បានមើលឃើញពីភាពស្រដៀងគ្នារវាងខ្សែប្រយុទ្ធវ័យក្មេងរបស់ Arsenal កីឡាករ Gabriel Martinelli និងអតីតមិត្តរួមជំនាន់​ Ronaldo ថាមានចរិកល្ខណៈដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo
Ronaldo

Martinelli វ័យ១៨ឆ្នាំ ជាអតីតកីឡាករបស់ក្លិប Ituano នៅប្រទេសប្រេស៊ីល រូបគេត្រូវបាន Arsenal នាំយកមកកាន់កីឡដ្ឋាន Emirate កាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។

ដោយឡែកក្នុងរដូវកាលនេះ រូបគេបានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍ ដោយបង្ហាញខ្លួនសរុបបាន២១ប្រកួត ស៊ុតបញ្ចូលទីបាន១០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៣ដង។

   កីឡាករ Gabriel Martinelli
   កីឡាករ Gabriel Martinelli

លើសពីនេះទៅទៀត កាលពីថ្ងៃពុធសប្ដាហ៍មុន Martinelli ក៏ជាអ្នកស៊ុតឲ្យ Arsenal តាមស្មើ ២-២ ជាមួយនឹងក្រុម Chelsea ផងដែរ ដោយរូបគេបានរអូសបាល់ពីពាក់កណ្ដាលតារាង មកស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ។

ក្រោយមើលឃើញពីទេពកោសល្យរបស់ Martinelli អតីតខ្សែប្រយុទ្ធក្រុម Barca លោក Ronaldinho បាននិយាយថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័ក្មេងរូបនេះ ហាក់រម្លឹកគាត់ពី Ronaldo ដោយលើកឡើងថា៖

Ronaldinho
Ronaldinho

គាត់ (Martinelli) ធ្វើឲ្យខ្ញុំនឹកដល់ Ronaldo ពេលលេងនៅអឺរ៉ុបរដូវកាលដំបូង គាត់រកបាន៣០គ្រាប់ ហើយពេលនោះមនុស្សគ្រប់គ្នាឆ្ងល់ថា តើកីឡាករប្រេស៊ីលវ័យ១៨ឆ្នាំនោះជានរណា?គាត់ចង់បានបាល់ គាត់រត់ គាត់បណ្ដើដោយគ្មានភាពភ័យខ្លាច មិនថាត្រូវលេងប៉ះកីឡាកររូបណា ឬក៏ប៉ះក្រុមខ្លាំងណានោះទេ ហើយខ្ញុំមើលឃើញថា ចរិកលក្ខខណៈទាំងនេះ វាស្រដៀងទៅនឹង Martinelli ដែរ។
Ronaldo បានអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករឆ្នើមបំផុតលើលោក ហើយខ្ញុំគិតថាគោលបំណងរបស់ Martinelli ក៏ចឹងដូចគ្នាដែរ៕

ប្រភពallfootballapp

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T