ព្រោះតែកីឡាករ Real Madrid ម្នាក់នេះ ធ្វើឲ្យ Ancelotti និង Arteta ប្រជែងគ្នាយ៉ាងខ្លាំង

//s5.kh1.co/80/80589416e13a947ce3383d4f0a06f031b3ce35c3.jpg
កីទ្បា

 ២៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Arsenal និង Everton ដណ្ដើមគ្នានាំយក James Rodriguez ពី Real Madrid

អេស្ប៉ាញ៖ ក្លិបកាំភ្លើងធំ Arsenal និងក្លិបស្ករគ្រាប់ Everton ត្រូវបានគេរាយការណ៍មកថាកំពុងតែប្រជែងគ្នាយ៉ាងខ្លាំងក្នុងការដាក់សំណើទៅកាន់ Real Madrid ដើម្បីសុំខ្ចីជើងខ្សែបម្រើ James Rodrigeuz ឲ្យបានមុនទីផ្សារដោះដូរកីឡាករខែមករានេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ James Rodrigeuz
កីឡាករ James Rodrigeuz

កីឡាករវ័យ២៨ឆ្នាំ James Rodriguez បានត្រឡប់មកកាន់កីឡដ្ឋាន Bernabeu ជាថ្មីកាលពីរដូវក្ដៅកន្លងទៅក្រោយចំណាយរយៈពេល ២រដូវកាលជាមួយ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង។ ប៉ុន្តែមកទល់នឹងពេលនេះ គេទើបតែចូលលេងបានចំនួន ១១ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ។ 

ជម្រើសជាតកូឡំប៊ីរូបនេះបានអាក់ខានក្នុងការបង្ហាញខ្លួននៅក្របខណ្ឌ La Liga តាំងពីខែតុលា ក្រោយមានបញ្ហារបួស ហើយពេលនេះអនាគតរបស់គេជាមួយក្លិបយក្សអេស្ប៉ាញកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ បើតាមប្រភពព័ត៌មានពីក្នុងប្រទេសអេស្ប៉ាញ ក្លិបនៅអង់គ្លេស Arsenal និង Everton កំពុងតែដាក់ការចង់បានមកលើ James Rodriguez ដើម្បីនាំយកក្រោមលក្ខខណ្ឌខ្ចីជើងនៅទីផ្សារលើកនេះ។

កីឡាករ James Rodrigeuz
កីឡាករ James Rodrigeuz

ជុំវិញបញ្ហានេះ ប្រធានក្លិប Real Madrid លោក Florentino Perez ត្រូវបានគេដឹងថាទាមទារតម្លៃខ្លួនប្រមាណជា ៤៤លានផោនសម្រាប់ខ្សែបម្រើប្រយុទ្ធជំនាញជើងឆ្វេង James។ បន្ថែមលើសពីនេះ Real Madrid ក៏ទំនងនឹងអនុញ្ញាតឲ្យម្ចាស់ស្បែកជើងមាស FIFA World Cup 2014 ចាកចេញដោយការខ្ចីជើង ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់នៅពេលបញ្ចប់រដូវកាល។ 

គួរឲ្យដឹងផងដែរថា បង្ហាញខ្លួននៅលើទីលាន ១១ប្រកួតឲ្យក្រុមរបស់លោក Zinedine Zidane នៅរដូវកាលនេះ James Rodriguez ទើបតែរកបានគ្រាប់បាល់ចំនួន ១គ្រាប់ប៉ុណ្ណោះ៕

កីឡាករ James Rodrigeuz (អាវស)
កីឡាករ James Rodrigeuz (អាវស)

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T