PSG ចង់បានខ្សែប្រយុទ្ធជួរមុខរបស់ Arsenal ១រូបទៅជំនួស Cavani

//s5.kh1.co/6f/6f19e8e4f8db7a7e6a84585a3d8fa2d8068d240c.jpg
កីទ្បា

 ២៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

PSG សម្លឹងឃើញ Aubameyang ជាបេក្ខភាពដែលអាចមកជំនួស Cavani ប្រសិនបើជម្រើសអ៊ុយរ៉ាហ្កាយចាកចេញក្នុងខែមករានេះ

បារាំង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប Paris Saint-German មានបំណងចង់ផ្ទេរយក ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម​ក្លិបកាំភ្លើងធំ​ Arsenal កីឡាករ Pierre-Emerick Aubameyang ទៅកាន់ក្របខណ្ឌ Ligue 1 ដើម្បីជំនួសខ្សែប្រយុទ្ធ Edinson Cavani

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Pierre-Emerick Aubameyang 
  កីឡាករ Pierre-Emerick Aubameyang 

Aumbameyang មានទំនាក់ទ​នងចាកចេញពីក្រុមកាំភ្លើងធំក្នុងរដូវកាលនេះ ប៉ុន្តែខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ ត្រូវគេមើលរាយការណ៍ថាទំនងដល់ទីផ្សារដោះដូររដូវក្ដៅទើប​ Arsenal យល់ព្រមឲ្យចាកចេញ។

បើយោងតាមរបាយការណ៍របស់កាសែត FootMercato បានឲ្យដឹងថា PSG បានជួបពិភាក្សាជាមួយ Arsenal ជុំវិញលទ្ធភាពក្នុងការផ្ទេរខ្សែប្រយុទ្ធជម្រើសជាតិហ្កាបុងក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់បញ្ចប់រដូវកាលជាមួយនឹងជម្រើសទិញផ្ដាច់ ដើម្បីទៅជំនួសខ្សែបយុទ្ធវ័យ៣២ឆ្នាំកីឡាករ Cavani ដែលទើបស្នើចាកចេញពីក្លិបកាលពីពេលថ្មីៗនេះ។

  ខ្សែប្រយុទ្ធ Edinson Cavani
  ខ្សែប្រយុទ្ធ Edinson Cavani

កុងត្រារបស់ Cavani នៅ​ PSG នឹងផុតកំណត់នៅរដូវក្ដៅខាងមុខ ដោយបច្ចុប្បន្នមានក្លិបធំៗនៅអឺរ៉ុបមួយចំនួនកំពុងតាមចែចូវរូបគេ រួមមាន Chelsea, Manchester United និង Atletico Madrid។

ប្រភពដដែលបានបន្ថែមទៀតថា ប្រសិន Cavani ចាកចេញត្រឹមពាក់កណ្ដាលរដូវកាលនេះ នោះ​  Aubameyang នឹងក្លាយជាគោលដៅកំពូលរបស់ក្រុម PSG។

  កីឡាករ Pierre-Emerick Aubameyang 
  កីឡាករ Pierre-Emerick Aubameyang 

គួរឲ្យដឹងដែរថា​ ក្នុងរដូវកាលនេះ Aubameyang បង្ហាញទម្រង់ប្រយុទ្ធបានយ៉ាងល្អ ជាក់ស្កែងរូបគេកំពុងឈរក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងនាមជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ នៅក្របខណ្ឌ​ Premier League គិតត្រឹមសប្ដាហ៍ទី២៤នេះ ដោយរកបាន១៤គ្រាប់៕

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T