Silva ទាញស៊ុតជើងឆ្វេងពីលើដំបូលទូកស្អាតណាស់! Man City លត់ Fulham យ៉ាងចាស់ដៃក្នុងពានរង្វាន់ FA Cup យប់មិញ(មានវីដេអូ)

//s5.kh1.co/e2/e25f3878b6adedd1c58feedc4a7e12b10cf9fb4a.jpg
កីទ្បា

 ២៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Man City លត់ Fulham ៤-០ កក់កៅអីពានរង្វាន់ FA Cup ជុំទី៥

អង់គ្លេស៖ ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៤ ក្រុមមេឃខៀវ​ Manchester City បានលត់ក្រុមភ្ញៀវ Fulham យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ទល់នឹង០ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណជិត៤ម៉ឺននាក់ នៅកីឡដ្ឋាន Etihad Stadium កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះធ្វើបានយ៉ាងល្អ ដោយបង្កើតឱកាសស៊ុតសំដៅទីក្រុមភ្ញៀវ បានរហូតដល់ទៅ២០ជើង ចំគោលដៅ៦ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុម Fulham ស៊ុតបាន១ជើងប៉ុណ្ណោះ និងចំគោលដៅតែម្ដង ប៉ុន្តែមិនអាចទម្លុះសំណាញ់ទី Man CIty បាននោះទេ។

៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ៣រូប ក្នុងនោះគ្រាប់ទី១ ជាការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែបម្រើ Ilkay Guendogan បន្ទាប់ពីខ្សែការពារក្រុម Fulham កីឡាករ Tim Ream បង្កកំហុសលើខ្សែប្រយុទ្ធក្រុម Man City ក្នុងតំបន់គ្រោះថ្នាក់ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមបណ្ដេញចេញពីការប្រកួត។

  កីឡាករ Tim Ream ចាប់ទាញ Jesus
  កីឡាករ Tim Ream ចាប់ទាញ Jesus
Guendogan ស៊ុតបាល់ពិន័យ១១ម៉ែត្រ
Guendogan ស៊ុតបាល់ពិន័យ១១ម៉ែត្រ

គ្រាប់ទី២ ជាការទាញស៊ុតជើងឆ្វេងពីលើដំបូលទូកបានយ៉ាងល្អពីសំណាក់កីឡាករ Bernardo Silva ចំណែកគ្រាប់ទី៣និងទី៤ រកបានតាមរយៈខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Gabriel Jesus

១គ្រាប់របស់ Bernardo Silva
១គ្រាប់របស់ Bernardo Silva
Gabriel Jesus
Gabriel Jesus

តាមរយៈជ័យជម្នះបានជួយក្រុមលោក Pep Guardiola កក់កៅអីឡើងទៅជុំបន្ត ខណៈការប្រកួតជុំទី៥នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែមិនាឆ្នាំ២០២០ខាងមុខ៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖​

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T