ចូលរួមអបអរផង! ការបាន១អាទិត្យ​ ពេលនេះ ម៉ូលីកា ក្លាយជាម្តាយគេហើយ

//s5.kh1.co/2d/2d35b5a4eceb92618e7beb6c4da7ee2a9d50f5c4.jpg
តារា & កម្សាន្ដ

 ២៦-មករា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

អតីតតារាចម្រៀងស្រី ម៉ូលីកា បានក្លាយជាអ្នកម្តាយគេហើយ ក្រោយរៀបការ​ ជាង១អាទិត្យ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗ

ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាចម្រៀងស្រី ម៉ូលីកា ដែលបានចូលរោងការជាមួយនឹង ស្វាមីរបស់នាង ដែលបានស្រលាញ់គ្នា យល់ចិត្តថ្លើមគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ជាពិសេស មង្គលការរបស់តារាស្រីរូបនេះ ក៏ត្រូវបានគេដឹងថា អ្នកនាង ជះលុយ១៥ម៉ឺនដុល្លារ ក្នុងថ្ងៃពិសេសរបស់នាង ដែលជាចំនួនដ៏ច្រើនបំផុត បើប្រៀបធៀបនឹង តារាស្រីៗ ដែលរៀបការកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែចាប់អារម្មណ៍ មិនទាន់បាន១អាទិត្យផង ពេលនេះ ម៉ូលីកា កំពុងតែពរពោះកូនដំបូង ដែលធ្វើឲ្យស្វាមីរបស់នាង ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ជាមួយនឹងការទទួលបានកូនយ៉ាងដូច្នេះ ជាពិសេស រូបនាង ក៏បានបង្ហាញនៅក្នុងថ្ងៃចូលឆ្នាំចិនផងដែរ ដែលជាសឲ្យឃើញថា កូនរបស់នាង នឹងនាំលាភជ័យឲ្យនាង។ 

យ៉ាងណាមិញ ហ្វេនជាច្រើននាក់ ក៏បានសម្តែងការត្រេកអរ ចំពោះម៉ូលីកា ដែលបានសមាជិកថ្មី ក្នុងឆ្នាំថ្មីបែបនេះ ហើយក៏ជាចំណងដៃ យ៉ាងពិសេសសម្រាប់នាង និងស្វាមីផងដែរ៕

<br>ម៉ូលីកា​

ម៉ូលីកា​
ម៉ូលីកា​ និងស្វាមី
ម៉ូលីកា​ និងស្វាមី
មង្គលការរបស់នាង
មង្គលការរបស់នាង
មង្គលការរបស់នាង
មង្គលការរបស់នាង
ម៉ូលីកា​ កំពុងតែមានទម្ងន់
ម៉ូលីកា​ កំពុងតែមានទម្ងន់
ម៉ូលីកា​ កំពុងតែមានទម្ងន់
ម៉ូលីកា​ កំពុងតែមានទម្ងន់
ម៉ូលីកា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T