កោងល្អពេក អ្នកចាំទីបានត្រឹមឈរមើល! លោក Setien ដឹកនាំ Barcelona ស្គាល់បរាជ័យលើកដំបូង (មានវីដេអូ)

//s5.kh1.co/23/2324e509f76ed5e01289bab8471d6feae0a54947.jpg
កីទ្បា

 ២៦-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយ Barcelona ចាញ់ Valencia យប់មិញ មានរឿងរ៉ាវធំពីរ បានកើតឡើង

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានត្រឹមខកចិត្តក្នុងការប្រកួតក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga សប្ដាហ៍ទី២១ កាលពីយប់មិញ ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Valencia ក្នុងលទ្ធផល ២ទល់នឹង០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់ផ្ដើមការប្រកួតបានត្រឹមតែ១០នាទី Valencia មានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយខ្សែការពារ Barcelona កីឡាករ Gerard Pique បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់និងទទួលបានកាតលឿង។ យ៉ាងណាមិញ ខ្សែប្រយុទ្ធ Maxi Gomez មិនអាចសម្រេចទីឲ្យក្រុមរហស្សនាមប្រចៀវខ្មៅបាននោះទេ ដោយត្រូវអ្នកចាំទី Ter Stegen សង្រ្គោះការស៊ុត ដោយទះបាល់ចេញបាន។ 

ការប្រកួតរវាង Valencia និង Barcelona
ការប្រកួតរវាង Valencia និង Barcelona

ការប្រកួតអូសបន្លាយចូលដល់វគ្គទី២ នាទី៤៨ Valencia បានបើកការនាំមុខដោយការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Jordi Alba។ បន្តដល់នាទី៧៧ Valencia បានបន្ថែមគ្រាប់បាល់នាំមុខមួយគ្រាប់ទៀតដោយការស៊ុតកោងយ៉ាងល្អរបស់ Maxi Gomez ធ្វើឲ្យអ្នកចាំទីដាច់ចង្កេះនិងបានត្រឹមឈរមើលបាល់។ ចប់ការប្រកួត៩០នាទី Valencia យកឈ្នះ Barcelona ២-០។ 

ការប្រកួតរវាង Valencia និង Barcelona
ការប្រកួតរវាង Valencia និង Barcelona

នេះគឺជាបរាជ័យលើកដំបូងហើយរបស់លោក Quique Setien ក្រោយចូលមកកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់បានរយៈពេលប្រហែលជា១០ថ្ងៃ ដោយ២ប្រកួតមុនលោកបានដឹកនាំ Barcelona ឈ្នះ Granada ក្នុងក្របខណ្ឌ La Liga និងឈ្នះ UD Ibiza ក្នុងពានរង្វាន់ Copa del Rey។ 

លោក Quique Setien
លោក Quique Setien

អ្វីកាន់តែពិសេសនោះគឺនេះជាកំណត់ត្រាថ្មីមួយរបស់ Valencia ដែលអាចឈ្នះក្រុមជើងឯករដូវកាលមុន Barcelona ក្នុងផ្ទះរបស់ខ្លួនជាលើកដំបូងតាំងពីឆ្នាំ២០០៧ មក។ 

គួរឲ្យដឹងដែរថា បើទោះបីជាចាញ់យប់មិញ Barcelona ក៏នៅតែបន្តឈរកំពូលតារាង ប៉ុន្តែតំណែងនេះអាចនឹងធ្លាក់មកក្នុងដៃរបស់ក្រុមលោក Zidane វិញ បើសិនជា Real Madrid ប្រកួតស្មើ ឬឈ្នះ Valladolid នៅយប់នេះ៕ 

តារាងចំណាត់ថ្នាក់ក្របខណ្ឌ La Liga
តារាងចំណាត់ថ្នាក់ក្របខណ្ឌ La Liga

ចង់ឃើញថា ការប្រកួតរវាង Valencia និង Barcelona យប់មិញកក្រើកយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T